ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែលកាត អបអរអតិថិជនឈ្នះទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារម្នាក់ទៀតហើយដែលរស់នៅលើទឹកដីខេត្តបាត់ដំបង

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២០ សែលកាត នៅតែបន្តការផ្តល់ជូនទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ជូនដល់អតិថិជនរបស់ខ្លួន…

ខេត្តបាត់ដំបង ៖ ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២០ សែលកាត នៅតែបន្តការផ្តល់ជូនទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ជូនដល់អតិថិជនរបស់ខ្លួន ក្នុងកម្មវិធីឈ្នះ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ដែលកាលពីថ្មីៗនេះបានរកឃើញអ្នកដែលមានសំណាងឈ្នះទឹកប្រាក់រហូតទៅដល់ ១០០ ០០០ ដុល្លារ ម្នាក់ទៀតហើយដែលរស់នៅលើទឹកដីខេត្តបាត់ដំបង ។

ការចាប់រង្វាន់បានធ្វើឡើងកាលពីថ្ងៃទី ២៦ មិថុនា ២០២០ ហើយក្រុមហ៊ុនបានពន្យារ ពេលការចាប់រង្វាន់ធំ ១០០ ០០០ ដុល្លារ នេះរហូតដល់ម៉ោង ៩ យប់ក្នុងថ្ងៃនោះដែរ ។ អ៊ុំស្រី ខា ទៀង ដែលមានអាយុ ៧០ ឆ្នាំទៅហើយ គាត់ពិតជាអតិថិជនដ៏មានសំណាងមាន ព្រោះគាត់ទើបតែបានចូលរួមលេងកម្មវិធីនេះត្រឹមតែរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ ហើយក៏ បានឈ្នះតែម្តង ។ នៅថ្ងៃដែលចាប់រង្វាន់ គាត់បានលើកទូរស័ព្ទពីក្រុមការងារ សែលកាត ប៉ុន្តែគាត់ហាក់ដូចជាមិនបានដឹងថា គាត់ឈ្នះនោះទេ ដោយសារគាត់ចូលសំរាន្តស្ទើតែ លង់លក់ទៅហើយ ។

ប្រាក់រង្វាន់នេះត្រូវបានយកទៅប្រគល់ជូនអ៊ុំស្រី ខា ទៀង នៅឯគេហដ្ឋានរបស់គាត់ផ្ទាល់ កាលពីថ្ងៃទី ៤ ខែកក្កដាកន្លងទៅក្នុងទឹកដីខេត្តបាត់ដំបង ។ អ៊ុំស្រី ខា ទៀង បានឱ្យដឹងថា ៖ «ខ្ញុំពិតជាអត់បានដឹងថា ខ្ញុំបានឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះទេ ខ្ញុំពិតជាមាន អារម្មណ៍រំភើបឥតឧបមា ដែលមានសំណាងបានឈ្នះរង្វាន់ដ៏អស្ចារ្យបំផុតនេះ» ។ ខ្ញុំសូម ថ្លែងអំណរគុណជាអនេក ដល់ក្រុមហ៊ុន សែលកាត ចំពោះឱកាសដ៏មហាសំណាងនេះ ។

This image has an empty alt attribute; its file name is 5df908c7e03733386f7a258594030b95-1024x683.jpg

ដោយមានការសំណូមពរពីសំណាក់អតិថិជនជាច្រើននៅតាមបណ្តារខេត្ត អោយមានការ ចាក់ផ្សាយលើកកញ្ចក់ទូរទស្សន៍ កម្មវិធីឈ្នះ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃនឹងចាប់ផ្តើមការ ចាប់រង្វាន់ Live ផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃនៅម៉ោង 7 ល្ងាច និងនៅ លើទំព័រ YouTube របស់ក្រុមហ៊ុន សែលកាត ។ ចូលរួមលេងជាមួយកម្មវិធីផ្សងសំណាង ប្រចាំថ្ងៃនេះទាំងអស់គ្នាដោយគ្រាន់តែ តេទៅ លេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបានលេខផ្សងសំណាងទាំង ៦ ខ្ទង់ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ