ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ស្រែកឱ្យខ្លាំងៗ ! តែខ្លាចអ្នកជិតខាងភ័យ សុខចិត្តនៅស្ងៀម ញញឹមជាមួយរង្វាន់ ៥លានរៀល ពី IZE Cola

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ខណៈរសជាតិទឹកក្រូចអាយស៍កូឡា IZE Cola កំពុងទទួលបានការពេញនិយមពីពលរដ្ឋកម្ពុជាគ្រប់វ័យ និងគ្រប់ទីកន្លែងមិនថា ពួកគេជ្រើសយកពិសានៅផ្ទះ ឬក្នុងកម្មវិធីផ្សេងៗ ដូច្នេះចៀសមិនផុតនឹងមានព័ត៌មានអំពីអ្នកឈ្នះរង្វាន់ពីទឹកក្រូចនេះជាហូហែរផងដែរ…

ខេត្តបាត់ដំបង ៖ ខណៈរសជាតិទឹកក្រូចអាយស៍កូឡា IZE Cola កំពុងទទួលបានការពេញនិយមពីពលរដ្ឋកម្ពុជាគ្រប់វ័យ និងគ្រប់ទីកន្លែងមិនថា ពួកគេជ្រើសយកពិសានៅផ្ទះ ឬក្នុងកម្មវិធីផ្សេងៗ ដូច្នេះចៀសមិនផុតនឹងមានព័ត៌មានអំពីអ្នកឈ្នះរង្វាន់ពីទឹកក្រូចនេះជាហូហែរផងដែរ ។

លោក គឹម សុខហេង អាជីវករលក់សម្លៀកបំពាក់ម្នាក់នៅឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានរៀបអំពីការនិយមពិសាទឹកក្រូចនេះ និងរង្វាន់ដែលគាត់បានឈ្នះយ៉ាងដូច្នេះថា៖ «ចូលចិត្តរសជាតិទឹកក្រូចអាយស៍កូឡា IZE Cola ដោយសារវាមានរស ជាតិផ្អែមល្មមឆ្ងាញ់ ហើយជាពិសេសបើញុំាជាមួយអាហារទៀតកាន់តែឆ្ងាញ់ខ្លាំង» ។

លោកបន្ថែមទៀតថា លោកសប្បាយចិត្តខ្លាំងណាស់ចង់ស្រែកហ៊ោបន្តិច ចង់លោតបន្តិច ប៉ុន្តែខ្លាចអ្នកជិតខាងឆ្ងល់ និងភ័យ ដូច្នេះលោកបានត្រឹមតែទប់ក្តីរំភើប និងសើចញញឹមតែម្នាក់ឯងពេលដែលបានឃើញរង្វាន់ទឹកប្រាក់ ៥លានរៀល នៅគម្របដបទឹកក្រូចអាយស៍កូឡា IZE Cola ដែលលោកបានបើកពិសា ។

ជាមួយសំណាងទឹកប្រាក់ ៥លានរៀល នេះលោកសង្ឃឹមថា នឹងជួយពង្រីកមុខរបរលក់សម្លៀកបំពាក់របស់លោកអោយកាន់តែចំណេញច្រើនជាងមុនមួយកម្រិតទៀត ។

ទឹកក្រូចអាយស៍ IZE ដប និងកំប៉ុងផ្តល់សំណាងជាច្រើនក្នុងគម្រប និងក្រវិលកំប៉ុង ដែលរួមមានទឹកប្រាក់សុទ្ធ ៥លានរៀល ទូរស័ព្ទដៃស្មាតហ្វូន ទឹកប្រាក់ ១ម៉ឺនរៀល ៥ពាន់រៀល និង ទឹកក្រូចអាយស៍ IZE ជាច្រើនរយរង្វាន់ផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ