ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​ជែងគ្នា​ក្នុង​ស្ថាន​ភាព​ស្រវឹង ជ្រុល​ចង្កូត​បុក​រថយន្ត​ធំ​ស្លា.ប់​១ របួស​ធ្ងន់១​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​​រថយន្ត​ម៉ាក​តូ​យ៉ូតា​ ​បុក​ជាមួយ​រថ​យន្ត​ដឹក​ទំនិញ​​ធុន​ធំ បណ្តាលឱ្យ​​អ្នក​បើក​របួសរង​​ធ្ងន់ ​និង​​អ្នក​រួម​ដំណើរ​ម្នាក់​គាបជាប់​នឹង​រថយន្ត​របួសធ្ងន់​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​​រថយន្ត​ម៉ាក​តូ​យ៉ូតា​ ​បុក​ជាមួយ​រថ​យន្ត​ដឹក​ទំនិញ​​ធុន​ធំ បណ្តាលឱ្យ​​អ្នក​បើក​របួសរង​​ធ្ងន់ ​និង​​អ្នក​រួម​ដំណើរ​ម្នាក់​គាបជាប់​នឹង​រថយន្ត​របួសធ្ងន់​ តែ​​ត្រូវ​​ស្លាប់​ខណៈ​ពេល​ដែល​នគរបាល​​ជួយ​សង្គ្រោះ​ដឹក​ទៅ​​ដល់​​មន្ទីរ​ពេទ្យ​​​កាល​ពី​​​​វេលា​ម៉ោង០​៦ ​និង​៣០​នាទី​យប់​​ថ្ងៃ​ទី​២៩​ ​ធ្នូ​ ២០១៤ ស្ថិត​នៅ​កំណាត់​ផ្លូវជាតិ​លេខ​​៥ ខាងលិច​ស្រះ​ដើម​អំពិល​​ចម្ងាយ​១៥០​ម៉ែត្រ ​ក្នុងភូមិ​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា ក្រុង​សិរី​​សោ​ភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ។

​ប្រភព​បាន​ឱ្យ​ដឹង​ថា ​​​ដំបូង​​​​គេ​ឃើញ​​រថយន្ត​១​គ្រឿង​ ម៉ាក​តូ​យ៉ូ​តា​កាមរី​ ពាក់​ស្លាក​លេខ​​បាត់ដំបង 2A-​1040 បើកបរ​​ដោយ​​ឈ្មោះ​សា​
រ៉ុ​ម  ង៉ូ​វ ​​អាយុ​៤៩​ឆ្នាំ ស្ថិតនៅ​ភូមិ​បឹង​​បេង ឃុំ​បឹង​​បេង ស្រុក​​ម៉ា​ឡៃ ខេត្ត​បន្ទាយមា​ន​ជ័យ ដោយ​​មាន​អ្នក​រួម​ដំណើរ​​ឈ្មោះយ៉​ន មោក ​អាយុ​​៤៣​​ឆ្នាំ ស្ថិតនៅ​​ភូមិ​រការ​ ឃុំ​ប្ញ​ស្សី​​ក្រាំង ស្រុក​មោង​​ប្ញ​ស្សី ខេត្ត​បាត់​ដំបង ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះមក​​​ដល់​ចំណុច​កើត​ហេតុ ខាងលិច​ស្រះ​ដើម​អំពិល​ចម្ងាយ​​១៥០​ម៉ែត្រ ​បាន​វ៉ា​​រថយន្ត​ធុន​តូច​១​គ្រឿង​ទៀត ​រេចង្កូត​​បុក​នឹង​រថយន្ត​ធុន​ធំ​ម៉ាក​ហ្វុ​យ​ហ្សូ ពណ៌​ស ខៀវ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​3A-0531 ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅបញ្ច្រាស​​គ្នា​ ត្រូវ​ចំ​ថ្ពាល់​ខាង​ផ្នែក​ខាង​ឆ្វេង ហើយអ្នក​បើក​បរ​រថយន្ត​ធុនធំ​​មិន​ត្រូវ​​​ស្គាល់ឈ្មោះ​ ​​បាន​គេចខ្លួន​បាត់​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព