ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​៧នាក់​​ត្រូវ​ដាក់ទោស​ម្នាក់​ៗ២​ឆ្នាំ​និង​លុយ​ជាង​៤​លាន​ដុល្លារ​​ដាក់​ចូល​ជា​សម្បត្តិ​រដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី ស៊ លី​ន​ណា នា​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ បាន​ប្រកាស​សាល…


រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី ស៊ លី​ន​ណា នា​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ បាន​ប្រកាស​សាល ក្រម​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ជា​ជនជាតិ​ចិន ២​ក្រុម ដែល​មាន​ប្រុស ស្រី​ចំនួន​៧ នាក់ ដោយ​ជាប់​ពាក់​ពន្ធ​ពី​បទ​.​សម្អាត​ប្រាក់ ករណី​នាំ​លុយ​ប្រមាណ​ជាង​៤​លាន​ដុល្លា​អាមេរិ​ក​ចូល​មក​ប្រទេស​កម្ពុជា ។

ក្រុម​ទី​១​មាន​ជនជាប់ចោទ​៣​នាក់ ៖ ១-​ឈ្មោះ ZHANG JIAN ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ ២-​ឈ្មោះ WANG SHIe PINA ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ និង៣-​ឈ្មោះ WANG LI CHAO ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ សាលក្រម​បាន​ផ្តន្ទាទោស​ជនជាប់ចោទ​ទាំង​៣​នាក់ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​ចំនួន​២​ឆ្នាំ នឹង​ពិន័យ​ជា​ប្រាក់​បង់​ចូល​ថវិការ​រដ្ឋ​ម្នាក់​៦០ លាន​រៀល ។ សាលក្រម​តម្រូវ​រឹប អូស​លុយ​ចំនួន ៣ ៥២០ ០០០ (​បី​លាន​ប្រាំ​សែន​ពីរ​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​)​ជា​សម្បត្តិ​រដ្ឋ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​សម្អាត​ប្រាក់ ប្រព្រឹត្ត​នៅ​ចំណុច​អា​កាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៩ ។

ក្រុម​ទី​២-​លោកស្រី ស៊ លី​ន​ណា ចៅក្រម​ជំនុំជម្រះ​ដដែល បាន​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ជនជាតិ​ចិន​មួយ​ក្រុម​ទៀត ពាក់​ពន្ធ​ពី​បទ​.​សម្អាត​ប្រាក់​ដូច​គ្នា ដែល​មាន​ជន​ជាប់​ប្រុស​ស្រី​ចំនួន​៤ នាក់ សម្រេច​ក្រម​ផ្តន្ទាទោស​១.​ឈ្មោះ Yang Yong Wei ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ២-​ឈ្មោះ Huang Can Ming ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ៣-​ឈ្មោះ Li Zheng Zheng ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នឹង​៤-ឈ្មោះ អ៊ូ លីង ភេទ​ស្រី (​ម្នាក់​នេះ​នៅ​ក្រៅ​ឃុំ តែ​មាន​ដីការ​ចាប់ខ្លួន​) ដាក់​ពន្ធ​នា​គារ​ក្នុង​ម្នាក់​ៗចំនួន​២​ឆ្នាំ ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ម្នាក់​ៗ ចំនួន​៤០​លាន​រៀល និង​រឹបអូស​លុយ​ចំនួន​៩០០ ០០០ (​ប្រាំបួន​សែន​)​ដុល្លារ​ ដាក់​ចូល​ជា​សម្បត្តិ​រដ្ឋ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​សម្អាត​ប្រាក់ ប្រព្រឹត្ត​នៅ​ចំណុច អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៩ ខែមករា​ឆ្នាំ​២០១៩ ។ សាលក្រម​បាន​បើកផ្លូវ​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ