ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ចេញពី​ខួបកំណើត​មិត្តភក្តិ​ ស្រាប់​តែ​ជួបគ្រោះអកុសល​តាម​ផ្លូវ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​បុរសម្នាក់បាន​បាត់បង់ជីវិតភ្លាម​ៗនៅនឹង​កន្លែងកើតហេតុ​ ចំណែក​បុរស២នាក់ផ្សេងទៀត​បាន​រង​របួសធ្ងន់​ ក្នុងគ្រោះថ្នាក់​ចរាចរណ៍​រវាង​​​ម៉ូតូ​២គ្រឿងបុកគ្នា​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា ។ ហេតុការណ៍​​ខាងលើ​នេះ​បាន​​កើតឡើង​កាល​​ពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី៤ ខែ​កក្កដា ឆ្នាំ​២០២០ នៅ​ចំណុចមុខ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក…

រាជធានីភ្នំពេញ ៖ ​បុរសម្នាក់បាន​បាត់បង់ជីវិតភ្លាម​ៗនៅនឹង​កន្លែងកើតហេតុ​ ចំណែក​បុរស២នាក់ផ្សេងទៀត​បាន​រង​របួសធ្ងន់​ ក្នុងគ្រោះថ្នាក់​ចរាចរណ៍​រវាង​​​ម៉ូតូ​២គ្រឿងបុកគ្នា​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​​កើតឡើង​កាល​​ពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី៤ ខែ​កក្កដា ឆ្នាំ​២០២០ នៅ​ចំណុចមុខ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុង​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ​រាជធានីភ្នំពេញ ។

​ជន​រង​គ្រោះ​ម្នាក់ដែល​បាត់បង់ជីវិត​ខាងលើ​​ឈ្មោះ ផា វិបុល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់​នៅ​ភូមិ​សា​ឡូង សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានីភ្នំពេញ ជា​អ្នក​បើកបរ​ម៉ូតូ​មួយគ្រឿង​​ម៉ាក​ហុងដា​អិ​ច​អ៊ែ​រ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ​ភ្នំពេញ ​1BR-8628​ ។ ចំណែកជនរងគ្រោះ​ទាំង​២នាក់​ដែល​រង​របួសធ្ងន់​​​មិនស្គាល់អត្ត​សញ្ញាណនោះទេ អ្នកទាំង២ជិះ​​ម៉ូតូមួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​ ត្បូងឃ្មុំ​ 1A-3062​ ។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​អិ​ច​អ៊ែ​រ ពណ៌​ក្រហម ទើប​ចេញពី​កម្ម​ពិធី​ខួបកំណើត​មិត្ត​ភ​ក្តិ​ ដោយ​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​​​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះមក​ដល់​ចំណុច​កើតហេតុ​ខាងលើ គេ​ឃើញ​បុរស​២​នាក់​​ផ្សេង​ទៀត​ជិះ​មួយគ្រឿង​​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ​ធ្វើដំណើរ​ប​ញ្ច្រស​ទិស​ដៅ​គ្នា​ក្នុង​ល្បឿន​លឿន​ដូច​គ្នា ​បាន​បុក​គ្នា​ចំ​ពីមុខ​​យ៉ាង​ពេញទំហឹង​ បណ្តាល​ឲ្យ​​អ្នកបើកបរ​ម៉ូតូម៉ាក​អិ​ច​អ៊ែ​រ​បាន​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​​ចំណែក​​អ្នក​ជិះ​ម៉ូតូម៉ាក​​ហុងដា​ឌ្រី​មដែល​​រង​របួសធ្ងន់​ទាំង​២​នាក់​ត្រូវ​​បាន​​រថយន្ត​សា​ម៉ុ​យ​​មក​ដឹក​​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទី​ពេទ្យ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់ទី​តាំង​កន្លែង​កើតហេតុ​​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​រង​់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​នី​តិ​វិធី ។ ចំណែក​សព​ជន​រង​គ្រោះ​​ត្រូវបាន​សមត្ថកិច្ច​​ធ្វើ​កំណត់ហេតុ ​និង​ទាក់ទង​ទៅ​កាន់​សាច់ញាតិ​​ឱ្យ​មក​​ទទួល​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណៃ​នៅ​ឯ​ស្រុក​កំណើត ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ