ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍ CAMBUILD’20 ផ្តល់ជូននូវកញ្ចប់ពិសេសសម្រាប់អ្នកចូលរួមតាំងពិព័រណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ CAMBUILD’20 ការតាំងពិព័រណ៍វិស័យសំណង់ខ្នាតអន្ដរជាតិលំដាប់ លេខ ១ នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 22-24 ខែតុលា…

រាជធានីភ្នំពេញ ៖ CAMBUILD’20 ការតាំងពិព័រណ៍វិស័យសំណង់ខ្នាតអន្ដរជាតិលំដាប់ លេខ ១ នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 22-24 ខែតុលា ឆ្នាំ 2020 នៅក្នុងសាល សន្និបាត និងពិព័រណ៍កោះពេជ្រ បានចេញសេចក្តីប្រកាសអំពី កញ្ចប់ពិសេសសម្រាប់អ្នកចូលរួមតាំងពិព័រណ៍ទាំងអស់ដែលរងផលប៉ះពាល់ដោយសារតែជំងឺកូរូណា (covid-19) ។ គោលបំណងរបស់យើងខ្ញុំក្នុងការបង្កើតកញ្ចប់ពិសេសនេះឡើង ដើម្បីជាការចែករំលែកជាមួយក្រុមហ៊ុនសំណង់ក្នុងស្រុកធ្វើអោយមានសកម្មភាពសេដ្ឋកិច្ចឡើងវិញ ។ កញ្ចប់ពិសេសនេះរួមមាន ៖ ការបញ្ចុះតម្លៃសម្រាប់ក្រុមហ៊ុនសំណង់ក្នុងស្រុក, ការពន្យារពេលនៃការបង់ប្រាក់, ការជ្រើសរើសទីតាំងស្តង់ដោយមិនចាំបាច់មានប្រាក់កក់ជាដើម ។

ទោះបីជាប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាឆ្លងជំងឺកូ រូណា (Covid-19) តិចតួចក៏ដោយ ប៉ុន្តែវាបានធ្វើអោយប្រទេសកម្ពុជារងផលប៉ះពាល់ជាខ្លាំងក្នុងរយៈពេលប៉ុន្មានខែនេះ ។ តែទោះជាយ៉ាងណាក៏ដោយប្រទេសកម្ពុជាក្នុងពេលនេះក្រុមហ៊ុននានាកំពុងមានដំណើរការរបស់ខ្លួនឡើងវិញបណ្តើរៗហើយ ក៏ដូចជាពេលថ្មីៗនេះរាជរដ្ឋាភិបាលបានអនុញ្ញាតអោយ កាស៊ីណូ បើកដំណើរការឡើងវិញផងដែរ ។ ប្រមុខរាជរដ្ឋាភិបាលក៏កំពុងរៀបចំអោយមានជើងហោះហើរអន្តរជាតិនានាអាចធ្វើដំណើរចូល មកប្រទេសកម្ពុជាវិញដែរ ដើម្បីអោយទេសចរនានាអាចចូលមកកាន់ប្រទេសកម្ពុជាវិញបាន ។

បន្ថែមពីនេះទៀតវិស័យសំណង់ និងគ្រឿងបរិក្ខាសំណង់នៅក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមគម្រោងរបស់ខ្លួនជាបណ្តើរៗហើយដែរ ។ ក្រុមការងាររបស់ក្រុមហ៊ុន AMB TARSUS EVENTS GROUP យើងខ្ញុំផ្តល់ការគាំទ្រសម្រាបការជួយស្តារសេដ្ឋកិច្ចឡើងវិញ ដោយផ្អែកលើកញ្ចប់ពិសេសនេះ ហើយនឹងប្រាកដថាការរាល់ការចំណាយរបស់អ្នកចូលរួមពិព័រណ៍ទាំងអស់អាចទទួលបានផលវិជ្ជមាន ក៏ដូចជាឧកាសពាណិជ្ជកម្មពីពិព័រណ៍នេះត្រលប់ទៅ វិញជាក់ជាមិនខាន ។

គំនិតផ្តួចផ្តើមរបស់ក្រុមការងារយើងខ្ញុំក្នុងការដាក់ចេញនូវកញ្ចប់ពិសេសសម្រាប់ក្រុមហ៊ុនសំណង់ក្នុងស្រុកនេះ សង្ឃឹមថានឹងអាចចូលរួមចំនែកជាមួយការខិតខំរបស់រាជរដ្ឋា ភិបាលក្នុងការធ្វើអោយមានសកម្មភាពសេដ្ឋកិច្ចឡើងវិញ និងបង្កើតឱកាសការងារដល់ប្រជាជន ។ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុនសំណង់ក្នុងស្រុកទាំងអស់នឹងទទួលយកនូវអត្ថប្រយោជន៍ពីកញ្ចប់មួយនេះ ដើម្បីបង្កើនការលក់ និងធ្វើអោយសេដ្ឋកិច្ចរីក ចម្រើ ន» ។ នេះបើតាមកញ្ញា ខា សម៉ាលី ដែលជាប្រធានគម្រោងរបស់ CAMBUILD 2020 ។ ពិព័រណ៍ CAMBUILD’20 ក៏បានគាំទ្រទៅដល់ឧស្សាហកម្មបដិសណ្ឋារកិច្ច តាម រយៈអ្នកចូលរួមមកពីក្រៅប្រទេសមានដូចជា ៖ ប្រទេសចិន, កោះតៃវ៉ាន់, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ និងវៀតណាម ដែលមានអ្នកចូលរួមប្រម៉ាន 1,000 នាក់ផងដែរ ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការវិនិយោគវិស័យសំណង់ ឆមាសទី ១ ឆ្នាំ ២០២០ (រយៈពេល ៦ខែ) មានទំហំទឹកប្រាក់ជិត ៤ពាន់លានដុល្លារអាមេរិក កើនជាង ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០១៩ ។ ក្នុងនោះ ចំនួនគម្រោងដែលត្រូវបានអនុញ្ញាតឲ្យសាងសង់សរុបមានចំនួនជាង ២,៥០០គម្រោង ។ ពិព័រណ៍ CAMBUILD’20 នេះរៀបចំឡើងស្របទៅតាមបរិបទរបស់វិស័យសំណង់ក្នុងស្រុក ដែលមានកំណើនឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ។

ព័ត៌មានបន្ថែមអំពីកញ្ចប់ពិសេសសម្រាប់ការចូលរួមពិព័រណ៍នេះអាចទំនាក់ទំនង Ms. Somaly Tel: +855 (0) 89 714 700 or E-mail: somaly@ambtarsus.com
៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ