ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​និព្វាន​ជា​បរមសុខ

3 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ឈ្មោះ​នាគ​វគ្គ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា និ​ព្វា​នំ បរមំ សុ​ខំ ដែល​បាន​ពោល​ថា ព្រះ​និព្វាន​ជា​បរមសុខ គឺ​ត្រូវ​តែ​ជា​សុខ​របស់​អ្នក​ដែល​បាន​សម្រេច​នូវ​ធម៌​ជាន់ខ្ពស់​ពោល​គឺ​ព្រះ​អរហត្ត​នោះ​ឯង ។ ពីព្រោះ​សត្វលោក​មានទុក្ខ…

នៅ​ក្នុង​គម្ពីរ​ឈ្មោះ​នាគ​វគ្គ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា និ​ព្វា​នំ បរមំ សុ​ខំ ដែល​បាន​ពោល​ថា ព្រះ​និព្វាន​ជា​បរមសុខ គឺ​ត្រូវ​តែ​ជា​សុខ​របស់​អ្នក​ដែល​បាន​សម្រេច​នូវ​ធម៌​ជាន់ខ្ពស់​ពោល​គឺ​ព្រះ​អរហត្ត​នោះ​ឯង ។

ពីព្រោះ​សត្វលោក​មានទុក្ខ បាន​ដល់​សង្សារទុក្ខ លុះដល់​មាន​អរហត្តមគ្គ​កាត់​នូវ​តណ្ហា ក៏​ជា​ការ​កាត់​នូវ​សង្សារទុក្ខ ទើបបាន​ពោល​ថា ព្រះអរហន្ត​នោះ​ៗ បាន​ដល់​នូវ​បរមសុខ រួច​ផុត​ចាក​ទុក្ខ​ទាំងឡាយ ដូច​ព្រះពុទ្ធ​ដីកា​ត្រាស់​ថា ការ​លះបង់​នូវ​ទុក្ខ​ទាំងពួង នោះ​ហើយ​គឺជា​សុខ ។

នៅ​ក្នុង​សេចក្ដី​នេះ បើ​តាម​អត្ថ​កថា​លោក​ពោល​ថា សត្វលោក​មានទុក្ខ លុះ​បាន​ពាល់​នូវ​ព្រះធម៌​ដ៏​ល្អិត​សុខុម​ហើយ​ក៏​រមែង​ជា​អ្នក​បាន​រួច​ផុត​ចាក​ទុក្ខ​ដល់​នូវ​ព្រះ​និព្វាន​ជា​កន្លែង​បរមសុខ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ