គម្រោងខុនដូ Urban Village ប្រកាសការត្រៀមបើកលក់អគារ Sky Prime Building H ជាអគារខ្ពស់ជាងគេបំផុតនៅតាមបណ្ដាយមហាវិថីសម្ដេច ហ៊ុន សែន
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Urban Hub Cambodia ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យល្បីឈ្មោះនៅពីក្រោយគម្រោង ខុនដូទំនើបដែលឈ្នះពានរង្វាន់ជាច្រើនគឺគម្រោង Urban Village បានប្រកាសការត្រៀមបើកលក់ អគារ Sky Prime Building H នៅក្នុងព្រឹត្តិការណ៍មួយដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី ១៨ ខែកក្កដា ឆ្នាំ ២០២០ នៅមជ្ឈមណ្ឌល Factory Phnom Penh ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមជិត ២០០ នាក់ដែលចាប់អារម្មណ៍ទៅលើគម្រោងខុនដូ Urban Village ដំណាក់កាលទី ២ ហើយពួកគេក៏បានទស្សនាផ្ទះគំរូរបស់គម្រោង Urban Village ដែលមានទីតាំង ស្ថិតនៅខាងក្នុងមជ្ឈមណ្ឌល Factory Phnom Penh ផ្ទាល់ផងដែរ ។
គម្រោងខុនដូស្ដង់ដារ ហុងកុង ធំជាងគេនៅកម្ពុជា
ក្រុមហ៊ុន Urban Hub Cambodia គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំមួយ និងមានកេរ្តិ៍ឈ្មោះល្បី បំផុតនៅក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុន Urban Hub Cambodia គឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Goldfame Group និង Urban Living Solutions ។
លោកស្រី Catherine Chan នាយកប្រតិបត្តិនៃគម្រោង Urban Village បានលើកឡើងថា ក្រុមហ៊ុនមានក្តីរំភើបរីករាយយ៉ាងខ្លាំងក្នុងការបង្ហាញ និងត្រៀមបើកលក់នូវអគារ Sky Prime Building H ទៅកាន់ទីផ្សារអចលនទ្រព្យដែលកំពុងមានការរីកចម្រើនយ៉ាងលឿនបំផុតនៅកម្ពុជា ។ លោកស្រីក៏បានកត់សម្គាល់ផងដែរថា គម្រោង Urban Village កំពុងក្លាយជាគម្រោងខុនដូដែលលក់ ដាច់បំផុត និងពេញនិយមជាងគេនៅក្នុងប្រទេសកម្ពុជា ។ យូនីតរាប់ពាន់នៅក្នុងអគារ E, F និង G នៅក្នុងគម្រោង Urban Village ដំណាក់កាលទី ២ បានលក់ជិតអស់ហើយក្នុងរយៈពេលដ៏ខ្លី ។

“យើងគឺជាគម្រោង តែមួយគត់ និងដំបូងបង្អស់នៅប្រទេសកម្ពុជាដែលបានឈ្នះពានរង្វាន់គម្រោង ខុនដូល្អដាច់គេបំផុតនៅក្នុងទ្វីបអាស៊ី និងពានរង្វាន់ប្រាំផ្សេងទៀតដែលផ្ដល់ជូនដោយក្រុមហ៊ុនរៀបចំ ការប្រកួតពានរង្វាន់អចលនទ្រព្យដ៏ល្បី Asia Propery Guru ។ ខ្ញុំមានទំនុកចិត្តក្នុងការនិយាយថា គម្រោង Urban Village គឺគម្រោងអភិវឌ្ឍន៍ចម្រុះដែលលក់ដាច់បំផុតនៅក្នុងប្រទេសកម្ពុជា ហើយវា គឺជាគម្រោងអភិវឌ្ឍន៍ដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជាជាមួយស្តង់ដារអន្តរជាតិនៃគុណភាពសំណង់ និងការរចនាប្លង់” លោកស្រី Catherine បានមានប្រសាសន៍ ។
លោកស្រី Catherine Chan នាយក ប្រតិបត្តិ នៃ គម្រោង Urban Village បានបន្ថែម ថា គម្រោង Urban Village មានទំហំវិនិយោគសរុបចំនួន ១៥០០លានដុល្លារ ហើយក្នុងអំឡុងពេល ២ឆ្នាំនេះ យើងបានលក់អស់ យូនីត ច្រើនជាង ២០០០ ។ លោកស្រីក៏បាន បន្ថែមទៀតថា វិបត្តិនៃ Covid-19 មិនបានបង្កផលប៉ះពាល់ខ្លាំងទៅដល់ការលក់ គម្រោងនោះទេ ។

គម្រោងខុនដូតែមួយគត់នៅកម្ពុជាដែលឈ្នះពានរង្វាន់ប្រាំក្នុងពេលតែមួយ
កាលពីខែឧសភាឆ្នាំ ២០១៩ គម្រោង Urban Village បានឈានដល់កម្រិតថ្មីមួយនៃភាពជោគជ័យ និងការទទួលស្គាល់នៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជាដោយសារគម្រោង Urban Village បានឈ្នះពានរង្វាន់ចំនួន៥ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយក្រុមហ៊ុនរៀបចំការប្រគួតពានរង្វាន់អចលនទ្រព្យមកពីប្រទេសសិង្ហបុរី Asia Property Guru ។ គម្រោង Urban Village បានឈ្នះពានរង្វាន់ “គម្រោងខុនដូល្អដាច់គេនៅក្នុងប្រទេសកម្ពុជា”, “គម្រោងខុនដូល្អដាច់គេនៅក្នុងទីក្រុងភ្នំពេញ”, “គម្រោងខុនដូដែលមានការចនាផ្នែកស្ថាបត្យកម្មទេសភាពខាងក្រៅល្អដាច់គេ”, “គម្រោងខុនដូដែលមានការរចនាផ្នែកស្ថាបត្យកម្មល្អដាច់គេ” និងពានរង្វាន់ចុងក្រោយគឺ “គម្រោងខុនដូដែលមានការរចនាប្លង់ផ្នែកខាងក្នុងល្អដាច់គេ” ។

ក្នុងឆ្នាំដដែលខែវិច្ឆិកា គម្រោង Urban Village បានបំបែកឯតទគ្គកម្មក្លាយជាគម្រោងដំបូងគេ បង្អស់នៅកម្ពុជាដែលបានឈ្នះពានរង្វាន់ “គម្រោងខុនដូល្អដាច់គេនៅអាស៊ី” នៅឯកម្មវិធីប្រកួតពានរង្វាន់គម្រោងអចលនទ្រព្យអាស៊ីវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១៩ ធ្វើឡើងនៅប្រទេសថៃ ។
អគារលំនៅដ្ឋានទំនើបខ្ពស់ជាងគេបំផុតនៅតាមបណ្ដាយមហាវិថីសម្ដេច ហ៊ុន សែន
អគារ Sky Prime H គឺជាអគារទីបួននៃគម្រោង Urban Village ដំណាក់កាលទី ២ ។ វានឹងក្លាយជាអគារលំនៅដ្ឋានស្តង់ដារអន្តរជាតិលំដាប់ខ្ពស់បំផុតនៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុនសែន ជាតំបន់មួយដែលកំពុងមានការរីកចម្រើនខ្លាំងបំផុតនៅក្នុងរាជធានីភ្នំពេញ ។ គម្រោង Urban Village ព័ទ្ធជុំវិញដោយ សាលារៀន មន្ទីរពេទ្យ អាជីវកម្ម និងផ្សារទំនើប រួមមាន៖ សាលាអន្តរជាតិភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។ កាន់តែអស្ចារ្យថែមទៀតនោះ គម្រោង Urban Village មានចំងាយត្រឹមតែ ២០ នាទីប៉ុណ្ណោះពី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ។

“អគារ Sky Prime Building H នឹងក្លាយជាអគារខ្ពស់ជាងគេបំផុតនៅលើបណ្ដោយមហាវិថីសម្តេច ហ៊ុនសែន បែរមុខទៅរកសួនច្បារដ៏ស្រស់ស្អាត ទេសភាពទីក្រុងដ៏អស្ចារ្យ និងទេសភាពមាត់ទន្លេបាសាក់ ដ៏ស្រស់ឆើតឆាយ ។ ក្នុងគម្រោង Urban Village អ្នកមិនចាំបាច់ចាកចេញពីអគារនោះទេ ហើយអ្នកនៅ តែអាចទទួលបានសេវាកម្ម និងផលិតផលផ្សេងៗដែលអ្នកត្រូវការពីហាងលក់រាយទាំងអស់ដែលមាន ទីតាំងនៅក្នុងអគារផ្ទាល់” លោកស្រី Catherine មានប្រសាសន៍បន្ថែម ។
គម្រោងដែលតម្លៃសមរម្យជាមួយការរចនាម៉ូដល្អឥតខ្ចោះ
យោងទៅតាមលោក David Cole ជាប្រធានផ្នែកស្ថាបត្យកម្មនៃគម្រោង Urban Village បានមាន ប្រសាសន៍ថា គម្រោង Urban Village ត្រូវបានគូរប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្មនៅក្នុងប្រទេស អង់គ្លេស ហើយ ក្រុមហ៊ុនអភិវឌ្ឍគម្រោង Urban Village មានគោលបំណងផ្ដល់ជូននូវជម្រើសនៃការ រស់នៅថ្មីមួយដែលផ្ដោតសំខាន់ទៅលើសហគមន៍ជាពិសេសការលើកទើបចិត្តឲ្យមានការប្រាស្រ័យ ទាក់ទងគ្នារវាងអ្នករស់នៅក្នុងអគារ និងដើម្បីឆ្លើយតបជាមួយតម្រូវការលំនៅដ្ឋានយ៉ាងច្រើនសម្រាប់ ការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនប្រជាជននៅក្នុងរាជធានីភ្នំពេញ ។

លោក David បានបន្ថែមទៀតថា គម្រោង Urban Village ត្រូវបានរចនាដោយយកចិត្តទុកដាក់បំផុត តាមរយៈការរួមបញ្ចូលគ្នានៃរបៀបរស់នៅបែបប្រពៃណីរបស់ប្រជាជនកម្ពុជាជាមួយការរស់នៅបែប សម័យទំនើប ។ “ចំណុចសំខាន់ដើម្បីទាក់ទាញអតិថិជនឲ្យចាប់អារម្មណ៍ជាមួយគម្រោងនេះគឺការបង្កើតឲ្យមានអារម្មណ៍នៃការរស់នៅបែបសហគមន៍ ។ ដូច្នេះវាពិតជាសំខាន់ខ្លាំងណាស់ក្នុងការបញ្ចូលចំណុចពិសេសៗទៅក្នុង ការរចនាគម្រោងឲ្យបានច្រើនតាមតែអាចធ្វើទៅបានមានដូចជា ៖ អាងទឹក ហាងលក់ទំនិញ ការិយាល័យ កន្លែងចតរថយន្ដ និងទីធ្លាសហគមន៍ជាច្រើនដែលអាចអនុញ្ញាតឲ្យអ្នករស់នៅក្នុង អគារអាចប្រាស័យទាក់ទងគ្នាទៅវិញទៅមកបានកាន់តែប្រសើរ“ ។
យូនីតនីមួយៗនៅក្នុងគម្រោង Urban Village បានរចនាឡើងដោយមានការគិតពិចារណាខ្ពស់ដើម្បី ផ្តល់ជូនអ្នករស់នៅនូវបទពិសោធន៍នៃការរស់នៅបែបប្រណីតក្នុងមួយឆាកជីវិតរបស់ពួកគេជាមួយតម្លៃសមរម្យ ។ គ្រប់យូនីតនីមួយៗត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ជោះទាំងផ្នែកខាងក្នុង និងក្រៅ ។ យូនីតនីមួយៗមានទំហំធំ និងការរចនាជាមួយលក្ខណៈបត់បែនដែលអនុញាតឲ្យអតិថិជនអាចធ្វើ ការរៀបចំតាមការចង់បានរបស់ពួកគេ ។ Urban Village គឺជាគម្រោងអភិវឌ្ឍន៍បែបបៃតងដែលមានផ្ទៃសួនច្បារធំជាងគេបំផុត ។
៤៥% នៃផ្ទៃអភិវឌ្ឍសរុបរបស់គម្រោងត្រូវបានទុកធ្វើជាទីធ្លាបៃតងដើម្បីផ្តល់ជូននូវអារម្មណ៍នៃការរស់នៅជិតធម្មជាតិទោះបីជាគម្រោងស្ថិតនៅក្នុងទីក្រុងក៏ដោយ ។ រៀងរាល់ ៥ជាន់នៅក្នុងអគារមាន សួនច្បាររួមគ្នាមួយដែលអ្នករស់នៅអាចសម្រាក និងនិយាយគ្នាលេងជាមួយអ្នកជិតខាងប្រសិន បើពួកគេមិនចង់ទៅសួនច្បារធំខាងក្រៅ ។ យូនីតនៅក្នុងអគារ Sky Prime Building H មានទំហំខុសៗពីគ្នាមានចាប់ពីប្រភេទ ស្ទូឌីយោ មួយបន្ទប់គេង ពីរបន្ទប់គេង បីបន្ទប់គេង និង ប្រភេទ Duplex Loft ជាមួយតម្លៃត្រឹមតែ ១៧៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃទាបជាងគេបំផុតនៅក្នុងបំបន់ ។

គម្រោងខុនដូតែមួយគត់នៅក្នងរាជធានីភ្នំពេញដែលមានបំពាក់ប្រព័ន្ធខ្យល់ចេញចូល និង ពន្លឺធម្មជាតិ ១០០%
យោងទៅតាម លោកស្រី Catherine គម្រោង Urban Village ដំណាក់កាលទី ២ គឺជាគម្រោងខុនដូទំនើប តែមួយគត់នៅក្នុងរាជធានីភ្នំពេញដែលមានបំពាក់ប្រព័ន្ធខ្យល់ចេញចូល និងពន្លឺធម្មជាតិ ១០០% ទាំងនៅក្នុងបន្ទប់ទឹក និងផ្ទះបាយ ។ ប្រព័ន្ធនេះនឹងមិនត្រឹមតែជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន នោះទេវាក៏នឹងជួយកាត់បន្ថយការចំណាយទៅលើការប្រើប្រាស់អគ្គសនីរបស់អ្នករស់នៅ ខណៈដែល ពួកគេរស់នៅយ៉ាងមានសេចក្ដីសុខ ។ អ្វីដែលកាន់តែពិសេសនោះគ្រប់យូនីតនីមួយៗមានរានហាលយ៉ាងហោចណាស់មួយ ។ “Urban Village គឺជាគម្រោងតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលមានបំពាក់ប្រព័ន្ធខ្យល់ចេញចូល និងពន្លឺធម្មជាតិ ១០០% ។ ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនប្រហែលជាមិនបានយកចិត្តទុកដាក់ខ្លាំងត្រង់ ចំណុចនេះទេ ហើយជាចុងក្រោយវានឹងបង្កឲ្យមានផលប៉ះពាល់ទៅដល់គុណភាពនៃការរស់នៅរបស់ ម្ចាស់យូនីត ” លោកស្រី Catherine បានបន្ថែម ។
នៅជាប់មជ្ឈមណ្ឌលឆ្នៃប្រឌិតតែមួយគត់ និងធំជាងគេនៅក្នុងរាជធានីភ្នំពេញ
រស់នៅក្នុងគម្រោង Urban Village អ្នកនឹងមិនមានភាពអផ្សុកឡើយ ។ អ្នករស់នៅក្នុងគម្រោង Urban Village អាចចូលទៅប្រើប្រាស់សម្ភារបរិក្ខារផ្សេងៗនៅក្នុងមជ្ឈមណ្ឌល Factory Phnom Penh ដែលជា មជ្ឈមណ្ឌលច្នៃប្រឌិតធំជាងគេបំផុតនៅក្នុងអាស៊ីអាគ្នេយ៍ ។ មជ្ឈមណ្ឌល Factory Phnom Penh មានការិយាល័យធ្វើការរួម និងសាលសិល្បៈធំជាងគេនៅក្នុងប្រទេស កម្ពុជា និងសួនលោតលេងកំសាន្ដ Trampoline ដំបូងគេនៅក្នុងព្រះរាជណាចក្រកម្ពុជា ។ មជ្ឈមណ្ឌល Factory Phnom Penh ក៏មាន ការិយាល័យទំនើប សាលាមត្តេយ្យអន្ដរជាតិ Montessori ទីធ្លារៀបចំព្រឹត្តិការណ៍ផ្សេងៗ កន្លែងរៀបចំពិធីជប់លៀង ក្លិបហាត់ប្រាណ ហាងកាហ្វេ ភោជនីដ្ឋាន ហាងលក់ទំនិញ កន្លែងលេងកីឡា ស្ទូឌីយោ កន្លែងក្មេងលេង កន្លែងកីឡាជិះក្ដារបន្ទះ តារាងបាល់ទាត់ តារាងបាល់បោះ និងបណ្ណាល័យផងដែរ ។

“នៅក្នុងគម្រោង Urban Village អ្នកពិតជាអាចរស់នៅ ធ្វើការ និងលេងកម្សាន្ត នៅក្នុងកន្លែងតែមួយជាមួយលំនៅដ្ឋានដែលមានតម្លៃសមរម្យរួមមានបរិក្ខារយ៉ាងសម្បូរបែបជាច្រើននៅក្នុងទីសម្គាល់ថ្មីនៃព្រះរាជាណាចក្រកម្ពុជា” លោកស្រី Catherine បានមានប្រសាសន៍ ។ សម្រាប់ព័ត៎មានបន្ថែមអំពីគម្រោង Urban Village សូមទាក់ទងទៅកាន់ ០១៧ ៩៩៩ ៥៣១ ឬ ០១៧ ៩៩៩ ៥៤១ ឬ អ៊ីម៉ែល live@villagephnompenh.com ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ