ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងថ្ងៃត្រង់​! ស្ត្រី​​ពរ​ពោះ​៧​ខែ ​និង​បងប្រុស​នាំគ្នា​ប្រព្រឹត្ត​​ក្នុងផ្ទះ សមត្ថកិច្ច​ចុះស្តែងនឹងភ្នែក

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ​៖ ស្ត្រី​មាន​ផ្ទៃពោះ​៧​ខែ​ម្នាក់​ រួម​នឹង​បងប្រុស​ម្នាក់​ទៀត​ត្រូវ​បាន​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​សហ​ការជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ពួច​បាន​ធ្វើការ​ឃាត់ខ្លួន​ ​បន្ទាប់​ពី​ទទួល​​ព័ត៌មាន​ពី​មហាជន​ប្រាប់​ថា បានឃើញ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ធ្វើ​សកម្ម​ភាព​ជួញដូរ​គ្រឿងញៀន​ទាំង​ថ្ងៃ​នៅ​នឹង​ផ្ទះ​របស់​ពួកគេ​​តែ​ម្ដង ។ ​ក្រោយមក​នៅ​វេលា​ម៉ោង​១១​និង​៣៤ នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៦ ​ខែ​ក​ក្ក​ដា…

ខេត្តកណ្ដាល ​៖ ស្ត្រី​មាន​ផ្ទៃពោះ​៧​ខែ​ម្នាក់​ រួម​នឹង​បងប្រុស​ម្នាក់​ទៀត​ត្រូវ​បាន​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​សហ​ការជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ពួច​បាន​ធ្វើការ​ឃាត់ខ្លួន​ ​បន្ទាប់​ពី​ទទួល​​ព័ត៌មាន​ពី​មហាជន​ប្រាប់​ថា បានឃើញ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ធ្វើ​សកម្ម​ភាព​ជួញដូរ​គ្រឿងញៀន​ទាំង​ថ្ងៃ​នៅ​នឹង​ផ្ទះ​របស់​ពួកគេ​​តែ​ម្ដង ។ ​ក្រោយមក​នៅ​វេលា​ម៉ោង​១១​និង​៣៤ នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៦ ​ខែ​ក​ក្ក​ដា ឆ្នាំ ២០២០ កម្លាំង​នគរបាល​បាន​ចុះ​ទៅ​ធ្វើ​កាប​ង្ត្រា​ប​និង​ចាប់ខ្លួន​ដល់​ផ្ទះ​ជនសង្ស័យ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​លាវ​ ឃុំ​ព្រៃ​ព​ពួច​ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យទាំង​២នាក់​​ខាងលើ​នោះ​ម្នាក់​ឈ្មោះ សាំង សូ​នី​តា ​ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិត រស់នៅ​ក្នុងភូមិ​ក្រាំង​លាវ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ។ កន្លង​មក​ជនសង្ស័យ​​ម្នាក់នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល​រយៈពេល​២​ខែ ពី​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ហើយ​បច្ចុប្បន្ន​កំពុង​តែ​មាន​ផ្ទៃពោះ​៧​ខែ​ថែម​ទៀ​ផង​។​ ចំណែក​ម្នាក់​ទៀត​ត្រូវជា​បងប្រុស​បង្កើត​ឈ្មោះ សាំង សូ​ណា ​ហៅ​ផ្លូច ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ ជាង​ត​ទឹក​ភ្លើង ​មាន​ទីលំនៅ​ភូមិ​ជាមួយ​គ្នា​នោះ​ដែរ​។

ក្នុងហេតុការណ៍​ខាងលើ កម្លាំង​នគរបាល​ដកហូត​បានម្សៅ​​ក្រាម​ព​ណ៍​ស​ថ្លា​ស​ង្ស​យ័​ថា​សារធាតុ​ញៀន​ចំនួន​១២​កញ្ចប់​តូច និង​កញ្ចប់​ធំ​១​កញ្ចប់​,​ ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​, ​លុយ​ចំនួន​៤០​ម៉ឺន​​រៀល​ ទូរស័ព្ទ​ដៃ​២​គ្រឿង និង​​កាបូបស្ពាយ​ដាក់​ថ្នាំ​ញៀនចំនួន​​១​។

នគរបាល​បាន​ប្រាប់​ថា នៅ​ថ្ងៃ​​កើតហេតុ​ខាងលើ​ កម្លាំង​នគរ​បា​ល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ពួច​បាន​ទទួល​ព័​ត៌​​មាន​ពី​កម្លាំង​មហាជន​ថា ​មានមុខ​សញ្ញា​លក់​ថ្នាំ​ញៀន​នៅ​ក្នុងផ្ទះ ស្ថិត​នៅ​ភូមិ​​ឃុំកើតហេតុ​ខាងលើ​ ។ ​ភ្លាម​នោះ​កម្លាំង​ប៉ុស្តិ៍​ក៏​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទ​ល្មើ​ស​គ្រឿង​ញៀន​ស្រុក​ចុះ​ទៅ​កាន់​កន្លែង​នោះ ហើយ​បានឃើញ​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ស្ថិត​នៅ​មុខ​ផ្ទះ កម្លាំង​ក៏​បាន​ចូល​ទៅ​ឃាត់​សួ​រនាំនិង​ត្រួតពិនិត្យ រក​ឃើញ​មាន​ថ្នាំ​ញៀន​ចំនួន​១៣​កញ្ចប់​ដាក់​នៅ​ក្នុង​កាបូបស្ពាយ​ទើប​ចាប់ខ្លួន​តែ​ម្ដង​។

បន្ទាប់​​ពី​​នាំ​យក​ទៅធ្វើ​ការ​​សាកសួរ ​ជន​ស​ង្ស​យ័​ឈ្មោះ សាំង សូ​និ​តា បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ទាំងនោះ​គឺ​ពិតជា​របស់​ខ្លួន​ដែល​ទិញ​មក​ពី​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ​នៅ​ម្តុំ​ស្វាយប៉ាក រាជធានី​ភ្នំពេញ​ក្នុង​តម្លៃ​២០មុ​ឺ​ន​រៀល ​ដើម្បី​យក​មក​លក់​បន្ត​ ។​ ចំណែក​ជន​ស​ង្ស​យ័​ឈ្មោះ សាំង សូ​ណា​ហៅ​ផ្លូច បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ធ្លាប់​ត្រូវ​បាន​ប្អូនស្រី​ (សាំង សូ​និ​តា) ប្រើ​ឲ្យ​យក​ថ្នាំ​ញៀន​ទៅ​លក់​ឲ្យ​ម៉ូយ​ដែរ នៅ​ពេល​ម៉ូយ​តេ​មក​រក​ទិញ​ម្តង​ៗ ​។

​ក្រោយ​​ពី​ធ្វើ​ការ​សាកសួរ​​រួច នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាលដើម្បី​​ចាត់ការ​តាម​ច្បាប់​ហើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ