ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក! ឆក់យកជីវ​ិត​ស្ត្រី​ម្នាក់​កំពុង​ឈប់រង់​​ចាំភ្លើង​ស្តុប​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ស្ត្រី​ម្នាក់​បាន​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ​ខណៈ​ដែល​​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពីផ្ទះ​ទៅ​ធ្វើការ​ដោយ​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ លុះ​ពេល​ទៅ​ដល់​ចំណុច​ស្តុប​មួយ​កន្លែង​ចំ​ពេល​ភ្លើង​ស្តុប​លោតពណ៌​​​ក្រហម ​ជនរងគ្រោះ​ក៏​បាន​ឈប់​ស្ងៀម​ដើម្បី​រង់ចាំ​ភ្លើងស្តុប​លោត​ព​ណ៌​ខៀវ ​នឹង​បន្តដំណើរ​ទៅ​មុខ​ទៀត ប៉ុន្តែ​ជា​អកុសល​ ស្រាប់តែ​មាន​រថយន្ត​ដឹក​ទំនិញ​១​គ្រឿង​​មក​​ដល់​បាន​បុក​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​​ស្ត្រីរងគ្រោះ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។…

រាជធានី​ភ្នំពេញ ​៖ ស្ត្រី​ម្នាក់​បាន​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ​ខណៈ​ដែល​​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពីផ្ទះ​ទៅ​ធ្វើការ​ដោយ​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ លុះ​ពេល​ទៅ​ដល់​ចំណុច​ស្តុប​មួយ​កន្លែង​ចំ​ពេល​ភ្លើង​ស្តុប​លោតពណ៌​​​ក្រហម ​ជនរងគ្រោះ​ក៏​បាន​ឈប់​ស្ងៀម​ដើម្បី​រង់ចាំ​ភ្លើងស្តុប​លោត​ព​ណ៌​ខៀវ ​នឹង​បន្តដំណើរ​ទៅ​មុខ​ទៀត ប៉ុន្តែ​ជា​អកុសល​ ស្រាប់តែ​មាន​រថយន្ត​ដឹក​ទំនិញ​១​គ្រឿង​​មក​​ដល់​បាន​បុក​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​​ស្ត្រីរងគ្រោះ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។

គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​​នេះ​ដែរ​​បាន​កើតឡើង​កាលពី​វេលា​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ក​ក្ក​​ដា ឆ្នាំ ២០២០ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​ភ្លើងស្ដុប​ផ្សារ​ថ្នល់​បត់ ស្ថិត​នៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ម៉ែ​ន ច​ន្ធូ អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​បូ​រី​កម្មករ សង្កាត់​ជេ​ី​ង​ឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​ជាអ្នកបើកបរ​​ម៉ូតូ​១​គ្រឿង​ម៉ាក​​ហុង​ដាឌ្រីម ធុន​ C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DH-3064 ។​ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហុ​ី​យ៉ា​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-4273 បេ​ី​កបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ស៊ុន សុង អាយុ​៣៧​ឆ្នាំ មុខរបរ​បេ​ី​កបរ​រថយន្ត មាន​ទីលំនៅ​ក្នុងភូមិ​ធ្នង់ ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រុំ​ខេត្តស្វាយរៀង ត្រូវ​នគរបាល​ឃាត់ខ្លួន​។

តាម​ប្រភពពី​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​និង​ម៉ូតូ​បេ​ី​កបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជេ​ី​ង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កេ​ី​ត​ហេតុ​ខាងលើ​ ដោយសារ​តែ​ចំ​ពេល​ភ្លើងស្តុប​លោត​ព​ណ៌​ក្រហម ស្ត្រី​រង​គ្រោះ​បាន​ឈប់​ម៉ូតូ​រង់ចាំ​ភ្លេ​ី​ង​ស្ដុ​បលោត​ព​ណ៌​ខៀវ​ដើម្បី​បន្តដំណើរ​ទៅ​មុខ​ទៀត​។ ​ចំណែក​រថយន្ត​វិញ​ ទោះបីជា​ឃើញ​ភ្លើងស្តុប​លោត​ពណ៌​ក្រហម​ក្ដី​ ក៏​មិន​បាន​បន្ថយល្បឿន​ឬ​ឈប់​ឡើយ ហើយ​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ស្ត្រី​រង​គ្រោះ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ង្កោ​ឃាត់ខ្លួន​បាន​នាំ​យក​ទៅ​សាកសួរ ហើយ​អ្នកបើកបរ​រថយន្ត​ខាងលើ​ប្រាប់​ថា ​រថយន្ត​​ជាន់​ហ្វ្រាំង​អត់​សុ​ី​ ​ទើប​បានជា​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​រហូត​ដល់​​​បាត់បង់ជីវិត​​បែប​នេះ ។​

បន្ទាប់​មក​នគរបាល​ខណ្ឌដង្កោ​បាន​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​រថយន្ត​និង​ម៉ូតូ​ ព្រមទាំង​អ្នកបើកបរ​រថយន្ត​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់ ចំណែក​សព​ស្ត្រីរងគ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ