ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក! ឡាវ​២​នាក់​ទៀត​ហើយ​នាំ​​ជិត​៦​គីឡូ​ឆ្លងដែន​ចូល​កម្ពុជា

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ ​ជនជាតិ​ឡាវ​ចំនួន២​នាក់ ​ត្រូវបាន​​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង BLO ប្រចាំ​ព្រំដែន​និង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ចាប់ឃាត់ខ្លួន ​បន្ទាប់ពី​ជនសង្ស័យ២​នាក់នេះ​​ធ្វើ​សកម្មភាព​នាំ​គ្រឿងញៀន​ជិត​៦គីឡូក្រាម​ឆ្លងដែន​ចូល​មក​ទឹកដី​កម្ពុជា ។ ទាក់ទិននឹង​​ការ​បង្ក្រាប​គ្រឿងញៀន​ខាងលើ​នេះ​​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែកក្កដា​…

ខេត្តស្ទឹងត្រែង ​៖ ​ជនជាតិ​ឡាវ​ចំនួន២​នាក់ ​ត្រូវបាន​​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង BLO ប្រចាំ​ព្រំដែន​និង​ស្នង
ការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ចាប់ឃាត់ខ្លួន ​បន្ទាប់ពី​ជនសង្ស័យ២​នាក់នេះ​​ធ្វើ​សកម្មភាព​នាំ​គ្រឿងញៀន​ជិត​៦គីឡូក្រាម​ឆ្លងដែន​ចូល​មក​ទឹកដី​កម្ពុជា ។

ទាក់ទិននឹង​​ការ​បង្ក្រាប​គ្រឿងញៀន​ខាងលើ​នេះ​​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែកក្កដា​ ឆ្នាំ​២០២០ ត្រង់​ចំណុច​ផ្លូវលំ​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​អូរ​ស្វាយ ​ឃុំ​អូរ​ស្វាយ ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ​ខេត្ត​ស្ទឹងត្រែង ​ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​យ៍​ត្រី យិ​ន បញ្ញា​រិ​ទ្ធ​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន លោក​ឧត្តមសេនីយ៍ទោ ដុស វ​ណ្ណា​សុ​វ​ឌ្ឃ​នះ​នាយការិយាល័យ​ក​៩​។

លោក​ឧត្តមសេនីយ៍ត្រី​យិ​ន បញ្ញា​រិ​ទ្ធ នាយ​រង​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ជនជាតិ​ឡាវ​ដែល​កម្លាំង​ជំនាញ​ចាប់ខ្លួន​​ខាងលើនោះ ម្នាក់​ឈ្មោះ​ស៊ូ បាន់ ភេទ​ប្រុស អាយុ៣២​ឆ្នាំ​ មុខរបរ​​គ្រូបង្រៀន​ភាសារ​អង់គ្លេស​ មានស្រុក​កំណើត​ភូមិ​ណា​សែង​ខាំ ស្រុក​សៃ ខេត្ត​ឧត្តម​សៃ​ និង​ម្នាក់​​ឈ្មោះ ចាន់​ឌី ភេទ​ប្រុស ​អាយុ ៣១​ឆ្នាំ​ រស់នៅ​ភូមិ​ភៀ​ង​ញ៉​ស្រុក​សៃ ខេត្ត​ឧត្តម​សៃ​។

លោក​បន្ត​ទៀត​ថា​ ជនសង្ស័យ​ជនជាតិ​ឡាវ ២ នាក់​នេះ​បាន​ធ្វើ​សកម្មភាព​នាំគ្រឿង​ញៀន​ឆ្លងដែន​ចូល​មក​ទឹកដី​កម្ពុជា ឆ្លងកាត់​តាម​ចំនុច​ខាងលើ​ ហើយ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្ទាក់​ចាប់​ឆែកឆេរ​ក្នុង​វ៉ា​លី​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៦​កញ្ចប់​ធំ​ ស្មើរ​នឹង​​ជិត​៦គីឡូក្រាម​ និង​បាន​បញ្ជូន​ខ្លួនជនសង្ស័យ​ទាំង​២នាក់​​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំង​យប់​ដើម្បី​ធ្វើការ​សាកសួរ​។

តាម​ការ​ឆ្លើយ​សារភាពរបស់ជនសង្ស័យ​នៅ​​ចំពោះមុខ​សមត្ថកិច្ច​​បាន​ឱ្យ​ដឹង​ថា​ គ្រឿងញៀន​ទាំង​នោះ​​ពិតជា​របស់ពួក​គេ​​ជា​អ្នក​នាំ​យក​មក​ពិតប្រាកដ​មែន​។​

​តាម​ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា ការ​ធ្វើតេស្ត​បឋមទៅលើ​កញ្ចប់​ក្នុង​វ៉ាលី​របស់ជនសង្ស័យ​​ខាងលើ​ ដោយ​មានការចូលរួម​ពី​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ ​បាន​រក​ឃើញ​ថា ​ពិតជា​មាន​សារធាតុ​ញៀន​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​ វត្ថុ​តាង​រួម​ជាមួយ​ជនសង្ស័យ​ជនជាតិ​ឡាវទាំង២នាក់​កំពុង​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​រៀបចំ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ចាត់ការ​ទៅ​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ