ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្តហ្វូន លើកទឹកចិត្តប្រជាជនជាមួយនិងការអប់រំអំពីព្រះពុទ្ធសាសនាតាមរយៈខ្សែវីដេអូ «មាគ៌ាព្រះធម៌»

3 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេសកម្ពុជាត្រូវបានគេស្គាល់ថា ជាប្រទេសកាន់ព្រះពុទ្ធសាសនាដែលមានប្រជាជនជាង ៩៧ ភាគរយ នៃចំនួនប្រជាជនសរុបនៅព្រះរាជាណាចក្រនេះជាអ្នកកាន់ព្រះពុទ្ធសាសនា (សៀវភៅកំណត់ត្រាការពិតពិភពលោកឆ្នាំ ២០១៣) ដែលត្រូវបានសាបព្រោះ និងចិញ្ចឹមបីបាច់ថែរក្សាក្នុងជីវិតប្រចាំថ្ងៃដោយតម្លៃជាអចិន្ត្រៃយ៍នៃព្រះពុទ្ធសាសនារាប់ពាន់ឆ្នាំមកហើយ ។…

ប្រទេសកម្ពុជាត្រូវបានគេស្គាល់ថា ជាប្រទេសកាន់ព្រះពុទ្ធសាសនាដែលមានប្រជាជនជាង ៩៧ ភាគរយ នៃចំនួនប្រជាជនសរុបនៅព្រះរាជាណាចក្រនេះជាអ្នកកាន់ព្រះពុទ្ធសាសនា (សៀវភៅកំណត់ត្រាការពិតពិភពលោកឆ្នាំ ២០១៣) ដែលត្រូវបានសាបព្រោះ និងចិញ្ចឹមបីបាច់ថែរក្សាក្នុងជីវិតប្រចាំថ្ងៃដោយតម្លៃជាអចិន្ត្រៃយ៍នៃព្រះពុទ្ធសាសនារាប់ពាន់ឆ្នាំមកហើយ ។

ព្រះធម៌មិនមែនជាទស្សនវិជ្ជាអរូបី ឬតឹងរឹងទេ ប៉ុន្តែព្រះធម៌ គឺជាខ្សែសង្វាក់សកម្មភាពនៃការបំផុសគំនិតដ៏រស់រវើក ដែលមានគោលបំណងបង្ហាញប្រជាជនពីរបៀបបើកចិត្តរបស់ពួកគេជាមួយនឹងសេចក្តីជ្រះថ្លានៃការយល់ដឹង ។ សីលធម៌របស់ព្រះពុទ្ធសាសនាលើកកម្ពស់ការយល់ឃើញនៃអំពើល្អ ការអាណិតអាសូរ ការនាំមកនូវសេចក្តីស្រឡាញ់ដល់មនុស្សគ្រប់រូប ការចិញ្ចឹមបីបាច់ព្រលឹង និងការកសាងសង្គមប្រកបដោយនិរន្តរភាព ។ ពោលគឺតម្រង់ទិសឧត្តមគតិរបស់មនុស្សឲ្យបដិបត្តិ ហើយក្លាយជាគោលការណ៍ណែនាំជាគម្រូសម្រាប់មនុស្សគ្រប់គ្នាប្រកបដោយសច្ចភាព ភាពបរិសុទ្ធ និងភាពជ្រះថ្លា ។

ដោយមានការទទួលស្គាល់ពីសារៈសំខាន់នៃការអប់រំរបស់ព្រះពុទ្ធសាសនាសម្រាប់ប្រជាជនកម្ពុជាទូទៅជាពិសេសសម្រាប់យុវជនជំនាន់ក្រោយដែលកំពុងឈានទៅរកសេដ្ឋកិច្ចសម័យទំនើប និងវប្បធម៌ចំរុះនៅលើសកលលោក ក្រុមហ៊ុនមិត្តហ្វូនក្រោមការពិគ្រោះយោបល់របស់គណៈសង្ឃជាន់ខ្ពស់នៃព្រះពុទ្ធសាសនានៃប្រទេសកម្ពុជា បាននឹងកំពុងបង្កើតគម្រោងខ្សែវីដេអូអំពី «មាគ៌ាព្រះធម៌» ដែលមានគោលបំណងលើកកម្ពស់ក្នុងការតម្រង់ទិសមនុស្សឱ្យស្គាល់ពីតម្លៃពិតនៃព្រះពុទ្ធសាសនា ពោលគឺដើម្បីណែនាំមនុស្សអំពីរបៀបរស់នៅប្រកបដោយគុណធម៌ ក្តីស្រឡាញ់ និងភាពអាណិតអាសូរជាមួយមនុស្សដែលជួបនឹងស្ថានភាពលំបាក ។ នៅទីនេះ ប្រជាជនរស់នៅជាមួយគ្នា និងឆ្ពោះទៅរកការកសាងសង្គមប្រកបដោយការអាណិតអាសូរ មានសុខភាពល្អ និងនិរន្តរភាព ។

This image has an empty alt attribute; its file name is 2.png

ខ្សែវីដេអូស៊េរីនេះ គឺជាគម្រោងមិនរកប្រាក់ចំណេញ ផលិត និងរក្សាសិទ្ធិដោយក្រុមហ៊ុនមិត្តហ្វូន និងត្រូវបានអនុម័តដោយក្រុមប្រឹក្សាជាន់ខ្ពស់នៃគណៈសង្ឃព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា រួមមានដំណើររឿង និងមេរៀនជជែកអំពីព្រះធម៌ និងការបង្រៀនរបស់ព្រះពុទ្ធ ។ រាល់មាតិកាទាំងអស់ត្រូវបានអនុម័ត និងពិគ្រោះយោបល់ដោយគណៈសង្ឃជាន់ខ្ពស់នៃព្រះសង្ឃពុទ្ធសាសនា ។ ភាគដំបូងនៃវីដេអូនេះនឹងត្រូវបានចេញផ្សាយនៅក្នុងខែកក្កដាឆាប់ៗនេះ ។

ថ្មីៗនេះក្រុមហ៊ុនមិត្តហ្វូន ក៏បានបង្កើតមាតិកាឌីជីថលជាមួយនឹងគុណតម្លៃអប់រំជាច្រើនដែលផ្តោតលើទស្សនិកជនជាច្រើនប្រភេទដូចជាគំនូរជីវចលក្រដាសស ឬភាពយន្តខ្លីៗរបស់មិត្តហ្វូន រួមជាមួយនឹងការអភិវឌ្ឍមាតិកាឌីជីថលផ្សេងៗជាច្រើនទៀត ។ មិត្តហ្វូន នឹងបន្តនាំមកនូវផលិតផលដែលមានអត្ថន័យ និងមានតម្លៃដោយឥតគិតថ្លៃនៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម និងវេទិកាឌីជីថលគ្រប់ទីកន្លែង និងគ្រប់ពេលវេលាបន្ថែមទៀត ។

This image has an empty alt attribute; its file name is 1.png

តាមរយៈការកសាងសង្គមនៃសេចក្ដីស្រឡាញ់ សមភាព និងអរិយធម៌ក្នុងចំណោមប្រជាជន ព្រះពុទ្ធសាសនានៅម្ខាងទៀតក៏ជាកត្តាជំរុញដល់ការអភិវឌ្ឍប្រទេស ពីព្រោះប្រទេសអភិវឌ្ឍន៍ធម្មតាត្រូវបានរៀបចំឡើងដោយកត្តាជាច្រើនរួមមានសង្គមយុត្តិធម៌ និងអរិយធម៌ ការអភិវឌ្ឍសេដ្ឋកិច្ចនៅជាប់នឹងវឌ្ឍនភាព និងសមភាពសង្គម ការថយចុះភាពក្រីក្រ និងបរិស្ថានដែលគ្មានមនុស្សរស់នៅ ។ ដោយកត្តាទាំងនោះហើយ ទើបក្រុមហ៊ុនមិត្តហ្វូនបានខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍសហគមន៍ និងជីវភាពរស់នៅគ្រប់គ្រាន់របស់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងសកម្មភាពទំនួលខុសត្រូវសង្គម ក្រុមហ៊ុនមិត្តហ្វូនមិនត្រឹមតែជាអ្នកបរិច្ចាគដ៏ធំបំផុតនៅកម្ពុជាតាមរយៈការឧបត្ថម្ភកាកបាទក្រហមកម្ពុជា កម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃ កម្មវិធីស្វែងរកបងប្អូនសាច់ញាតិដែលបានបាត់បង់ឲ្យបានជួបជុំគ្នាវិញ កម្មវិធីវះកាត់បេះដូងដោយឥតគិតថ្លៃប៉ុណ្ណោះទេ មិត្តហ្វូនក៏ឧបត្ថម្ភដល់វិស័យអប់រំ ការចាប់ផ្តើមសហគ្រិន និងកម្មវិធីជាច្រើនផ្សេងទៀត ។ មិត្តហ្វូន ក៏ជាប្រតិបត្តិករដែលជួយជ្រោមជ្រែងរដ្ឋាភិបាលដើម្បីអនុវត្តប្រព័ន្ធឌីជីថល សម្រាប់ក្រសួងនិងសហគ្រាស ក្រៅពីនេះមិត្តហ្វូនគាំទ្រតាមរយៈសាច់ប្រាក់និងសេវាកម្មដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនិងគ្រោះមហន្តរាយរួមគ្នាជាមួយរដ្ឋាភិបាលនិងប្រជាជន ។ អំណោយសរុបពី មិត្តហ្វូន រហូតមកដល់បច្ចុប្បន្នមានចំនួន ៨៥ លានដុល្លារសហរដ្ឋអាមេរិក ។ ចាប់ពីឆ្នាំ ២០២០ មក មិត្តហ្វូន កំណត់បេសកកម្មក្នុងការកសាងសង្គមឌីជីថល និងឆ្ពោះទៅរកវឌ្ឍនភាពកាន់តែប្រសើរសម្រាប់ប្រជាជនកម្ពុជា ។ សូមកុំភ្លេចរង់ចាំតាមដានឆានែលយូធ្យូបរបស់មិត្តហ្វូន និងទំព័រហ្វេសប៊ុក ដើម្បីទស្សនាកម្រងវីដេអូ «មាគ៌ាព្រះធម៌» នាពេលឆាប់ៗនេះ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ