ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោកម៉ាស្អាត​! សុំរាប់អានតាមហ្វេស​​ប៊ុក​ លេងល្បិច​យកជាង១ម៉ឺនដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ខណ្ឌដង្កោ​សហ​កា​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ចំនួន​២​នាក់​ រួម​ជាមួយ​នឹង​ស្ត្រីជា​ជន​ជាតិខ្មែរ​ម្នាក់​ផង​ដែរ​ ក្រោយ​ពី​ជន​សង្ស័យ​ទាំង៣នាក់​នេះ​ធ្វើ​សកម្មភាព​ឆបោក​ប្រាក់​ពី​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ដោយ​ប្រើ​ល្បិច​ថា ​រើស​បាន​ប្រអប់​១​ក្រោម​ដើមឈើ ហើយ​នៅ​ក្នុង​ប្រអប់​នោះ​មាន​ប្រាក់​ជាង​៣​លាន​ដុល្លារ ហើយ​ពួក​ខ្លួន​ចង់​យក​លុយ​នោះ​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ និង​ពឹង​ឲ្យ​ជន​រង​គ្រោះជា​អ្នក​ទទួល​កាន់​លុយ​ទាំង​អស់នោះ​។​…

​រាជធានី​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ខណ្ឌដង្កោ​សហ​កា​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ចំនួន​២​នាក់​ រួម​ជាមួយ​នឹង​ស្ត្រីជា​ជន​ជាតិខ្មែរ​ម្នាក់​ផង​ដែរ​ ក្រោយ​ពី​ជន​សង្ស័យ​ទាំង៣នាក់​នេះ​ធ្វើ​សកម្មភាព​ឆបោក​ប្រាក់​ពី​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ដោយ​ប្រើ​ល្បិច​ថា ​រើស​បាន​ប្រអប់​១​ក្រោម​ដើមឈើ ហើយ​នៅ​ក្នុង​ប្រអប់​នោះ​មាន​ប្រាក់​ជាង​៣​លាន​ដុល្លារ ហើយ​ពួក​ខ្លួន​ចង់​យក​លុយ​នោះ​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ និង​ពឹង​ឲ្យ​ជន​រង​គ្រោះជា​អ្នក​ទទួល​កាន់​លុយ​ទាំង​អស់នោះ​។​

បន្ទាប់​មកក្រុម​ជនសង្ស័យ​បាន​ឲ្យ​ជន​រង​គ្រោះ​ផ្ញើរ​លុយ ​ដើម្បី​រត់ការ​ឯកសារ​នានា ប៉ុន្តែ​ក្រោយ​ពី​ទទួល​បាន​លុយ​រត់ការ​ដែល​ជន​រង​គ្រោះ​ផ្ញើរ​ទៅ​ឲ្យ​ជាង​១​ម៉ឺន​ដុល្លារ​ហើយ មិនឃើញ​ផ្ញើរ​លុយ​ជាង​៣​លាន​ដុល្លារ​នោះ​មក​ឲ្យ​សោះ ហើយ​គិតតែ​ពី​ទាមទារ​ឲ្យ​ជន​រង​គ្រោះ​ផ្ញើរ​លុយ​ឲ្យ​១​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ទើប​បុរស​រង​គ្រោះ​មានការ​សង្ស័យ​ក៏សម្រេចចិត្ត​ប្ដឹង​ឲ្យ​នគរបាល​ជួយ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​តែ​ម្ដង​។

ប្រតិបត្តិការចុះ​​ឃាត់ខ្លួន​ជនសង្ស័យទាំង​៣នាក់​​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ព្រលប់​រហូត​ដល់​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​ទាំង​​​៤នាក់​ខាងលើ​នោះ​រួម​មាន ១-​ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ២-​ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទ​ប្រុស អាយុ​២៩​ឆ្នាំ អ្នក​ទាំង​២ ស្នាក់​នៅផ្ទះ​ជួល​លេខ​០៩ ផ្លូវ​លេខ​០៩ បុរី​លឹ​ម​ឈាង​ហាក់ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​និង​​៣-​ឈ្មោះ មិត្ត ស្រី​នី ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល​លេខ​១៦ ផ្លូវ​លេខ​០៩ បុរី​លឹ​ម​ឈាង​ហាក់ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ​ជន​រង​គ្រោះឈ្មោះ គុយ សា​វឿ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ។

ចំណែកវត្ថុតាង​ដែល​នគរបាល​ដកហូត​​បា​ន​រួម​មាន កុំ​ព្យួ​ទ័​រ​ចំនួន​៣​គ្រឿង, ម៉ូតូ​ចំនួន​៣​គ្រឿង, លិខិតឆ្លងដែន​ចំនួន​៤​ក្បាល​ និង​ស៊ី​មកា​ត​គ្រប់​ប្រ​ព​ន្ធ័​មួយ​ចំនួន​ធំ​។​

លោក​វរៈសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​ខណ្ឌដង្កោ​បាន ប្រាប់​ឲ្យ​ដឹង​ថា នេះ​គឺជា​ការ​គឺជា​ការ​ទំនាក់ទំនង​គ្នា​រវាង​ជនសង្ស័យ​និង​ជន​រង​គ្រោះ​រហូត​ឈាន​ដល់​ការ​ឆបោក​គ្នា​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​

លោកអធិការ​ខណ្ឌ​ដង្កោ​បាន​បន្ត​ថា មុនពេលកើតហេតុ ​កាលពី​វេលា​ម៉ោង៩​និង​៤៥​នាទីថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​« Favour Grace Williams »​ ដែល​មាន​ដាក់​រូប​មនុស្ស​ស្រី​នៅ​លើ​Profile​ផង បាន​ផ្ញើ​សារ​ចូល​មក​គណនី​ហ្វេ​ស​ប៊ុ​ក របស់​ជន​រង​គ្រោះ​ឈ្មោះ​«Kuy Savoeurn» ។ ​ពេល​នោះ​ម្ចាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ខាងលើ​បាន​សុំ​រាប់អាន​ជាមួយ​បុរស​រង​គ្រោះ បន្ទាប់​មក​បុរស​រង​គ្រោះ​ក៏​បាន​ផ្ញើ​សារ​តប​ត្រឡប់​ទៅ​វិញ​ភ្លាម​ៗ ដោយ​មិន​បាន​គិត​ថា​មានរឿង​អ្វី​កើតឡើង​ឡើយ ម្យ៉ាង​គិត​ថា គ្រាន់តែ​ជា​ការ​សុំ​រាប់អាន​គ្នា​ប៉ុណ្ណោះ​គ្មាន​អ្វី​ខុស​ទាស់​នោះ​ទេ​។

លោក​អធិការ​បាន​បន្ត​ថា បន្ទាប់​មក​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Favour Grace Williams នេះ​បាន​ផ្ញើ​សារ​អំពី​ព័ត៌មាន​ផ្សេង​ៗ​ផ្ទាល់ខ្លួន ប្រាប់​ជន​រង​គ្រោះ និង​ថែម​ទាំង បាន​ផ្ញើ​លិខិតឆ្លងដែន​១​ច្បាប់​ដែល មានឈ្មោះ HELEN GRACE WILLIAMS ជា​ជន​ជាតិ​​អា​មេ​រិ​ក ​ធ្វើការ​ជា​គិលានុបដ្ឋាយិកាយោធា បម្រើ​ការងារ​នៅ​ជំរុំ​យោធា ក្នុង​ទីក្រុង​ដា​ម៉ាស ប្រទេស​ស៊ី​រី​ ថែម​ទៀត​ផង​។

លោកអធិការ​បានបន្តទៀត​ថា ​ក្រោយមក​ទៀត ​ហ្វេ​ស​ប៊ុ​ក​ដដែល បាន​ផ្ញើ​សារ​ប្រាប់​បុរស​រង​គ្រោះ​ថា ខ្លួន​រើស​បាន​ប្រអប់​មួយ​នៅ​ក្រោម​ដើមឈើ​ ដែល​នៅ​ក្នុង​ប្រអប់​នោះ​មាន​ទឹកប្រាក់​យ៉ាងច្រើន​ទៅ​ដល់​៣,៥​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ហើយ​ខ្លួន​ចង់​យក​លុយ​ទាំងនោះ​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ចង់​ឲ្យអ្នក​ទៅ​ទទួលយក​លុយ​នោះ​នៅ​ឯ​ក្រុមហ៊ុន​អាកាសចរណ៍ ដើម្បី​កាន់កាប់​ជំនួស ប៉ុន្តែ​អ្នក​ត្រូវ​តែ​ផ្ញើ​អា​ស័​យ​ដ្ឋា​ន​​ទៅឱ្យ​​រូបគេ​សិន ​ខណៈនោះ​ជន​រង​គ្រោះ​ក៏​ធ្វើ​តាម​ ​ដោយ​បាន​​​ផ្ញើ​អា​ស័​យ​ដ្ឋា​ន​​ឱ្យ​។

លោក​អធិការ​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយមក​ទៀត គណនី​ហ្វេ​ស​ប៊ុ​កមួយ​នោះ​ក៏​បាន​ផ្ញើ​កញ្ចប់​អីវ៉ាន់ និង​វិក្ក​យ​ប័ត្រ​ផ្ញើ​អីវ៉ាន់​តាម​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​មក​ឲ្យ​ជន​រង​គ្រោះ​បានឃើញ​មុន លុះវេលា​ម៉ោង​ប្រហែល​៨​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ ។ ​ខណៈ​ដែល​បុរស​រង​គ្រោះ​កំពុង​តែ​ស្ថិត​នៅ​ឯ​ខេត្តកំពត ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ ជា​បុរស​ម្នាក់​បាន​ប្រើ​លេខ​ទូរស័ព្ទ 093 219 961 ខ​ល​រក​​ជនរងគ្រោះ​​ដោយ​ប្រាប់​ថា​គឺជា​បុគ្គលិក​ក្រុមហ៊ុន​ដឹក​ជញ្ជូន ​ហើយ​បាន​ប្រាប់​ជនរងគ្រោះ​ថា «​អីវ៉ាន់រ​បស់បង​ឯង​បាន​មក​ដល់​ហើយ​ សូម​បង​ចាំ​ទទួល​​អីវ៉ាន់​» ​រួច​ក៏​បិទ​ទូរស័ព្ទ​។

លោក​អធិការ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា លុះ​មួយសន្ទុះ​ក្រោយមក​ទៀត ​ជន​ដដែល​​ក៏​បាន​ប្រើ​លេខ​ទូរស័ព្ទ​លេខ​ដដែល ខ​ល​រក​បុរស​រង​គ្រោះ​ម្តងទៀត ហើយ​ប្រាប់​ថា ​អីវ៉ាន់​ដែល​ផ្ញើ​មក​នោះ ត្រូវ​បង់ពន្ធ​ចំនួន​៧៥០​ដុល្លារ អា​មេ​រិ​ក និង​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​ផ្ញើ​លុយ​ទៅ​ឲ្យ​ខ្លួន​ដើម្បី​បង់ពន្ធ ហើយ​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ក៏​បាន​ផ្ញើ​លុយ​ចំនួន​៧៥០​ដុល្លារ​អា​មេ​រិ​ក​ទៅ​តាម​ការ​បង្គាប់​នោះ​តាមរយៈវី​ង​នៅ​ខេត្តកំពត​។

តាម​ប្រភព​ខាងលើ​បាន​បន្ត​ថា បន្ទាប់​ពី​ផ្ញើរ​លុយ​រួច​ហើយ​ក៏​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ ក្រោយ​ៗ​មក​មនុស្ស​ដដែល​និង​លេខ​ទូរស័ព្ទ​ដដែល​នោះ​នៅ​តែ​ទាមទារ​ឲ្យ​ផ្ញើ​លុយ​ជា​បន្តបន្ទាប់ ​ដោយ​លើកយក​នូវ​ហេតុផល​ផ្សេង​ៗ ប្រាប់​ដល់​បុរស​រង​គ្រោះ ហើយ​ផ្ញើរ​ចុះ​ផ្ញើរ​ឡើង​អស់​លុយ​សរុប​ចំនួន​១០.៧៥០​ដុល្លារ ប៉ុន្តែ​ជន​រង​គ្រោះ​ពុំ​បាន​ទទួល ​ឬ​ឃើញ​ស្រមោល​ប្រអប់​ដែល​មាន​លុយ​៣,៥​លាន​ដុល្លារ​ដើម្បី​យក​មក​វិនិយោគ​អ្វី​សោះ​។

តាម​ប្រភពខាងលើបានបន្ត​ថា ​រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ស្រាប់តែ​មាន​មនុស្ស​ស្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ទូរស័ព្ទ​ប្រាប់​ឲ្យ​ជន​រង​គ្រោះ​ផ្ញើរ​លុយ​បន្ថែមចំនួន​១​ម៉ឺន​​ដុល្លារ​ទៀត​ ដើម្បី​បំពេញ​ឯកសារ​ផ្សេង​ៗ​ទៀត ដោយ​មានការ​សង្ស័យ ​បុរស​រង​គ្រោះ​មិន​បាន​ផ្ញើរ​ឲ្យ​នោះ​ទេ​គឺ​បាន​សម្រេចចិត្ត​ប្ដឹង​សុំ​ឲ្យ​កម្លាំង​នគរ​បាន​ខណ្ឌដង្កោ​ជួយ​អន្តរាគមន៍​តែម្តង​។

ក្រោយ​ពេល​ទទួល​បាន​បណ្ដឹង​​ពីជនរងគ្រោះ​ខាងលើ​ភ្លាម លោកអធិការ​ខណ្ឌដង្កោ​​បាន​ដឹកនាំ​កម្លាំង​សហ​ការជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ ក្នុង​នោះ​មាន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​២​បាក់​និង​ស្ត្រី​ដែល​ជា​ជនជាតិ​ខ្មែរ​ម្នាក់ រួ​បាន​ដកហូត​វត្ថុ​តាង​ខាងលើ​​នាំ​យក​ទៅ​កាន់​អធិការ​ដ្ឋា​ខណ្ឌដង្កោ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ