ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឹ​ម ស៊ី​វន ក្នុង​ប្រវត្តិ​រឿងរ៉ាវ​អតីតកាល

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ជើង​ចាស់​នៅ​តែ​ទទួល​ការ​គាំទ្រ​មិន​ចេះ​រីក​ស្ងួត​អ្នកស្រី ហ៊ឹ​ម ស៊ី​វន រហូត​មក​ទល់​ពេល​នេះ នៅ​តែ​បម្រើ​អារម្មណ៍​ប្រិ​យ​មិត្ត​ដូច​ពី​មុន​ដោយ​មិន​មានចិត្ត​ដកថយ ឬ​សុំ​សម្រាក​ឆ្ងាយ​ពី​វិ​ថី​សិល្បៈ​នោះ​ឡើយ​។ មុន​នឹង​មានជីវិត​ភ្លឺ​ចិញ្ចាច​នៅ​លើ​ដង​វិ​ថី​សិល្បៈ​អ្នកស្រី ហ៊ឹ​ម ស៊ី​វន ក៏​ធ្លាប់​ជួប​នូវ​ជីវិត​តស៊ូ​ច្រើន​ក្នុង​ក្រុម​គ្រួសារ និង​នៅ​លើ​អាជីព​សិល្បៈ​ដ៏​មានដំណើរ​វែង​ឆ្ងាយ​នេះ​ដែរ​។

ស្នាដៃ​ដែល​ទទួល​បាន​ពី​អាជីព​សិល្បៈ ៖
អ្នកស្រី ហ៊ឹ​ម ស៊ី​វន ទើបតែ​ទទួល​បាន​ពានរង្វាន់ «​ចម្រៀង​ប្រជាប្រិយ​ខ្មែរ​» នៃ​កម្មវិធី​អាណាចក្រ​តារា​កាលពី​អំឡុង​ឆ្នាំ​២០១៣ ដោយ​ក្នុង​ឆាកជីវិត​ជា​អ្នកចម្រៀង​ដែល​មានឈ្មោះ​កងរំពង អ្នកស្រី​ទទួល​បាន​ពាន​នេះ​មួយ​ប៉ុណ្ណោះ ដោយ​មិន​ដែល​បាន​ប័ណ្ណ​កិត្តិយស​ពី​ក្រសួង ឬ​ស្ថាប័ន​ណា​នោះ​ទេ​។ ក្រៅពី​នេះ អ្នកស្រី​ទទួល​បាន​នូវ​មេដាយ​មុនី​សារ​ភ័​ណ្ឌ​ថ្នាក់​ធិ​ប​ឌិន ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ឆ្នាំ​២០១២ ដោយសារ​តែ​អ្នកស្រី​បាន​ចំណាយពេល​ច្រៀង​ចម្រៀង​ផ្សព្វផ្សាយ​ការ​អភិវឌ្ឍ​ស្រុក​ទេស​ផង និង​ចម្រៀង​កាកបាទក្រហម​ផង ព្រមទាំង​មាន​បទ​ចម្រៀង​ផ្សព្វផ្សាយ​ស្តី​ពី​កម្មវិធី​អេ​ដស៍​ជាដើម​។ ឆ្នាំ​១៩៩២ បាន​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អា​មេ​រិ​ក បន្ទាប់​មក​មានបារាំង កា​ណា​ដា អូស្ត្រាលី ដោយ​ប្រទេស​ទាំង​អស់នោះ​អ្នកស្រី​បាន​ក្តាប់​ឱកាស​សម្តែង​ពីរ​បី​លើក​រួច​ទៅ​ហើយ ដោយ​ប្រទេស​ខ្លះ​អ្នកស្រី​ទៅ​ច្រៀង​ផ្សព្វផ្សាយ​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា​ជាដើម ដើម្បី​ជួយ​ខ្មែរ​នៅ​ទីនោះ​រក​ចំណូល​កសាង​វត្ត​។

ប្រវត្តិ​នៃ​ដំណើរ​មក​កាន់​ជីវិត​សិល្បៈ ៖
អ្នកស្រី​ហ៊ឹ​ម ស៊ី​វន ជា​អ្នកស្រុក​ឈើ​កាច់​បាភ្នំ​នៃ​ខេត្តព្រៃវែង ភូមិ​គោក​សណ្តែក ឃុំរ​ក្សជ័យ អ្នកស្រី​មាន​បងប្អូន​បង្កើត​ចំនួន​៥​នាក់ ប្រុស​១ អ្នកស្រី​ជា​កូន​ទី​១​។ កាលពី​នៅ​កុមារភាព​អ្នកស្រី​ធ្លាប់​សិក្សា​នៅ​សាលា​បឋម​សិក្សា​គោក​សណ្តែក​។​កាលពី​ជំនាន់​ប៉ុ​ល ពត អ្នកស្រី​បាន​បាត់បង់​ឪពុក​ដោយ​ត្រូវ​រស់នៅ​ជាមួយ​ជីតា​មើលថែ​រក្សា​អប់រំ និង​ឲ្យ​សិក្សា​ជំនាញ​ភ្លេងបុរាណ ព្រោះ​តាំងពី​ដើម​មក​ចាស់ទុំ​របស់​អ្នកស្រី ហ៊ឹ​ម ស៊ី​វន មាន​ជំនាញ​ខាង​ភ្លេង​ពិណ​ពា​ធ្យ​។ ក្នុង​១៩៨២ ជីតា​របស់​អ្នកស្រី​បាន​បញ្ជូន​រូប​អ្នកស្រី​មក​សិក្សា​នៅ​សាលា​វិចិត្រសិល្បៈ ដោយ​រៀន​រយៈពេល​៥​ឆ្នាំ មុខ​ជំនាញ​សិក្សា​មាន​ដូច​ជារ​នាថ​ឯក រួច​បន្ត​សិក្សា​ខាង​ជំនាញ​ល្ខោន​ច្រៀង ដោយ​ចេះ​ចម្រៀង​សព្វបែបយ៉ាង​។ អ្នកស្រី​ក៏​ចូល​មក​បម្រើ​ការងារ​ក្នុង​ក្រុម​សិល្បៈ​ក្រសួងមហាផ្ទៃ​នា​ឆ្នាំ​១៩៨៨ ដោយ​ក្រុម​អ័​រ​កេស របស់​ក្រសួងមហាផ្ទៃ នេះ​ហើយ​ធ្វើ​ឲ្យ​មាន​មហាជន​ទទួលស្គាល់​ច្រើន​ពី​ស្នាដៃ​។ តារាចម្រៀង​មាន​សំឡេងក្រអួន​ត្រូវចិត្ត​មហាជន​គ្រប់​ស្រទាប់​អ្នកស្រី ហ៊ឹ​ម ស៊ី​វន បាន​រៀបរាប់​ថា «​ជីវិត​សិល្បៈ​មានការ​តស៊ូ​ច្រើន​ណាស់ រក​ចាំ​ភាព​កម្សត់​ៗ​មិនឃើញ​នោះ​ទេ ពេល​មក​ដល់​ចំណុច​មួយ​នៃ​សិល្បៈ​មាន​ភាពល្អ​ប្រសើរ​។ ប៉ុន្តែ​អ្វី​ដែល​អ្នកស្រី​មិន​អាច​បំភ្លេច​បាន​កាលពី​អ្នកស្រី​នៅ​រៀន គឺ​ក្រុម​គ្រួសារ​របស់​អ្នកស្រី​ខ្វះខាត​ណាស់ ដោយ​ក្នុង​នាម​ជា​កូនច្បង​ត្រូវ​ចេះ​គិតគូរ​ជួយ​អ្នក​ផ្ទះ គិតដល់​ម្តាយ ដែល​មើលថែរ​កូន​ៗ​ពិតជា​លំបាក​ណាស់​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព