ឈឺក្បាល បំពង់ក និងទ្បើងកម្តៅជារោគសញ្ញាគ្រុនពោះវៀន
គ្រុនពោះវៀនបង្កឱ្យឈឺចុកចាប់ពេញខ្លួនប្រាណទាំងមូល ។ មេរោគនេះចម្លងតាមរយៈការទទួលទានម្ហូបអាហារ ឬទឹកដែលមិនស្អាត។ គ្រុនពោះវៀនមានរោគសញ្ញាដូចជា ៖

-ចាប់ផ្តើមដំបូងដូចជាអាការគ្រុនផ្តាសាយ
-ឈឺក្បាល និងឈឺបំពង់ក ហើយភាគច្រើនមានក្អកស្ងួត
-គ្រុនក្តៅទ្បើងខ្ពស់ហើយចុះវិញ បន្ទាប់មកចាប់ផ្តើមកើនទ្បើងមួយថ្ងៃបន្តិចៗ រហូតដល់៤០អង្សាឬលើសពីនេះ
-អាចមានក្អួត រាក ឬទល់លាមក
-មានស្នាមអុចពណ៌ផ្កាឈូកនៅលើដងខ្លួន
-រវើរវាយញ័រ ខ្សោយ ចុះទម្ងន់ និងខ្សោះជាតិទឹកជាដើម ។
ដូច្នេះបើលោកអ្នកមានអាការទាំងនេះ គួរតែប្រញាប់ទៅជួបជាមួយគ្រូពេទ្យ ដើម្បីពិនិត្យនិងព្យាបាល ។ ក្នុងដំណាក់កាលនេះ បើសិនជាអ្នកជំងឺក្តៅខ្លួនខ្លាំង អ្នកដែលនៅមើលថែទាំគួរប្រើក្រណាត់សើមជូតខ្លួនអ្នកជំងឺ ដើម្បីបញ្ចុះកម្តៅ ។ ជាងនេះទៅទៀត ត្រូវបង្គ្រប់ជាតិទឹកឱ្យបានច្រើន ដូចជា ទឹកផ្លែឈើ និងទឹកអូរ៉ាលិតជាដើម ដើម្បីចៀសវាងការខ្សោះជាតិទឹក និងត្រូវផ្តល់អាហារូបត្ថម្ភ ក្នុងទម្រង់ជាអាហាររាវបើចាំបាច់ ជាពិសេសនៅពេលដែលបន្ទោបង់មានលាយឈាម ឬកើតមានរោគសញ្ញានៃជំងឺរលាកស្រោមពោះ ឬជំងឺរលាកសួត គួរតែប្រញាប់នាំអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាបន្ទាន់ទើបជាការប្រសើរ ។
ដើម្បីបង្ការជំងឺគ្រុនពោះវៀន៖
-ត្រូវរស់នៅស្អាត និងមានអនាម័យ ដោយត្រូវធ្វើបង្គន់ឱ្យឆ្ងាយពីប្រភពទឹកដែលប្រជាជនប្រើប្រាស់ ។
-ត្រូវប្រាកដថា ទឹកដែលលោកអ្នកប្រើប្រាស់នោះ ជាប្រភពទឹកស្អាត យកមកទទួលទាន តែបើជាការចាំបាច់នោះគួរពិសាទឹកដាំពុះ ។
ការទទួលទានស្អាតរស់នៅកន្លែងដែលមានអនាម័យ គឺជាកត្តាអាចចៀសផុតពីជំងឺគ្រុនពោះវៀន ក៏ដូចជាចៀសផុតពីជំងឺដង្កាត់ផ្សេងៗទៀត ៕
ចែករំលែកព័តមាននេះ