ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកធនាគារជាតិដាំកូនឈើអបអរសាទររុក្ខទិវា ៩ កក្កដា

3 ឆ្នាំ មុន
  • កំពង់ធំ

ស្រុកសន្ទុក ៖ ឯកឧត្ដម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងមន្ត្រីបុគ្គលិកព្រមទាំងមហាជនជាច្រើននាក់ទៀតនៅថ្ងៃទី ៩ខែកក្កដា ឆ្នាំ ២០២០…

ស្រុកសន្ទុក ៖ ឯកឧត្ដម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងមន្ត្រីបុគ្គលិកព្រមទាំងមហាជនជាច្រើននាក់ទៀតនៅថ្ងៃទី ៩ខែកក្កដា ឆ្នាំ ២០២០ បាននាំ យកដើម ពោធិ៍, កូនគរគីរ, កូនឈើទាល និងឈើហូបផ្លែចំនួនជាង ២៥០០ ដើមដាំនៅក្នុងបរិវេណ វត្តសន្ទុកក្រៅស្ថិតក្នុងឃុំកកោះ ស្រុកសន្ទុក ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា និង ដើម្បីបង្កើនសោភ័ណភាព និងបរិស្ថាន ។

ក្នុងឱកាសនោះឯកឧត្ដម ជា ចាន់តូ បានលើកឡើងថា ការជួបជុំគ្នាដាំដើមឈើនាពេល នេះបានបង្ហាញឲ្យឃើញពីការសាមគ្គីភាព និងការភាពគ្នាមួយក្នុងស្ថានភាពដែលប្រទេស ជាតិពេញដោយសុខសន្តិភាពដើម្បីរួមគ្នាថែរក្សាការពារ និងដាំដុះព្រៃឈើឡើងសម្រាប់ ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងចូលរួមការពារអភិរក្សបន្ត ។

ឯកឧត្ដមបញ្ជាក់ទៀតថា នេះមិនមែនជាលើកទីមួយទេដែលយើងទាំងអស់គ្នាចូលរួមដាំ កូនឈើនៅស្រុកសន្ទុក ។ ហើយការដាំកន្លងមកនេះ គឺយើងបានដាំគ្រប់ទីកន្លែងក្នុងនោះ រួមទាំងតាមទីវត្តអារាមផងដែរដូចជាកូនគរគីរ កូនឈើទាល ឈើហូបផ្លែ ពិសេសដើម ពោធិ៍ ដើម្បីសម្រាប់ធ្វើជាម្លប់ និងរួមចំណែកឲ្យទីវត្តអារាមស័ក្តិសមជាទីកន្លែងគោរពប្រតិបត្តិរបស់ប្រជាជនខ្មែរជាក់ស្ដែងដូចនៅវត្តសន្ទុកក្រៅនាពេលនេះជាសក្ខីភាពស្រាប់ ។ ហើយតាមរយៈការនាំដើមឈើពេលនេះក៏ជាការរួមចំណែកមួយផងដែរក្រៅធ្វើឲ្យអារាមនិមួយៗមួយនេះមានម្លប់ត្រឈឹងត្រឈៃ និងចម្រុះផ្ទៃពណ៌បៃតងមួយកម្រិតទៀតពិសេស ដើមពោធិ៍ដែលជានិមិត្តរូបនៃការថែរក្សានិងលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងការ គោរពប្រតិបត្តិរបស់ពុទ្ធបរិស័ទថែមទៀតផង ។

ឯកឧត្ដម ជា ចាន់តូ បានបន្តថា ការនាំកូនឈើមក ដាំបន្ថែមនៅទីអារាមនៅពេលនេះ ស្របពេលដែលយើងទាំងអស់គ្នាអបអរសាទរដល់ថ្ងៃរុក្ខទិវា ៩ កក្កដា ។ ទន្ទឹមនឹងនេះ ការដាំកូនឈើនេះដែរក៏ដើម្បីបង្កើនគំរបបៃតងឲ្យបានកាន់តែច្រើនទៀតឲ្យសម្រាប់ការរស់នៅមនុស្សសត្វដែរ ។ ជាមួយនេះដែរសកម្មភាពដាំដើមឈើនេះ គឺជាបេសកកម្មមួយមាន សារៈសំខាន់បំផុតមិនត្រឹមតែបង្កើតគម្របបៃតងប៉ុណ្ណោះទេប៉ុន្តែនៅបានបង្កើតប្រភពចំណីអាហារ និងថ្នាំដង្កូវ និងបម្រើដល់វិស័យទេសចរណ៍ថែមទៀតផង ។ នៅក្នុងឱកាសនោះឯកឧត្ដម បានអំពាវនាវឲ្យបន្តការចូលរួមថែរក្សាការពា និងបន្តការដាំ ដុះព្រៃឈើបន្ថែមទៀត និងចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ