ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិនដឹងលឿនបែបណា! ក្រឡាប់ច្រើនត្រឡប់ ឆក់យកជីវិត៣នាក់ របួសធ្ងន់ស្រាល៥នាក់​

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់​បានបាត់បង់​ជីវិត ​និង​៥​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​ស្រាល ​​ក្នុងហេតុការណ៍គ្រោះថ្នាក់​​ចរាចរណ៍​​ក្រឡាប់​រថ​យន្ត​មួយគ្រឿង ។ ពាក់ព័ន្ធនឹងករណីនេះ​ ត្រូវបានសមត្ថកិច្ច​សង្ស័យ​ថា ទំនងជារថយន្ត​បើកបរ​ក្នុងល្បឿនលឿន…

ខេត្តស្ទឹងត្រែង​ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់​បានបាត់បង់​ជីវិត ​និង​៥​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​ស្រាល ​​ក្នុងហេតុការណ៍គ្រោះថ្នាក់​​ចរាចរណ៍​​ក្រឡាប់​រថ​យន្ត​មួយគ្រឿង ។ ពាក់ព័ន្ធនឹងករណីនេះ​ ត្រូវបានសមត្ថកិច្ច​សង្ស័យ​ថា ទំនងជារថយន្ត​បើកបរ​ក្នុងល្បឿនលឿន លុះបែកកង់​ ក៏​រ៉េចង្កូតធ្លាក់ចេញពីផ្លូវ​ក្រឡាប់ជាច្រើនត្រឡប់ បណ្តាល​ឱ្យ​អ្នក​បាត់បង់ជីវិត និង​របួសធ្ងន់ស្រាល​បែបនេះ ។

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​ថ្ងៃ​ទី​១៦ ​កក្កដា​ ​ឆ្នាំ​២០២០ ត្រង់​ចំណុច​ផ្លូវជាតិ​៧៨ ​ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក​ជាប់​ជ្រាយ​ព្រំ​ប្រទល់​ឃុំ​ក្បាល​មាស​ ស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង​និង​ខេត្ត​ម​ណ្ឌ​ល​គិរី​។

​តាម​ប្រភពពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្បាល​រមាស​បាន​ឱ្យ​​ដឹង​​ថា​ ជន​រង​គ្រោះ​ក្នុង​រថយន្ត​​មួយគ្រឿងខាងលើ​​មាន​ចំនួន​៨​នាក់រួមទាំងអ្នកបើកបរ​ ​ក្នុង​នោះ​​បានបាត់ជីវិត​ចំនួន​៣​នាក់ (​បុរស​២​នាក់​និង​ស្រី្ត​ម្នាក់​) ។ ​ចំណែក​៥​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​និង​ស្រាល ។ ជន​រង​គ្រោះទាំង​​​៨​នាក់​នេះ​​មិន​ត្រូវ​ស្គាល់ឈ្មោះ​នោះ​ទេ​ គ្រាន់តែ​ដឹង​ថា​ រស់​នៅ​ក្នុងភូមិ​មួយ​ ឃុំ​តា​ស៊ុ​យ ខេត្តរតនគិរី​។

​តាម​ប្រភពដដែល​​បាន​​ឱ្យ​ដឹង​​បន្ត​ទៀត​ថា​ រថយន្ត​មួយគ្រឿង​ដែល​ក្រឡាប់​ខាង​លើ​​ម៉ាក​សាំ​យ៉ុង ពណ៌លឿង ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២w-២៤៩៨​ ​មាន​​ដឹក​អ្នកដំណើរ​ចំនួន​៨​នាក់​រួម​នឹ​ង​​អ្នកបើកបរ បានធ្វើដំណើរ​ចេញពី​ខេត្ត​ត្បូងឃ្មុំ​ទៅ​កាន់​ខេត្តរតនគិរី​ ទំនង​​ជា​បើកបរ​ក្នុង​ល្បឿន​លឿន​ លុះ​បែក​កង់​បណ្តាល​អោយ​រថយន្ត​រ៉េ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ បង្ក​អោយ​មាន​អ្នក​បាត់បង់ជីវិត និង​រងរបួសធ្ងន់ស្រាល ។​

ក្រោយពេលកើតហេតុ ​អ្នកបើកបរ​​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រ​មោ​ល​ រីឯអ្នក​រងរបួសធ្ងន់ស្រាល​ត្រូវបាន​​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ច្រប់​ ។ ចំណែក​សព​ជន​រង​គ្រោះ​​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

បច្ចុ​ប្បន្ន​ រថយន្ត​​មួយគ្រឿង​ខាងលើ​ត្រូវ​បាន​សមត្ថ​កិច្ច​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ ​។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ