លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)


រាជធានីភ្នំពេញ ៖ ក្រោយពីក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធនូវស្មាតហ្វូនត្រកូល OPPO A92 ជាផ្លូវការតាមអនឡាញដ៏កក្រើកពេញបណ្តាញសង្គមកាល ពីថ្ងៃទី 29 ខែមិថុនា និងបើកការកក់ទុកមុនដ៏កក្រើកកាលពីថ្ងៃទី 30 មិថុនា ដល់ថ្ងៃទី 04 កក្កដា 2020 ។ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីពិសេសមួយសម្រាប់ថ្ងៃទទួលយកទូរសព្ទ័ដំបូងគេនៅហាងទំនើប OPPO ប្រេនស្ត័រ (OPPO Brand Store) ជាន់ផ្ទាល់ដី ដែលស្ថិតនៅក្នុងផ្សារទំនើប Olympia នាថ្ងៃទី 05 កក្កដា ដែលជាកម្មវិធីពិសេស សម្រាប់អតិថិ ជនដែលបានកក់ទុកមុន អាចមកយកទូរសព្ទ័ និងទទួលកាដូកក់ទុកមុនដ៏ច្រើន ។ ក្នុងកម្មវិធីពិសេសបើកទទួលទូរសព្ទ័ថ្ងៃដំបូង គេសង្កេតឃើញថា មានអតិថិជនជាច្រើនបាន ឈរតម្រង់ជួរកកកុញ ចាប់ពីម៉ោងបាយថ្ងៃត្រង់រហូតដល់ម៉ោង 2 រសៀល ជាមួយនឹងអារម្មណ៍រង់ចាំយ៉ាងអន្ទះសារ អារម្មណ៍ក្តៅចិត្ត អារម្មណ៍ជ្រួលជ្រើម ចង់ប៉ះចាប់កាន់ប្រើដំបូងគេក្នុងថ្ងៃទីមួយ បន្ទាប់ពីបានចំណាយប្រាក់កក់ទុកមុន និងរង់ចាំតាំងពីថ្ងៃចាប់ បើកកក់ទុកមុនមកម្ល៉េះ ដើម្បីទទួលបាននូវស្មាតហ្វូន ដែលស្រឡាញ់ត្រូវចិត្ត ត្រូវតម្លៃ ដែលគំទុកក្នុងចិត្ត និងរង់ចាំរបស់ល្អកម្រមានបែបៗនេះ ។

This image has an empty alt attribute; its file name is A92-First-Sale.png

នេះគឺជាទិដ្ឋភាពដែលអតិថិជនជាច្រើនកកកុញដែលបានធ្វើការកក់ទុកមុន (Pre Order) និងអញ្ជើញមកទទួលយកស្មាតហ្វូន OPPO A92 ដំបូងគេក្នុងថ្ងៃដំបូង !

គួរសំគាល់ថា បើយោងតាមបុរសសង្ហាពហុជំនាញ និងជាតារាតំណាងឲ្យក្រុមហ៊ុន OPPO ដែលបានចូលរូមកម្មវិធីតេស្ត និងប្រើលើកដំបូងគេបាននិយាយថា «ពិតស្ញើចសរសើរពីសមត្ថភាពរបស់ OPPO A92 ខ្លាំងមែនទែន ។ ពេលដែលចាប់កាន់មុនដំបូងបំផុត អ្វីដែលធ្វើឲ្យទប់ចិត្តមិនបាន គឺរូបរាងទូរស័ព្ទមានភាពទាក់ទាញ ជាពិសេសកាមេរ៉ាខាងក្រោយ គឺមានកាមេរ៉ារហូតដល់ទៅ 4 គ្រាប់ឌីហ្សាញមកមានរាងជាអក្សរ C ។ នរណាមិនដឹង កាមេរ៉ា OPPO ល្បីខ្លាំងខាងថតរូប ពិសេស OPPO A92 នេះបំពាក់កាមេរ៉ា AI 4គ្រាប់ ដោយកាមេរ៉ាមេមានទំហំ 48MP ធ្វើឲ្យគុណភាពនៃរូបភាពកាន់តែច្បាស់ស្អាត ពណ៌ដិតបែបធម្មជាតិ ហើយក៏មានលេនកាមេរ៉ាពង្រីកមុំប្លង់ទូលាយទំហំ 8MP លេនថតរូបបែប Portrait ទំហំ 2MP និងលេនបែបសរខ្មៅទំហំ 2MP ថតបានច្រើនប្លង់ ស្អាតគ្រប់ប៉ុស្ដិ៍ ។ មិនតែប៉ុណ្ណោះ ក៏អាចផ្តិតយករូបភាពនាពេលយប់ រឹតតែច្បាស់ជាមួយនឹងមុខងារ Ultra Night Mode 2.0 ។ ចំណែកឯ លេនកាមេរ៉ាពង្រីកមុំប្លង់ទូលាយទំហំ 8MP អាចថតរូបក្នុងកម្រិត 119o បានមុំទូលាយ ។ រឹតតែពិសេសជាមួយនឹងកាមេរ៉ាមុខ ស៊ែលហ្វីមិនធម្មតាទំហំ 16MP បូករួមជាមួយនឹងមុខងារ AI Beauty ធ្វើឲ្យរូបភាពស្អាត និងជំនួយសម្រស់ថែមមួយកម្រិតទៀត ដោយមិនចាំបាច់ edit» ។

This image has an empty alt attribute; its file name is 4533.png

ជាងនេះទៅទៀតលោក Raven និង HENG ដែលល្បីខាងលេងហ្គេម និងជា Youtuber លោកបានបញ្ជាក់ក្តែងៗថា «OPPO A92 ពិតជាមានសមត្ថភាពខ្លាំងមិនធម្មតាមែនក្នុងការលេងហ្គេម តេស្តល្បឿនលឿនរលូន មិនទាក់ ជាហេតុដែលធ្វើឲ្យលោកពេញចិត្តយ៉ាងខ្លាំង» ។ លោកបានបន្តទៀតថា «OPPO A92 ប្រើបន្ទះឈីប Snapdragon 665 ជាមួយនឹងរ៉េមធំទំហំ 8GB រីឯអង្គផ្ទុកទិន្នន័យធំរហូតដល់ទៅ 128GB ងាយស្រួលក្នុងការផ្ទុកទិន្នន័យបានច្រើនលើសលុប ទាំងរូបថត ទាំងវីដេអូ ទាំងហ្គេម Apps ថែមទាំងដំណើរការកម្មវិធីច្រើនបានដំណាលគ្នាដោយរលូន ។ បើនិយាយពី ការថតវីដេអូវិញ ក៏ថតបានទ្រវែង (Wide Angle Video) និងថតវីដេអូទប់លំនឹងបានល្អ (Video Stability) ស្រួលប្រើ ឬកាត់តតាមកម្មវិធី So loop ដែលមានស្រាប់ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តវីដេអូ ឬ Vlog» ។

This image has an empty alt attribute; its file name is darakornphotography_HR-2025.jpg

ចំណែកឯអតិថិជនមួយចំនួនដែលបានឈររងចាំយកទូរសព្ទ័ថ្ងៃដំបូង បានឆ្លើយនឹងសំណួរក្រុមការងារយើងខ្ញុំថា «អ្វីដែលជម្រុញចិត្តលោកឲ្យកក់ និងមកយកស្មាតហ្វូន OPPO A92 នៅថ្ងៃនេះ គឺមកពីវាមានទំហំថ្មធំជាងមុនរហូតដល់ 5000mAh លែងបារម្ភពីរឿងឆាប់អស់ថ្មទៀតហើយ អាចចុចលេងម៉ាចុចដៃនៅមិនទាន់អស់ ជាមួយនិងកាមេរ៉ា AI រហូតដល់ទៅ 4គ្រាប់ទំហំ 48MP ហើយកាមេរ៉ាទាំង 4 នោះសុទ្ធតែមានមុខងារពិសេសខុសៗគ្នាផងដែរ ។ បើនិយាយពីតម្លៃវិញ ពេញចិត្តស្តូកតែម្តង គឺថាស្មាតហ្វូនមានសមត្ថភាពខ្លាំង លក្ខណៈសម្បត្តិកប់ៗច្រើន លំដាប់ A គ្រប់ពេល តែតម្លៃត្រឹមតែ 279$ តែប៉ុណ្ណោះ ហើយថែមកាដូច្រើនដូចដែលបានមកយកថ្ងៃនេះ ។ ចំណែកឯហ្វេនៗខ្លះទៀត គឺទាក់ចិត្តនឹង ពណ៌ ថ្មប្រើបានយូរ ថតភ្លាមផុសភ្លាម ជាមួយនឹងកាមេរ៉ាកម្រិតអាជីព មានភាពជឿជាក់ខ្លួនឯងគ្រប់ពេលគ្រប់ទីកន្លែង ពិសេសស៊ែសហ្វី ពិសេសទាន់សម័យ» ។
អតិថិជនដែលឈរកកកុញជាមួយនឹងអារម្មណ៌រំភើប ដោយបានលេងហ្គេម បង្វិលកង ថតរូបស៊ែលហ្វី ដែលឈ្នះរង្វាន់ 100% ឧបករណ៍សាកថ្ម កាសធំក្តោបត្រចៀក ឆ័ត្រ និងចាប់ឆ្នោតឈ្នះរង្វាន់ធំរួមមាន កាសឥតខ្សែ OPPO Enco W11 ចំនួន 10 រង្វាន់ និងរង្វាន់ធំទូរសព្ទ័ OPPO A92 មួយគ្រឿង ។

កុំពិបាកមើលរូប រឺអានច្រើន អាចទស្សនាវីដេអូអំពីលក់ថ្ងៃដំបូង និងមតិយោបល់ខ្លះៗដូចខាងក្រោម ៖

គ្រាន់តែឭ និងឃើញពីសមត្ថភាពពិសេសៗ លំដាប់ A គ្រប់ពេល របស់ OPPO A92 គឺដក់ជាប់ចិត្ត និងទប់ចិត្តមិនជាប់ ដែលងាយស្រួលក្នុងការពិចារណាសម្រេចចិត្តផ្លាស់ប្តូរទូរស័ព្ទឡើងស៊េរីថ្មី ។ លោកអ្នកអាចធ្វើការពិចារណាបានជាមួយស្មាតហ្វូន OPPO A92 ដែលទើបតែដាក់សម្ពោធ និងបើកលក់ជូនឲ្យអតិថិជនក្តៅៗ ជាមួយតម្លៃត្រឹមតែ 279$ ប៉ុណ្ណោះ ។ សម្រាប់អ្នកដែលទិញក្រោយថ្ងៃបើកលក់ដំបូង ក៏នឹងទទួលកញ្ចប់កាដូគាប់ចិត្តសរុបជាទឹកប្រាក់រហូតដល់ទៅ 60 ដុល្លាររួមមាន ស៊ីមស្មាត Bronze លេខល្អជាមួយគម្រោងអ៊ីនធើណែត Smart ធំហ្ម៎ងរយៈពេល 24 សប្តាហ៍ ដែលអាចទទួលបានស៊ីមរហូតដល់ថ្ងៃ 19 ខែកក្កដា និងកាដូជា បាសBluetooth កែវទឹក ចិញ្ចៀនទម្រទូរស័ព្ទ ផងដែរ ។ អ្វីដែលកាន់តែពិសេស គឺមិនទាន់អស់ទេ នៅពេលលោកអ្នក និងហ្វេនៗទាំងអស់ជាវស្មាតហ្វូន OPPO A92 ជាមួយនឹងកាសឥតខ្សែ OPPO Enco W11 ក្នុងពេលតែមួយគឺមានតម្លៃត្រឹមតែ 308$ តែប៉ុណ្ណោះ នឹងទទួលបានការចុះថ្លៃ 20$ លើតម្លៃដើម ។ តោះ! រួសរាន់ឡើងទាន់ឱកាសមួយនេះមិនទាន់រំលងផុត និងទាន់ស្តុកមានកំណត់ ។ លោកអ្នកអាចជាវស្មាតហ្វូនត្រកូល OPPO A92 និង OPPO Enco W11 បាននៅតាមបណ្តាហាងលក់ទូរស័ព្ទទាំងអស់នៅក្នុងប្រទេសកម្ពុជា ៕ អត្ថបទសហការ

តោះបើចង់ជ្រាបច្បាស់ថា លក្ខណៈពិសេសកម្រិតណា ដែលល្អលើសតម្លៃបែបណា អាចមើលវីដេអូ Review ពីសារព័ត៌មានធំៗដូចខាងក្រោមនេះ ៖

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ