ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់ ត្រូវ​ជាប់​ខ្នោះ​សមត្ថកិច្ច


រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ ក្មេង​ប្រុស​ម្នាក់​ដែល​អង្គុយ​លេង​នៅ​ក្នុងផ្ទះ​បាន​សម្រេច តែ​រត់​មិន​រួច ក៏​ត្រូវ​ឪពុក​ក្មេង​រង​គ្រោះ ចេញ​មក​ទាន់ ចាប់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​សាកសួរ​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​បង្ក
ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​យប់ ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ក្នុងផ្ទះ ម៉ាស្សា​កោស​ជប់​មួយ​កន្លែង យីហោ​៧៧៧ ផ្លូវ​៣៧១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​។

ជនសង្ស័យ​មានឈ្មោះ សយ ភារ​ម្យ ភេទ​ប្រុស មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ដោយឡែក​ក្មេង​រង​គ្រោះ សុំ​មិន​បញ្ចេញ​ឈ្មោះ​។ តាម​សម្តី​របស់​ឪពុក​របស់ ក្មេង​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កូនប្រុស​របស់​គាត់ គឺ​បាន​អង្គុយ​លេង​ទូរស័ព្ទ នៅ​ក្នុងផ្ទះ ដោយសារ​តែ​ផ្ទះ​របស់​គាត់​រកស៊ី​ម៉ាស្សា​កោស​ជប់​ផង គឺ​បាន​បើក​ចំហរទ្វារ ចោល ហើយ​គាប់​ជួន​ពេល​នោះ​ដែរ។

ក៏​ស្រាប់តែ​បុរស​ជា​ជនសង្ស័យ​ចំនួន​២​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿងមក​ឈប់​នៅ​មុខ​ផ្ទះ​ហើយ​បុរស​ដែល​អង្គុយ​ខាងក្រោយ​បាន​ចុះ​ពីលើ​ម៉ូតូ មក​ឆក់​យក ទូរ​សព្ទ័​ដៃ​ម៉ាក VIVO ពី​កូន​របស់​គាត់​ដែល​អង្គុយ​លេង​បាន ហើយ​ក៏​រត់ឡើង​ទៅ ជិះ​ម៉ូតូ​ជាមួយ​បក្ខពួក​ដែល​បញ្ឆេះ​ម៉ូតូ​ចាំ ភ្លាម​ៗ​នោះ​ដែល​គាប់​ជួន​រូប​គាត់ បាន​ចេញពី​ក្នុងផ្ទះ មក​ឃើញ​ក៏​បានរ​ត់ទៅ​ចាប់​ជនសង្ស័យ​ម្នាក់​ដែល​អង្គុយ​ខាងក្រោយ​បាន​ម្នាក់ និង​បាន​យក​ទូរ​រ​ស័ព្ទ បាន​មក​វិញ ចំណែក​បក្ខពួក​ជនសង្ស័យ​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ទៅ​។

គាប់​ជួន​ពេល នោះ​ដែរ​ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ផង​ដែរ​។
ក្នុង​ហេតុការណ៍​នេះ​ដែរ បន្តិច​ក្រោយមក​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ក៏​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​យក​ទៅ​ប៉ុស្តិ៍​នគរបាល ចាក់​អង្រែ​លើ​ដើម្បី​ធ្វើការ​សាកសួរ​ផង​ដែរ​។ ក្រោយ​កើតហេតុ ជនសង្ស័យ​ជន​រង​គ្រោះ បាន​ដាក់​ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់ ចំណែក​ជន​វិញ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ជា​បន្ត​ទៀត ៕ ដោយ ៖ យឹ​ម ឈឿ​ន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ