ពើង​គំនូរ​រំលេច​​រូបភាព​ដ៏​អស្ចារ្យ​នៃ​ស្នាដៃ​សិល្បៈ​​ខ្មែរ​​ក្លាយជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​លាក់ខ្លួន


ខេត្តសៀមរាប ៖ ពើង​គំនូរ គឺជា​ចម្លាក់​ថ្មភ្នំ​កសាង​ឡើង​ក្នុង​សតវត្សរ៍​ទី​១១ នៅ​រាជធានី​បុរាណ​នៃ​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន -​នរោត្តម ភ្នំ​គូលែន ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

ពើង​គំនូរ​បាន​រំលេច​ពី​រូបភាព​ដ៏​អស្ចារ្យ​នៃ​ស្នាដៃ​សិល្បៈ​របស់​បុព្វបុរស​ខ្មែរ​កំពុង​ក្លាយជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​លាក់ខ្លួន​ក្នុង​ធម្មជាតិ​នៃ​តំបន់ការពារធម្មជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

យោង​តាម​សៀវភៅបញ្ជី​សារពើ​ភណ្ឌ​ទីតាំង​បុរាណ​ស្ថាន​ក្នុង​ដែន​ការពារ របស់​ក្រសួងបរិស្ថាន ពើង​គំនូរ ជាទី​តាំង​សំបូរ​ដោយ​ចម្លាក់ ដូច​ជា​ចម្លាក់​ព្រះ​គណេស​មាន​ដៃ​៨ ចម្លាក់​លិង្គ​៣ ចម្លាក់​ព្រះ​វិស្ណុ​ជិះ​គ្រុឌ ចម្លាក់​ព្រះ​វិស្ណុ​ផ្ទុំ ចម្លាក់​វិ​ស្ណូ​និង​ព្រះ​ឥសូរ រូបគំនូរ​ពណ៌​រូប​ត្រី​ប្រវែង​ប្រមាណ ១​ម៉ែត្រ​មាន​ពណ៌​ក្រហម​ព្រៀល​និង​មាន​ផ្ទាំង​សិលាចារឹក ។

សិលាចារឹក​១​ផ្ទាំង ប្រហែល​ចារ​នៅ​សតវត្ស​ទី​១១ បាន​បង្ហាញ​ថា​ពើង​គំនូរ​ជាទី​តាំងរបស់​ព្រះរាជ​គ្រូ​របស់​ព្រះមហាក្សត្រ​ឈ្មោះ​ថា «​ព្រះ​សិវៈ​សោមៈ​» ក្នុង​នោះ​សិលាចារឹក​ក៏​បាន​បង្ហាញ​ពី​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ ក្នុង​ឈ្មោះ​ជា​មរណនាម​ថា «​ព្រះ​បរមេស្វរៈ និង​ភ្នំ​ម​ហេ​ន្ទ្រ ភ្នំ​គូលែន​»​។
រូបភាពៈ លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ