ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារទំនើប ហ៊្វែរផ្លាស បើកសម្ពោធសាខាទី ៣ របស់ខ្លួននៅសាខាចំការដូង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១០ខែកក្កដា ឆ្នាំ ២០២០នេះ ផ្សារទំនើប ហ៊្វែរផ្លាស បានបើក សម្ពោធសាខាទី…

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១០ខែកក្កដា ឆ្នាំ ២០២០នេះ ផ្សារទំនើប ហ៊្វែរផ្លាស បានបើក សម្ពោធសាខាទី ៣ របស់ខ្លួនដែលមានទីតាំងស្ថិតនៅចំការដូង ។ ផ្សារទំនើប ហ៊្វែរផ្លាសសាខាថ្មីនេះមានលក់ទំនិញរាយទូទៅជិត 10000 មុខ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៥ ផ្លូវលេខ ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ។

This image has an empty alt attribute; its file name is IMG_0349.JPG

ដើម្បីជាកាដូជូនទៅអត្តិថិជន ផ្សារទំនើប ហ្វ៊ែរផ្លាស សាខាចំការដូងមានបញ្ចុះតំលៃ ១០% ចាប់ពីថ្ងៃទី ១០ ដល់ ៣០ ខែកក្កដា ឆ្នាំ ២០២០ លើគ្រប់ទំនិញទាំងអស់ លើកលែងតែទំនិញដែលបញ្ចុះតំលៃរួច ។

This image has an empty alt attribute; its file name is IMG_0391.JPG

ដើម្បីបំពេញសេចក្តីត្រូវការ និងជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់អតិថិជន ផ្សារទំនើប ហ៊្វែរផ្លាស សូភើរម៉ាឃីត ចាប់បើកពីម៉ោង ៨ ព្រឹកដល់ម៉ោង ៩ យប់ លើសពីនេះទៅទៀតផ្សារទំនើបយើងខ្ញុំបាននាំចូលទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងនោះមាន ៖ ទំនិញមក ដល់ថ្មីស្រស់ៗ ដូចជាត្រី សាច់បន្លែ ផ្លែឈើ គ្រឿងទេស និងទំនិញពេញនិយមនៅលើទីផ្សារ និងនាំចូលទំនិញផ្ទាល់មកពីប្រទេសផ្សេងៗ ។

This image has an empty alt attribute; its file name is IMG_0462.JPG

ផ្សារទំនើប ហ៊្វែរផ្លាស មានចំណតរថយន្ត និងម៉ូតូធំទូលាយដែលមានបរិយាកាសល្អប្រកបដោយផាសុកភាព និងមិនគិតថ្លៃចំណតទៀតផង ។ គួរបញ្ជាក់ថា ការបើក សម្ពោធផ្សារទំនើប ហ៊្វែរផ្លាស សាខាទី ៣ នេះផងដែរដោយសារតែមានតម្រូវការទីផ្សារ និងការពង្រីកអាជីវកម្មនៅភ្នំពេញ និងតាមបណ្តាខេត្តនានា ។ ផ្សារទំនើប ហ៊្វែរផ្លាស និងនៅតែបន្តបើកសាខាបន្ថែមទៀតដើម្បីបន្ថែមភាពងាយស្រួលដល់អតិថិជនដែលនៅតំបន់ផ្សេងៗទៀត ។

This image has an empty alt attribute; its file name is IMG_0431.JPG

កាន់តែពិសេស អតិថិជនអាចបញ្ជាទិញទំនិញរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញមានដូចជា ៖ Nham24 និង E-Get S ដែលយើងបានជ្រើសរើសប្រភេទទំនិញសុទ្ធតែគុណភាពល្អ ស្តង់ដារខ្ពស់ និងមានសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានរបស់អស់លោកអ្នក ។

This image has an empty alt attribute; its file name is IMG_0420.JPG

លោកអ្នកអាចអញ្ជើញមកកាន់ទីតាំងរបស់ផ្សារយើងខ្ញុំផ្ទាល់ដែលមានទីតាំងចំនួនបី គឺទីតាំងទី ១ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ទមានជ័យ រាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ ០៨៥ ៥៥៥ ៧៤១ និង ០៨៥ ៥៥៥ ៧៤២ ។ ទីតាំងទី ២ ផ្ទះលេខ ៣២ ផ្លូវលេខ ៣៣ កែងនិងផ្លូវ ៧០៥ ភូមិទី ១ ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ឬទំនាក់ទំនងតាមលេខទូរស័ព្ទ 095 555 120 ។ ទីតាំងទី ៣ ផ្ទះលេខ ១៥ ផ្លូវលេខ ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ 085 555 370 ។ ដើម្បីកុំអោយឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញអតិថិជនទាំងអស់មកជាវទំនិញពីផ្សារទំនើប ហ៊្វែរផ្លាស កុំបីខាន ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ