ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ ​ខួប​១២​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០​នេះ ជា​ខួប​១២​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ ហ៊ុន​សែន…

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០​នេះ ជា​ខួប​១២​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ ហ៊ុន​សែន ។

ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ត្រូវ​បាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួល​បាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការអន្តរជាតិ​ក្រុង​ឡា​អេ​នា​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ ។

ព្រះ​វិហារ ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ដងរែក ត្រូវ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​កិច្ចប្រជុំ​ទី​៣២ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កា​ណា​ដា ៕