ខេត្តឧត្តរមានជ័យ ៖ សាលាដំបូងខេត្តឧត្តរមានជ័យបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នចុះលេខ១០៤មាត្រា២១៩ដល់មាត្រា២២២នៃក្រមនិតិវិធីព្រហ្មទណ្ឌ
លើសំណុំរឿងព្រហ្មទណ្ឌលេខ២២១ ចុះថ្ងៃទី៤ កក្កដា ឆ្នាំ២០២០ ដោយលោកទ្រី សុភ័ត អនុប្រធាននឹងជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តឧត្តរមានជ័យ បានដាក់
ការចោទប្រកាន់ទៅលើបុរស២នាក់ពីបទ «ការទទួលយកមនុស្សដោយមានគោលដៅ
ជួយដល់ជនល្មើស»។

ជនសង្ស័យទាំង២នាក់ដែលដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន ម្នាក់ឈ្មោះសូ សុ
ភា ហៅភា ភេទប្រុស អាយុ២៧ឆ្នាំមុខរបរជាងដែក មានស្រុកកំណើតភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង មានទីលំនៅបច្ចប្បន្នរស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តមានជ័យ មានប្រពន្ធឈ្មោះព្រំ លក្ខណា និងមានកូន១ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះសួង បាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែចំការ មានស្រុកកំណើតភូមិសាលា ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប មានទីលំនៅបច្ចុប្បន្នភូមិឈើក្រំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
យោងទៅលើដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យទាំង២នាក់នេះដោយចោទពីបទការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើសប្រព្រឹត្តនៅចំណុចភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០
២០ ទៅលើបទល្មើសព្រហ្មទណ្ឌដែលមានចែងផ្តន្ទាទោសតាមមាត្រា២០នៃច្បាប់
ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស នឹងអំពើធ្វើអាជីវកម្មផ្លូវភេទត្រូវបានដាក់ការឃុំ
ខ្លួនបណ្តោះអាសន្ន ៕


ចែករំលែកព័តមាននេះ