ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រហ័សមែន! គ្រាន់តែ​ម្ចាស់​ដើរចេញមួយភ្លែតសោះ ស្រាប់តែ​បាត់គោ

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ តាម​សេចក្តី​រាយ​ការ​ណ៍​បឋម​បាន​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ម្នាក់​ត្រូវសមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​​ធ្វើសកម្មភាព​លួច​គោ​​មួយ​ក្បាល ខណៈម្ចាស់​ចង​ឱ្យ​ស៊ីស្មៅ ស្រាប់តែ​បាត់ លុះម្ចាស់ដើររកក៏ប្រទះឃើញទាំងគោ និងជនសង្ស័យ​ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួនតែម្តង…

ខេត្តព្រៃវែង ៖ តាម​សេចក្តី​រាយ​ការ​ណ៍​បឋម​បាន​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ម្នាក់​ត្រូវសមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​​ធ្វើសកម្មភាព​លួច​គោ​​មួយ​ក្បាល ខណៈម្ចាស់​ចង​ឱ្យ​ស៊ីស្មៅ ស្រាប់តែ​បាត់ លុះម្ចាស់ដើររកក៏ប្រទះឃើញទាំងគោ និងជនសង្ស័យ​ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួនតែម្តង ។​

ហេតុការណ៍​​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ទួល​ច្រហរ ស្ថិត​ក្នុងភូមិ​ត្រពាំង​ស្គន់ ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

ម្ចាស់​គោ​ឈ្មោះ ឡុ​ង ស៊ា​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃធំ ឃុំ​ស្មោង​ត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។ ចំណែក​ជន​ស​ង្ស​យ័​ឈ្មោះ រ៉ឹ​ត សារី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ត្រពាំង​ស្គន់ ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

​តាមសេចក្តីរាយការណ៍បានបន្ត​ថា ​មុនពេលកើតហេតុ ជន​រង​គ្រោះ​បាន​យក​គោ​ញី​មួយ​ក្បាល​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​ទួល​ច្រហរ​ដែលជាចំណុចកើតហេតុ​ខាងលើ ដោយ​​នៅ​មិន​ឆ្ងាយ​ពី​ភូមិ​ត្រពាំង​ស្គន់​នោ​ទេ ខណៈ​ពេល​ម្ចាស់​ចង​គោ​រួច​ហើយ ក៏​​ដើរ​ចេញ​មក​ផ្ទះ​វិញ លុះ​ក្រឡេក​មើល​គោ​ ស្រាប់តែ​បាត់​ពី​កន្លែង​ចង ។

តាម​សេចក្តីរាយការណ៍​បានបន្ត​ថា នៅ​ពេល​មិនឃើញ​គោ​ដូច្នោះ​ ម្ចាស់​ក៏​បាន​ដើរទៅ​មើល​វិញ ព្រោះ​សង្ស័យ​ខ្លាច​គោ​ដាច់​ខ្សែ​ដើរទៅ​ស៊ី​ស្រូវ​គេ ប៉ុន្តែ​ស្រាប់តែ​បាត់គោ​មែន ពេល​នោះ​គាត់​បាន​ដើរ​រក​មើល​តាម​ដានជើង​ផង និង​សួរ​អ្នកស្រុក​ផង នៅពេលម្ចាស់​ដើររក​បាន​ប្រមាណ​ជាង​១​គីឡូ​ដី​ ​ក៏​ប្រទះ​ឃើញ​មាន​មនុស្ស​ដឹកគោ​​នោះ ទើប​ម្ចាស់​គោ​ក៏​បាន​ទូរស័ព្ទ​រាយ​ការ​ណ៌​ប្តឹង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឲ្យ​​ជួយ​អន្តរាគមន៍​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​តែ​ម្តង ។

ក្រោយ​ឃាត់ខ្លួន​ ជនសង្ស័យ​ត្រូវ​សមត្ត​កិច្ច​កសាង​សំណុំរឿង​តាម​នីតិវិធី ចំណែក​គោ​បាន​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ