ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​វស្សា​ព្រះសង្ឃ​ត្រូវការ​ចង្ហាន់​បំផុត​មិនមែន​ទៀន​នោះ​ទេ

3 ឆ្នាំ មុន

តាំងពី​ដើម​មក​ទម្លាប់​ពុទ្ធបរិស័ទ​តែង​នាំ​យក​នូវ​ទេយ្យទាន​ទាំងឡាយ​មាន​ដូច​ជា ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់​សាដក និង​គ្រឿង​សម្ភារៈ​ដទៃ​ទៀត ទៅ​ប្រគេន​ព្រះសង្ឃ​តាម​វត្ត​អារាម ដើម្បី​ផ្គត់ផ្គង់​ព្រះ​អង្គ​ក្នុង​កំឡុង​ពេល​នៃ​ការ​ចូល​ព្រះ​វស្សា…

តាំងពី​ដើម​មក​ទម្លាប់​ពុទ្ធបរិស័ទ​តែង​នាំ​យក​នូវ​ទេយ្យទាន​ទាំងឡាយ​មាន​ដូច​ជា ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់​សាដក និង​គ្រឿង​សម្ភារៈ​ដទៃ​ទៀត ទៅ​ប្រគេន​ព្រះសង្ឃ​តាម​វត្ត​អារាម ដើម្បី​ផ្គត់ផ្គង់​ព្រះ​អង្គ​ក្នុង​កំឡុង​ពេល​នៃ​ការ​ចូល​ព្រះ​វស្សា តែ​ទោះជា​យ៉ាងណា​ក្នុង​រដូវ​ចូល​វស្សា​នេះ ព្រះសង្ឃ​ខ្មែរ​យើង​នៅ​តែ​ជួប​ផល​លំបាក​មួយ​ចំនួន​ដែល​គ្រហស្ថ​មិន​បានដឹង ពិសេស​គឺ​ត្រូវការ​ចង្ហាន់​បំផុត មិនមែន​ទៀនវស្សា​នោះ​ទេ ។

ព្រះ​មហា ជន មក​រា បាន​មាន​ថេរ​ដីកា​ថា អ្វី​ដែល​ជា​ផល​លំបាក​ធំ​បំផុត​នោះ​គឺ​ការ​ខ្វះ​ខា​​ត​ចង្ហាន់ ជា​ពិសេស​ព្រះសង្ឃ​គង់​ចាំ​វស្សា​ក្នុង​វត្ត​អារាម​នៅ​តាម​ជនបទ ឬ​តំបន់​ដាច់​ស្រយាល​មួយ​ចំនួន ពេល​ចូល​វស្សា ព្រះសង្ឃ​តែងតែមាន​បញ្ហា​រឿង​ចង្ហាន់​នេះ​ខ្លាំង ដោ​យសារ​តែ​រដូវ​ហ្នឹង​ជា​រដូវភ្លៀង អ៊ីចឹង​ព្រះសង្ឃ​ក៏​លោក​ពិបាក​និមន្ត​ចេញ​បិណ្ឌ ចំណែក​ឯ​ពុទ្ធបរិស័ទ​ក៏​មិនសូវ​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​លោក ។

អ្វី​ដែល​កាន់តែ​ពិបាកទៅ​ទៀត​នោះ គឺ​ព្រះសង្ឃ​នៅ​តាម​ជនបទ​មិន​ត្រឹមតែ​ខ្វះ​ចង្ហាន់​នោះ​ទេ វត្ត​ខ្លះ​ថែម​ទាំង​មាន​បញ្ហា​លើ​ទីស្នាក់អាស្រ័យ​ទៀត​ផង ដោយ​វត្ត​មួយ​ចំនួន​ពេល​ភ្លៀង​មក​លិចលង់​ជា​ហេតុ​នាំ​ឱ្យ​លោក​ពិបាក​រក​កន្លែង​គង់​បំផុត​ ​។

ហេតុនេះ​ដើម្បី​បន្ថយ​ក្តី​កង្វល់ ព្រះ​មហា​បាន​ផ្តល់​ឱវាទ​ថា ពុទ្ធបរិស័ទ​គួរតែ​ធ្វើបុណ្យ​ប្រ​កបដោយ​បញ្ញា ក្នុង​ការ​ប្រគេន​នូវ​គ្រឿង​បរិ​ភោ​គោ​គ និង​ឧ​បរិភោគ​ដល់​ព្រះសង្ឃ រឿង​ដែល​ព្រះសង្ឃ​លោក​ត្រូវការ​បំផុត​នោះ​គឺ ចង្ហាន់​មិនមែន​ទៀនវស្សា​នោះ​ទេ ។

ការ​ប្រគេន​ទៀន ប្រគេន​ប្រេង ដើម្បី​បំភ្លឺ​នោះ គឺជា​ការ​ប្រសើរ​ហើយ តែ​មិន​គប្បី​ប្រគេន​ឱ្យ​ហួសប្រមាណ ហួស​តម្រូវការ​ពេក​ទេ ។ ទាយក ទាយិកា គួរតែ​កាត់​បន្ថយ​ចំណាយ​លើ​ការ​ទិញ​ទៀន ទិញ​ប្រេង​ប្តូរ​មក​ចំណាយ​លើ​ចង្ហាន់ និង​គ្រឿង​បរិភោគ​ផ្សេង​ៗ​វិញ ទើប​ជា​តម្រូ​វការ​ពិតប្រាកដ​របស់​ព្រះសង្ឃ​យើង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ