ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរអ្នកស្រុកឈូក ត្រូវរង្វាន់ ៥លានរៀល ពី វើក WURKZ ល្មមធ្វើដើមទុនបង្កើតមុខរបរក្នុងក្តីស្រមៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កញ្ញា អឿន ណៃហ៊ាង វ័យ ២១ឆ្នាំ បានគាស់ឈ្នះទឹកប្រាក់ ៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ…

រាជធានីភ្នំពេញ ៖ កញ្ញា អឿន ណៃហ៊ាង វ័យ ២១ឆ្នាំ បានគាស់ឈ្នះទឹកប្រាក់ ៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ។ ទឹកប្រាក់នេះប្រៀបបីដូចជាកាដូធ្លាក់ពីលើមេឃ ដែលផ្តល់ជាដើមទុនប្រកបរបរដំបូងក្នុងឆាកជីវិតរបស់កញ្ញា ។

កញ្ញា ណៃហ៊ាង ចង់បង្កើតមុខរបរមួយក្រោយអស់សង្ឃឹមនឹងរកការងារធ្វើបាន ប៉ុន្តែកញ្ញានៅខ្វះដើមទុនប្រហែល ៥លានរៀល ដើម្បីបញ្ជារទិញសម្លៀកបំពាក់ពីភ្នំពេញ យក មកលក់បន្តតាមអនឡាញនៅផ្ទះឯស្រុកឈូក ខេត្តកំពត ។ ការលក់សម្លៀកបំពាក់នេះជាមុខរបរក្នុងក្តីស្រមៃរបស់កញ្ញាជាយូរមកហើយ ។

កញ្ញាបានឲ្យដឹងថា៖ «នៅថ្ងៃទី ២៦ខែមិថុនានេះ ម៉ោងប្រហែល ៨ព្រឹក ខ្ញុំទិញវើក WURKZ មួយកំប៉ុងក៏បានឈ្នះ ១កំប៉ុង រួចខ្ញុំក៏យកទៅប្តូរ ។ មួយកំប៉ុងដែលប្តូរនេះហើយ ជាកំប៉ុងផ្លាស់ប្តូរជីវិតដែលកំពុងអស់សង្ឃឹមរបស់ខ្ញុំឲ្យមានពន្លឺឡើងវិញ» ។

គួរបញ្ជាក់ថា ត្រឹម ១សប្តាហ៍ ពីថ្ងៃទី ២២ ដល់ ២៩ខែមិថុនានេះ អតិថិជនដែលបានគាស់ឈ្នះទឹកប្រាក់ ៥លានរៀលពីវើក WURKZ មានចំនួនរហូតដល់ទៅ ២២នាក់ ដោយក្នុងនោះ ក្រុងភ្នំពេញចំនួន ៥នាក់, កំពង់ឆ្នាំង ៣នាក់, សៀមរាប ២នាក់, ព្រះវិហារ ១នាក់, ពោធិ៍សាត់ ២ នាក់, កំពត ៣នាក់, ប៉ៃលិន ១នាក់, កំពង់ស្ពឺ ១នាក់, ត្បូងឃ្មុំ ១នាក់, ឧត្តរមានជ័យ ១នាក់, តាកែវ ១នាក់, និងបន្ទាយមានជ័យ ១នាក់ផងដែរ ។

គាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កុំភ្លេចពិនិត្យមើលក្រវិលកំប៉ុងដើម្បីមានឱកាសឈ្នះទឹកប្រាក់ ៥០លានរៀល ៥លានរៀល និងរង្វាន់ច្រើនសន្ធឹកសន្ធាប់ទៀត ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ