ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងតាំង​ពីពេលណា! ស្រាប់តែ​​ឃើញ​ជាងឈើ​ម្នាក់​បាត់បង់ជីវិត​ក្នុង​បន្ទប់​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​បុរស​​ជាជាងឈើ​ធ្វើតុទូ​ម្នាក់​ត្រូវបានគេប្រទះឃើញ​បាត់បង់ជីវិត​​នៅ​ក្នុង​បន្ទប់​ ដោយ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា​ ​ជនរងគ្រោះ​បាត់បង់ជីវិត​ដោយសារ​ខ្យល់គរ​ ។ ហេតុការណ៍ខាងលើនេះបានកើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៤​និង​២០​នាទី​ព្រឹក​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ​កក្កដា ឆ្នាំ​​២០២០​ នៅ​ភូមិ​មេភ្លើង​…

ខេត្តស្វាយរៀង​ ៖ ​បុរស​​ជាជាងឈើ​ធ្វើតុទូ​ម្នាក់​ត្រូវបានគេប្រទះឃើញ​បាត់បង់ជីវិត​​នៅ​ក្នុង​បន្ទប់​ ដោយ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា​ ​ជនរងគ្រោះ​បាត់បង់ជីវិត​ដោយសារ​ខ្យល់គរ​ ។

ហេតុការណ៍ខាងលើនេះបានកើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៤​និង​២០​នាទី​ព្រឹក​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ​កក្កដា ឆ្នាំ​​២០២០​ នៅ​ភូមិ​មេភ្លើង​ សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង​ ខេត្ត​ស្វាយរៀង ។​

ជន​រង​គ្រោះ​ឈ្មោះ​កែវ​ រ៉េ ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ​ ជា​ជាងឈើ​ធ្វើ​តុទូ​ ស្នាក់នៅភូមិឃុំកើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ​ ។​

បើ​តាម​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឈ្មោះ​អ៊ុ​ក ​អាយុ​៥៧​ឆ្នាំ​ ​ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា មុន​ពេល​កើតហេតុ​ នៅ​វេលា​ម៉ោង​៦​​យប់​ថ្ងៃ​ទី​៩ ​កក្កដា ​ឆ្នាំ​២០២​ ជនរងគ្រោះ​​បាន​ផឹកស្រា ដោយ​អត់​ហូប​បាយនោះទេ គឺ​​ផឹកស្រា​រាល់​ល្ងាច​មិន​ដែល​ហូប​បាយ​ទេ​ ​ក្រោយ​ពី​ផឹកស្រា​ស្រវឹង​ហើយ ជនរងគ្រោះ​​បាន​ចូល​ទៅ​ដេក​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជាន់​ផ្ទាល់​ដី​តែ​ម្នាក់ឯង​។​

តាម​ប្រភពដដែល​បាន​បន្ត​ថា លុះ​ព្រឹក​ថ្ងៃកើតហេតុ ​មានស្ត្រី​ម្នាក់​ឈ្មោះ​ឈុ​ន​ប្រុ​ក ​អាយុ​៤៧​ឆ្នាំ​ ដែល​​ដេកនៅលើផ្ទះ​នោះ​ដែរ​ ​បាន​ចុះពីលើផ្ទះ​មក​ក្រោម ​ក៏​ចូល​ទៅ​ដាស់​ជន​រង​គ្រោះ​ឲ្យ​ក្រោក ​ស្រាប់តែ​សភាព​រាង​កាយ​របស់​ជន​រង​គ្រោះ​​រឹង​បាត់​ទៅ​ហើយ ​ដោយ​មិនដឹង​​ថា​បាត់បង់ជីវិត​តាំងពី​ពេល​ណា​នោះ​ទេ​ ទើបនាំគ្នា​ផ្អើលឆោឡោ​ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​ពិនិត្យ​តែ​ម្តង​។​

តាម​សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​កូនកំព្រា គ្មាន​ប្រពន្ធ​កូននោះ​​ទេ ។ ដោយ​ជីវភាព​ក្រីក្រ ទើបជនរងគ្រោះ​បាន​មក​រស់នៅ​ជាមួយ​ម្ចាស់ផ្ទះ​ឈ្មោះ​អ៊ុ​ក អស់​រយៈពេល​ជាង​៦​ឆ្នាំ​មក​ហើយ ដោយ​សុំ​ម្ចាស់ផ្ទះ​ធ្វើ​ជា​ម្តាយ​ធម៌ និង​ដោយ​មាន​ជំនាញ​ចេះ​ធ្វើ​តុ កៅអី ទូ ហើយ​ស្ត្រី​​ម្ចាស់ផ្ទះ​ក៏​ទទួល​ធ្វើ​ជា​កូនធម៌​ ព្រមទាំង​​បាន​បើក​សិប្បកម្ម​ធ្វើ​តុ កៅអី ​និង​​ទូ​លក់​រហូត​មក ដោយ​មាន​ដាក់​កូនជាង​បី​បួន​នាក់​ធ្វើការ​ជាមួយ​។​

តាម​ប្រភពដដែលបានបន្ត​ថា ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ជន​រង​គ្រោះ​តែងតែ​ផឹកស្រា​រាល់​ល្ងាច ជួនកាល​ផឹក​ទាំង​ថ្ងៃ​ពេល​ណា​គ្មាន​ការងារ​ធ្វើ​ឬ​ពេល​ថ្ងៃ​សម្រាក ហើយ​ពេល​ផឹកស្រា​គឺ​ជនរងគ្រោះ​មិន​ដែល​ឃើញ​ចេះ​ក្លែម​ឬ​ហូប​បាយ​ទេ ផឹក​អត់បាយ​ ទើប​បណ្តាល​​ខ្យល់គ ​បាត់បង់ជីវិត​បែប​នេះ​។

​សមត្ថកិ្ច​បាន​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ច័​យ​របស់​ក្រុម​គ្រូពេទ្យ​គឺ​ពុំ​មាន​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួ​ឲ្យ​សង្ស័យ​នោះ​ទេ ​ដូច្នេះ​ក្រុម​គ្រូពេទ្យ​បច្ចេកទេស​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជនរងគ្រោះ​បាត់បង់ជីវិត​ដោយសា​​ខ្យល់គ​។

​ក្រោយ​ពី​ពិនិត្យ​​រួច ​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សា​មុ​យមក​​ដឹក​សព​យក​ទៅ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ព្រៃ​ឆ្លាក់​ ក្នុង​សង្កាត់​ព្រៃ​ឆ្លាក់​ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ