រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ទោ សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកងបានដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនបុរសជនសង្ស័យជាជនជាតិចិនចំនួន៥នាក់ក្នុងចំណោម៦នាក់ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃ (បោកតុ កៅអី បោកកែវ) នៅចំណុចភោជនីយដ្ឋានមួយកន្លែងយីហោ គូសាំង យៀន ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីវេលាម៉ោង៤និង៤០រសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពីលោក សាយ ណូរា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បានឃាត់ខ្លួនជនជាតិចិនចំនួន៥នាក់ នៅចំណុចផ្ទះលេខ១៥៤ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បុរសជនសង្ស័យជាជនជាតិចិនចំនួន៥នាក់ខាងលើនោះរួមមាន ១-ឈ្មោះ HUANG JINXIONG ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ កាន់លិខិតឆ្លងដែនលេខ: E69936870 ស្នាក់នៅផ្ទះ ១៥៤ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ២-ឈ្មោះ HUANG YANFU ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ កាន់លិខិតឆ្លងដែនលេខ EA 2550158 ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ៣-ឈ្មោះ HUANG DIXIONG ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ កាន់លិខិតឆ្លងដែនលេខ EC6670330 ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវ ព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

៤- ឈ្មោះ HUANG KANGGUAN ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ កាន់លិខិតឆ្លងដែនលេខ: E68451337 ស្នាក់នៅផ្ទះលេខ ១៥៤ ផ្លូវ ព្រះសីហនុ ភូមិ៤ សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ៥-ឈ្មោះ YANG HOUSHNG ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ កាន់លិខិតឆ្លងដែនលេខ: E85436407 ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវ ព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកដែលនៅសេសសល់ម្នាក់ទៀត ដើម្បីនាំយកមកទទួលទោសតាមផ្លូវច្បាប់ ។
បច្ចុប្បន្នក្រុមបក្ខពួកបុរសជនសង្ស័យជនជាតិចិនទាំង៥នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ជាបន្តទៀត ៕


ចែករំលែកព័តមាននេះ