ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា ! ស្ងាត់ៗ ដួង ម៉ានិច ក្លាយជាអគ្គនាយិកាក្រុមហ៊ុននាំចូលផលិតផលល្បីឈ្មោះ Swiss Energy Collagen មកកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី ១៤ខែកក្កដា ឆ្នាំ ២០២០ម្សិលមិញនេះនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ បានប្រារព្ធពិធីសម្ពោធផលិតផលមួយដែលមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនដួង និងប្រមូលផ្តុំអ្នកជំនួញធំៗជាច្រើននាក់ផងដែរ…

រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី ១៤ខែកក្កដា ឆ្នាំ ២០២០ម្សិលមិញនេះនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ បានប្រារព្ធពិធីសម្ពោធផលិតផលមួយដែលមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនដួង និងប្រមូលផ្តុំអ្នកជំនួញធំៗជាច្រើននាក់ផងដែរ ។ នេះគឺជាកម្មវិធីសម្ពោធផលិតផលថ្មីដែលមានឈ្មោះថា Swiss Energy Collagen របស់ក្រុមហ៊ុន LGT Global Trading Co., Ltd ហើយដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុតនោះ គឺម្ចាស់ក្រុមហ៊ុនមួយនេះជាតារាសម្តែងស្រីដ៏ល្បីល្បាញគឺកញ្ញា ដួង ម៉ានិច ផ្ទាល់តែម្តង ។

This image has an empty alt attribute; its file name is IMG_4335.JPG

ទាំងអ្នកសារព័ត៌មាន ទាំងទស្សនិកជនដែលបានចូលរួមនៅក្នុងពិធីនោះពិតជាមានការភ្ញាក់ផ្អើលមិនស្ទើរទេដែលស្ងាត់ៗស្រាប់តែតារាសម្តែងឆ្នើមរូបនេះបានបើកក្រុមហ៊ុននាំចូលផលិតផលជំនួយសម្រស់ Swiss Energy Collagen មកកម្ពុជា ហើយពិធីសម្ពោធនេះបានធ្វើឡើងយ៉ាងអធឹកអធមបំផុតនៅកណ្តាលផ្សារទំនើប អ៊ីអន តែម្តង ។

This image has an empty alt attribute; its file name is IMG_4343.JPG

ហើយភាពភ្ញាក់ផ្អើលមិនមានត្រឹមតែប៉ុណ្ណឹងទេ គឺក្រុមហ៊ុន LGT Global Trading Co., Ltd របស់កញ្ញា ដួង ម៉ានិច បើកឆាកភ្លាមបង្ហាញទូតសុច្ឆន្ទៈចំនួន ៤ រូបព្រមគ្នាតែម្តងដែលសុទ្ធសឹងជាតារាល្បីៗ ដែលក្នុងនោះគឺមានលោក នូ ឧសភា, លោក សាក់ ចាដេត, កញ្ញា ឈិន មុនីនាថ និងកញ្ញា ខៀវ លីលី ។

This image has an empty alt attribute; its file name is IMG_4499.JPG

ក្នុងនាមជាអគ្គនាយិកា កញ្ញា ដួង ម៉ានិច បានឱ្យដឹងថា នេះគឺជាមុខជំនួញទីមួយហើយដែលខ្លួនបានចាប់ផ្តើម ហើយក៏ជឿជាក់យ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រលើផលិតផល Swiss Energy Collagen ដែលក្រុមហ៊ុនខ្លួនបាននាំចូលផ្តាច់មុខក្នុងព្រះរាជាណាចក្រកម្ពុជានេះ ព្រោះតែបានសិក្សាយ៉ាងល្អិតល្អន់ ព្រមទាំងបានប្រើប្រាស់ផ្ទាល់ថែមទៀតផង ។

This image has an empty alt attribute; its file name is IMG_4399.JPG

គួរបញ្ជាក់ផងដែរថា ផលិតផល Swiss Energy Collagen ជាប្រភេទ Hydrolyzed Collagen ដែលជ្រាបចូលក្នុងខ្លួន និងនាំយកសារធាតុសំខាន់ៗទៅបំប៉នក្នុងរាងកាយបានលឿនរហូតដល់ ៥០ ដង បើប្រៀបធៀបជាមួយ Collagen ធម្មតា ។ ជាពិសេស Swiss Energy Collagen ទទួលស្គាល់ និងមានស្តង់ដារ GMP ពីអឺរ៉ុប និងក្រសួងសុខាភិបាលកម្ពុជាថែមទៀតផង ។

This image has an empty alt attribute; its file name is IMG_4333.JPG

សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ជាវ ឬធ្វើជាតំណាងចែកចាយ Swiss Energy Collagen អាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 070 773 266 / 011 299 994 ឬតាមរយៈហ្វេសប៊ុកផេក Swiss Energy Collagen by D.M ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ