ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ជា​កម្មករ​ដឹក​ទឹកកក​មិនសូវ​កាក់កប​ ឆ្លៀតបង្កើតមុខរបរ១​ទៀត អស់លក្ខណ៍​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ យុវជន​ម្នាក់​មានមុខរ​បរជា​កម្មករ​ដឹក​ទឹកកក ​ហើយ​បាន​ឆ្លៀត​ជួញដូរ​គ្រឿងញៀន​ថែម​មួយ​មុខ​ទៀត ប៉ុន្តែ​មុខរបរ​នេះ​ត្រូវ​បាន​បែកការណ៍ ​ដោយសារ​​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បាន​។ ការ​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ខាងលើ​​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ទីលាន​ចាក់សំរាម​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​តា​ឡី…

រាជធានី​ភ្នំពេញ ៖​ យុវជន​ម្នាក់​មានមុខរ​បរជា​កម្មករ​ដឹក​ទឹកកក ​ហើយ​បាន​ឆ្លៀត​ជួញដូរ​គ្រឿងញៀន​ថែម​មួយ​មុខ​ទៀត ប៉ុន្តែ​មុខរបរ​នេះ​ត្រូវ​បាន​បែកការណ៍ ​ដោយសារ​​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បាន​។

ការ​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ខាងលើ​​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ទីលាន​ចាក់សំរាម​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

ជន​សង្ស័យ​ឈ្មោះ ង៉ូ​វ សុខ​ឆេ​ង អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​ដឹក​ទឹកកក ស្នាក់​នៅ​ទីលាន​ចាក់សំរាម ស្ថិត​នៅ​ភូមិ​ឃុំកើតហេតុ​ខាងលើ ហើយ​នគរបាល​ដកហូត​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​តូច​ផង​ដែរ​។

តាម​ប្រភពពី​នគរបាល​ប្រាប់​ឲ្យ​ដឹង​ថា មុន​និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ស្រាវជ្រាវ​ហើយ​បាន​ទទួល​ព័ត៌មាន​ថា ​ជនសង្ស័យ​ខាងលើ​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅ​លើ​ទីលាន​ចាក់សម្រាម​។​បន្ទាប់​មក​កម្លាំង​បាន​ចុះ​ទៅ​បង្ក្រាប​និង​ចាប់ខ្លួន​បាន​ភ្លាម​ៗ ​។

​ក្រោយ​ពី​ការ​ត្រួតពិនិត្យ​និង​ឆែកឆេរ​បាន​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​ដែល​ជនសង្ស័យ​លាក់​ទុក​ក្នុង​ដប​ថ្នាំពេទ្យ​ និង​ដាក់​នៅ​ក្នុង​ហោប៉ៅ​ខោ​មុខ​ខាងឆេ្វង ។​ បន្ទាប់​មក​ទៀត​កម្លាំង​នគរបាល​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ រួម​និង​វត្ថុ​តាង ថ្នាំ​ញៀន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ