នៅក្នុងគាថាធម្មបទ ព្រះមានព្រះភាគត្រាស់ថា បុគ្គលធ្វើកម្មអាក្រក់ នៅពេលណាដែលកម្មនោះមិនទាន់ឱ្យផល អ្នកប្រព្រឹត្តតែងត្រេកអររីករាយ សប្បាយលើគំនរទុក្ខរបស់អ្នកដទៃ តែបើនៅពេលណាកម្មអាក្រក់ហុចផលឱ្យក៏ដល់នូវទុក្ខលំបាកក្រហល់ក្រហាយក្តៅអន្ទះអន្ទែងដល់នូវវិបរិតផ្សេងៗ ។
បើតាមទ្រឹស្តីព្រះពុទ្ធសាសនា កម្មផលពិតជាមាន សត្វធ្វើកម្មណានឹងទទួលផលអំពីកម្មនោះជាប្រាកដ ។ សត្វទាំងឡាយមានកម្មជារបស់ខ្លួន មានកម្មជាកំណើត មានកម្មជាទីរលឹកតប មានកម្មជាពូជ គឺកម្មនេះប្រៀបបាននឹងស្រមោលអន្ទោលតាមប្រាណគ្រប់ពេល គ្រប់ជាតិមិនឃ្លាតទៅណាឡើយ ។
អ្នកធ្វើកម្មល្អរមែងបានទៅកាន់សុគតិភព ឬកើតក្នុងត្រកូលខ្ពង់ខ្ពស់សោយសុខលើគំនរទ្រព្យសម្បត្តិមហាសាល ចំណែកអ្នកប្រព្រឹត្តអាក្រក់រមែងទៅកាន់អបាយមុខសោយទុក្ខវេទនាអស់សែននៃកប្ប ។ សាន សារិន
ចែករំលែកព័តមាននេះ