រន្ទះប្រល័យជីវិតបុរសម្នាក់ ខណៈកំពុងភ្ជួរស្រែ
- សៀមរាប
ខេត្តសៀមរាប ៖ បើតាមការអះអាងពីសមត្ថកិច្ចស្រុកស្វាយលើបានប្រាប់ថា បុរសម្នាក់ត្រូវបានរន្ទះបាញ់ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗ ខណៈជនរងគ្រោះកំពុងភ្ជួរស្រែ ស្របពេលមេឃភ្លៀងខ្លាំង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចខាងជើងស្រែដំណាក់ ស្ថិតភូមិរំចេក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ វី ភេទប្រុស អាយុ៤៣ឆ្នាំ ជាកសិករ មានទីលំនៅក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានកម្លាំងជំនាញប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ