ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ ប្រគេនសម្ភារបច្ចេកវិទ្យាដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តបាត់ដំបង

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា បានប្រគេនកុំព្យូទ័រលើតុ…

ខេត្តបាត់ដំបង ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា បានប្រគេនកុំព្យូទ័រលើតុ និងយូរដៃព្រមទាំងព្រីនធ័រដល់ពុទ្ធិកសាកលវិទ្យា ល័យព្រះសីហនុរាជ សាខាខេត្តបាត់ដំបង សម្រាប់បម្រើដល់ការសិក្សារៀនសូត្រ និង ស្រាវជ្រាវ របស់សមណនិស្សិត និងសិស្សនិស្សិតក្រីក្រ កំពុងសិក្សាក្នុងពុទ្ធិកសាកលវិទ្យា ល័យ ។ កុំព្យូរទ័រ និងសម្ភារបច្ចេកវិទ្យាទាំងនេះត្រូវបានប្រគេនដល់មន្ត្រីសង្ឃជាថ្នាក់ដឹក នាំពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជសាខា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០ ដោយឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា ។

ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ថា ៖ ការប្រគេនកុំព្យូទ័រនាពេលនេះ ដើម្បីឆ្លើយ តបទៅនឹងតម្រូវការចាំបាច់របស់ពុទ្ធិកៈដែលមានការខ្វះខាតសម្ភារផ្នែកបច្ចេកវិទ្យានេះ សម្រាប់បង្ហាត់បង្រៀន និងការសិក្សាសិស្ស និងសាមណនិស្សិតក្នុងការស្រាវជ្រាវ ។

ឯកឧត្តមបានបន្តថា ការប្រគេនកុំព្យូទ័រនេះដែរក៏ដើម្បីចូលរួមជាមួរាជរដ្ឋាភិបាលលើវិស័យ អប់រំខណៈប្រទេសកម្ពុជាកំពុងត្រូវការជាចាំបាច់នូវធនធានមនុស្សឲ្យមានសមត្ថភាពផ្នែកបច្ចេកវិទ្យា និងជំនាញផ្សេងៗ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនរបស់ ប្រទេសជាតិនិងពិភពលោក ។ ជាមួយគ្នានេះដែរឯកឧត្តមទេសាភិបាល ក៏បានស្នើដល់ ព្រះសង្ឃ និងគ្រហស្ថជាថ្នាក់ដឹកនាំនៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជសាខា ខេត្តបាត់ដំបង សូមបន្តការខិតខំប្រឹងប្រែងក្នុងការងារអប់រំនេះឲ្យកាន់តែល្អប្រសើរ និង ជំរុញឲ្យការសិក្សារៀនសូត្ររបស់សមណនិស្សិត និងសិស្សនិស្សិតទទួលបានជោគជ័យ ។

ព្រះអង្គ វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាតដំបង បានមានថេរៈដីកាថា សម្ភារបច្ចេកវិទ្យាដែលឯកឧត្តម និងលោកជំទាវ ផ្ដល់ពេលនេះ ពិត ជាមានតម្លៃណាស់សម្រាប់ជួយឧបតម្ថគាំទ្រការសិក្សារបស់សមណនិស្សិត សិស្សនិស្សិត ក្រីក្រកំពុងសិក្សានៅក្នុងទីនេះ ហើយកាន់តែធ្វើឲ្យព្រះសង្ឃ និងសិស្សនិស្សិតមានទឹកចិត្ត ខិតខំរៀនសូត្រខ្លាំងថែមឡើង ព្រោះមានការយកចិត្តទុកដាក់ពីពុទ្ធបរិស័ទគ្រប់ទិសទី ។

ព្រះអង្គ វី សុវិជ្ជា ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ បានចូល រួមប្រគេនថវិកាក្នុងការចាក់គ្រឹះក្រោមអគារសិក្សាមួយខ្នងស្ថិតនៅក្នុងពុទ្ធិកសាកលវិទ្យាល័យ ដែលគ្រោងនឹងសាងសង់នៅថ្ងៃខាងមុខ នេះហើយព្រះអង្គក៏បានបិណ្ឌបាតដល់ពុទ្ធ បរិស័ទជិតឆ្ងាយផ្សេងទៀតឲ្យចូលរួមក្នុងការសាងសង់អគារសិក្សានេះផងដែរ ។

សម្ភារបច្ចេកវិទ្យាឯកឧត្តម និងលោកជំទាវ ផ្ដល់ដល់ពុទ្ធិកសាកលវិទ្យាល័យនេះ នាឱកា សនោះមានកុំព្យូរទ័រលើតុ ២២គ្រឿង លែបថប ៥គ្រឿង ព្រីនធ័រ ១គ្រឿង រួមទាំងថវិកា ចំនួន ៦លាន ៣សែនរៀលទៀតសម្រាប់ទុកឲ្យសាកលវិទ្យាល័យ ប្រើប្រាស់ផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ