ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីប្រទះឃើញក្មេងប្រុសអាយុជាង១ខួបម្នាក់បាត់បង់ជីវិតនៅមុខបន្ទប់ទឹក ។ ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះបានបាត់បង់ជីវិតដោយសារឆក់ខ្សែភ្លើង ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១២ កក្កដា ឆ្នាំ២០២០ នៅចំណុចមុខបន្ទប់ទឹក ក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ កែវ រស្មីបុត្រ ភេទ ប្រុស អាយុ១៨ខែ មានឪពុកឈ្មោះកែវ ពិសី និងម្តាយឈ្មោះ អ៊ូ ពិសី ។ គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់សពក្មេងប្រុសរងគ្រោះឱ្យទៅក្រុមគ្រួសារដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ