ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប និង​រឹបអូស​ឈើក្រហម​​ចំនួន​៣៣​កំណាត់

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ឈើក្រហម​ចម្រុះ​ចំនួន​៣៣​កំណាត់ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត​ចុះ​បង្ក្រាប រឹបអូស​ប្រមូល​យក​ទៅ​រក្សារ​ទុក​ប្រគល់​ឱ្យ​ជំនាញ​។ ប្រតិបត្តិការ​បង្ក្រាប​នោះ​កម្លាំង​ចម្រុះ បាន​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០…

ខេត្តរតនគិរី ៖ ឈើក្រហម​ចម្រុះ​ចំនួន​៣៣​កំណាត់ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត​ចុះ​បង្ក្រាប រឹបអូស​ប្រមូល​យក​ទៅ​រក្សារ​ទុក​ប្រគល់​ឱ្យ​ជំនាញ​។ ប្រតិបត្តិការ​បង្ក្រាប​នោះ​កម្លាំង​ចម្រុះ បាន​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ ត្រង់​ចំណុច​កំពង់ចម្លង ទន្លេសេសាន មាន​ចម្ងាយ​ពី​ប៉ុស្តិ៍ ច្រករបៀង ភូមិ​ភិ​ក្រោម​ប្រមាណ​៣០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​បា​ដល ឃុំ​សេ​សាន ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​។ សមត្ថកិច្ច​ចម្រុះ​មាន​មន្ត្រី​បរិស្ថាន​, កម្លាំង​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​, កម្លាំង​វរ​ការពារ​ព្រំដែន​គោក​លេខ​៦២៣ និង​ក​ម្លាំ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ​ផង​ដែរ​។

លោក​វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការ​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ បានឱ្យ​ដឹង នៅ​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា ប្រតិបត្តិការ​ខាងលើ​នេះ​មានការ​ចង្អុលបង្ហាញ​ពី ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​រតនគិរី និង​លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ឧត្តមសេនីយ៍ទោ យិ​ន ចំណាន ស្នងការ​នគរបាល​ខេត្ត ដោយ​មានការ​សម្របសម្រួល​ពី​លោក ងិ​ន ពេ​ជ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី​ទៀត​ផង​។ លោក​បន្ត​ថា មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប​គឺ​កម្លាំង​យើង​បាន​ប្រើប្រាស់​មធ្យោបាយ កាណូត​ចុះ​ល្បាត រុករក​ស្រាវជ្រាវ​ក្នុង​ទន្លេសេសាន​ក្នុងភូមិ​សាស្ត្រ​ស្រុក​អូ​រយ៉ា​ដាវ​ក៏​ទើប​ប្រទះ​ឃើញ​ឈើ​ដែល​ក្រុម​ឈ្មួញ​គរ​លាក់​ទុក​ក្នុង​ទន្លេ​នោះ​តែ​ម្តង ហើយ​ក៏​ធ្វើការ​រឹបអូស​យក​ទៅ​រក្សារ​ទុក​។

ឯ​ឈើក្រហម​ចម្រុះ​នោះ មាន​ចំនួន​៣៣​កំណាត់ មិន​ទាន់​បាន​ធ្វើការ​វាស់វែង​នៅឡើយ​។ លោក​ថា​ដោយសារ​ទីតាំង​ភូមិសាស្ត្រ ខាងលើ​អំណោយផល​សម្រាប់​ឈ្មួញ​ឈើ​ខ្មែរ និង​វៀតណាម​តែងតែ​លួច​ដឹកឈើ​ចេញ​ទៅ​វៀតណាម នោះ​ណាស់​។ លោក ម៉ា វិចិត្រ ប្រធាន​គណ​បញ្ជាការ​ឯកភាព​ស្រុក​អូ​រយ៉ា​ដាវ​បាន​យក​កម្លាំង ទៅ​ដាក់​ប្រចាំការ​២៤​លើ​២៤​ម៉ោង ដើម្បី​ឃ្លាំមើល​បទល្មើស​នោះ​បន្ត​ទៀត​ផង​ដែរ​។ វត្ថុ​តាង​ខាងលើ​ដែល​បង្ក្រាប​បាន​ត្រូវ​បាន​ប្រគល់​ឱ្យ​មន្ត្រី​បរិស្ថាន​យក​ទៅ​រក្សា​ទុក​ដើម្បី​ចាត់ចែង​តាម​ច្បាប់​បន្ត​។

ទាក់​ទឹ​ន​និង​ករណី​ខាងលើ​នោះ​ប្រភព​បាន​បង្ហើប​ថា មក​ជំនួញ​ឈើ​ចាប់ផ្តើម​ប្រព្រឹត្ត ទៅ​បាន​ដោយរ​លួ​ន​ដោយសារ​តែ​ឈ្មួញ​វៀតណាម​ផ្តល់​លុយ​ឱ្យ​សមត្ថកិច្ច​ខិលខូច​មួយ​ចំនួន​ប្រចាំការ​នៅ​តាម​ច្រករបៀង ហើយ​មេ​ច្រករបៀង​ខ្លះ​ក៏​បាន​អនុញ្ញាត​ឱ្យ​វៀតណាម​ចូល​មក​ស្នាក់​នៅ​រង់ចាំ​ទិញ ឈើ​ពី​ក្រុម​ឈ្មួញ​ទៀត​ផង​៕ ដោយ ៖ ផង់ វិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ