ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម លឹម គានហោ ចុះអនុវត្តការងារជីកស្រះស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី ១៧ខែកក្កដា ឆ្នាំ ២០២០នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី…

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី ១៧ខែកក្កដា ឆ្នាំ ២០២០នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយអ្នកបច្ចេកទេសរបស់ក្រសួង មន្ទីរ ធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងលោកស្រីអភិបាលស្រុកពាមរក៍ ចុះអនុវត្តការងារជីកស្រះ ស្ថិតក្នុងភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង អនុវត្តតាមប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៤ខែកក្កដា ឆ្នាំ ២០២០ ក្នុងឱកាសដែលសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជាកសិករនៅមជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម ស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង បានឲ្យក្រសួង ធនធានទឹក និងឧតុនិយម ធ្វើការជីកស្រះ និងចុះសិក្សាទាញយកទឹកទន្លេជំនួសឲ្យការប្រើ ប្រាស់ទឹកក្រោមដី មកបម្រើឲ្យការចិញ្ចឹមត្រីរបស់ប្រជាកសិករ ។

អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់នេះក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពីឯកឧត្តម រដ្ឋមន្ត្រី បានចាត់អ្នកបច្ចេកទេសរបស់ក្រសួង រួមជាមួយនឹងមន្ទីរធនធានទឹក និង ឧតុនិយមខេត្តព្រៃវែង ចុះធ្វើការសិក្សា និងឈានទៅ អនុវត្តនាពេលនេះ ។ ក្នុងការចុះ ដឹកនាំបញ្ជាផ្ទាល់នៅលើទីតាំងជីកស្រះនេះ ឯកឧត្តមរដ្ឋមន្រ្តី បានទិញដីពីប្រជាកសិករ ចំនួន ១,៨ហិកតា សម្រាប់ធ្វើការជីកស្រះថ្មី, ជួយស្តារស្រះចាស់របស់កសិករទំហំ ១,៦ហិកតា និងធ្វើការស្តារប្រឡាយដើម្បីបង្ហូរទឹកចូលស្រះប្រវែង ៦០០ម៉ែត្របន្ថែមទៀត ។

ដោយមានសំណូមពរពីលោកស្រីអភិបាលស្រុក ក៏ដូចជាប្រជាកសិករ ឯកឧត្តមរដ្ឋមន្រ្តី បានសន្យាជាមួយពួកគាត់នឹងជួយស្តារដៃទន្លេតូចប្រវែង ៥គីឡូម៉ែត្រ ដោយមានទ្វារ ទឹកបិតបើក និងសាងសង់ស្ពានតូចៗឆ្លងកាត់ព្រែកមួយចំនួនទៀត នៅពេលរដូវទឹក សម្រកខាងមុននេះ ។ ទំហំការងារដែលបាននិងកំពុងអនុវត្តរួមមាន ៖

ជីកស្រះថ្មី ទំហំ ១,៨ហិកតា មានជម្រៅ ៣,៥ម៉ែត្រ ចំនួន ០១កន្លែង (សម្រាប់តម្កល់ ទឹកទុកបែងចែកទៅបណ្ដាស្រះផ្សេងៗ), ស្តារស្រះចាស់ទំហំ ១,៦ហិកតា មានជម្រៅ ២,០ម៉ែត្រ ចំនួន ០១កន្លែង និងស្តារប្រឡាយប្រវែង ៦០០ម៉ែត្រ (សម្រាប់បង្ហូរទឹកចូលស្រះ និងការងារបង្កបង្កើនផល) ។

សូមបញ្ជាក់ថា ក្រោយពីការងារជីកស្រះថ្មី ស្តារស្រះចាស់ និងស្តារប្រឡាយរួចរាល់ ប្រជា កសិករចំនួន ២៧គ្រួសាររស់នៅក្នុងភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែល មានស្រះចំនួន ៤៣កន្លែងនៅក្បែរៗនេះអាចបង្ហូរ និងបូមទឹកយកទៅប្រើប្រាស់ សម្រាប់ ការងារបង្កបង្កើន និងការចិញ្ចឹមត្រីបានទាំងរដូវប្រាំង និងរដូវវស្សា ។ ចំពោះសមិទ្ធផល ស្រះថ្មីនេះ បងប្អូនប្រជាកសិករសូមប្រសិទ្ធនាមថា ស្រះសម្ដេចតេជោ ហ៊ុន សែន ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ