ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកប្រាក់ ៣៦ លានរៀលត្រូវបានផ្តល់ជូនអតិថិជនរបស់ធនាគារ ស្ថាបនា និង វីង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ត្រឹមតែ ៧ សប្តាហ៍សោះធនាគារ ស្ថាបនា និងធនាគារឯកទេសវីង បានផ្តល់ទឹកប្រាក់ចំនួន ៣៦ លានរៀលដល់អតិថិជនមានសំណាងដែលបានបង់ប្រាក់កម្ចីធនាគារ…

រាជធានីភ្នំពេញ ៖ ត្រឹមតែ ៧ សប្តាហ៍សោះធនាគារ ស្ថាបនា និងធនាគារឯកទេសវីង បានផ្តល់ទឹកប្រាក់ចំនួន ៣៦ លានរៀលដល់អតិថិជនមានសំណាងដែលបានបង់ប្រាក់កម្ចីធនាគារ ស្ថាបនា តាមរយៈវីង ឬផ្ទេរប្រាក់ទៅវិញទៅមករវាង វីង និងធនាគារ ស្ថាបនា ។

ក្រោយពីបានប្រកាសផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដល់អតិជនរបស់ខ្លួនកាលពីខែឧសភាថ្មីៗនេះ ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា កន្លងមកបានផ្តល់រង្វាន់ទឹកប្រាក់ ៨ លានរៀលមួយរង្វាន់ជារៀងរាល់ខែ រួមជាមួយទឹកប្រាក់ ១ លានរៀល ២ រង្វាន់ និងទឹកប្រាក់ ៤០ ម៉ឺនរៀលចំនួន ៥ រង្វាន់ជូនដល់អតិថិជនជារៀងរាល់សប្តាហ៍ផងដែរ ។

ដើម្បីទទួលបានសំណាងទាំងនេះ អតិថិជនធនាគារ ស្ថាបនា ទាំងអស់គ្រាន់តែធ្វើការទូទាត់បង់ប្រាក់កម្ចីរបស់ធនាគារ ស្ថាបនា តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ឬតាមភ្នាក់ងារវីងជិត ៨០០០ កន្លែងនៅទូទាំងប្រទេស នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ចំនួន ៨ លានរៀលមួយរង្វាន់ជារៀងរាល់ខែ និងទឹកប្រាក់ ១ លានរៀល ២ រង្វាន់ប្រចាំសប្តាហ៍បានយ៉ាងស្រួល ។

សម្រាប់អតិថិជនដែលធ្វើការផ្ទេរប្រាក់ពីគណនីធនាគារ ស្ថាបនា មក វីង តាមរយៈ Sathapana Mobile ឬពីគណនីវីង ទៅគណនីធនាគារ ស្ថាបនា នោះពួកគេនឹងអាចមានឱកាសឈ្នះទឹកប្រាក់ ៤០ ម៉ឺនរៀលចំនួន ៥ រង្វាន់រៀងរាល់សប្តាហ៍ផងដែរ ។

ក្រុមការងាររបស់ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា នឹងធ្វើការចាប់ឆ្នោតជ្រើស រើសអតិថិជនដែលមានសំណាងក្លាយជាម្ចាស់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះជារៀងរាល់សប្តាហ៍ និងប្រចាំខែតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារឯកទេស វីង និង ធនាគារ ស្ថាបនា ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ