ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ខ្មែរ​២​នាក់ ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​កាត់ទោស​ពលរដ្ឋ​ខ្មែរ​២​នាក់​ពី​បទ​ឆ្លង​ដែន​ខុស ច្បាប់​កាប់​ឈើ​គ្រញូង​ឱ្យ​រួច​ផុត​ពី​សំណាញ់​ច្បាប់ និង​បញ្ជូន​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២ កក្កដា ២០២០​នេះ​។ ហេតុ…

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​កាត់ទោស​ពលរដ្ឋ​ខ្មែរ​២​នាក់​ពី​បទ​ឆ្លង​ដែន​ខុស ច្បាប់​កាប់​ឈើ​គ្រញូង​ឱ្យ​រួច​ផុត​ពី​សំណាញ់​ច្បាប់ និង​បញ្ជូន​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២ កក្កដា ២០២០​នេះ​។ ហេតុ ការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ អ្នកទោស​ខ្មែរ​២​នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​កាត់ទោស​ឱ្យ​រួច​ពី​សំណាញ់​ច្បាប់​៖

១-​ឈ្មោះ រុន សំណាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ពេញ ដូ​យ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទាំង​២​នាក់ រស់នៅ​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ដែល​ខាង​ថៃ ចាប់ខ្លួន​ថ្ងៃ​ទី​២៦ កញា ២០១៧ ជាប់គុក​នៅ​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត​ប្រទេស​ថៃ​។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា អ្នកទោស​ខ្មែរ​២​នាក់​ដែល ក្រុម​អាជ្ញាធរ​ថៃ​នាំ​យក​មក​ប្រគល់​ឱ្យ ខាង​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ និង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈ ប់​ឆ្លង​ដែន​ខុសច្បាប់​បន្ត​ទៀត​រួច​ឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ប្រពន្ធ​កូន​នៅ​ក្នុង​ថ្ងៃ​ដដែល​។ គួ​រំលឹក ថា​អ្នកទោស​ខ្មែរ​ក្រុម​អាជ្ញាធរ​ថៃ​បញ្ជូន​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ជា​ញឹកញាប់​ផង​ដែរ​នេះ​មិនមែន ជា​លើក​ទី​មួយ​នោះ​ទេ​៕ ដោយ ៖ ឱម សា​រឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ