ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច និងម្ចាស់ម៉ាកសញ្ញាទំនិញចុះចាប់ផលិតផលក្លែងក្លាយ និងស្នើឱ្យអាជីវករបញ្ឈប់ធ្វើអាជីវកម្មបែបនេះទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចផ្នែកបង្ក្រាបទំនិញក្លែងក្លាយរួមជាមួយនឹងម្ចាស់ម៉ាកស្បែក ជើង «Gambol» បានចុះទៅកាន់ផ្សារអូរឡាំពិកដើម្បីរឹបអូស និងដកហូតផលិតផលក្លែង ក្លាយ ព្រមទាំងបានស្នើសុំអោយក្រុមអាជីវករទាំងឡាយដែលកំពុងធ្វើអាជីវកម្មលក់ ផលិតផលក្លែងក្លាយសូមបញ្ឈប់នូវការលក់ដូរបែបនេះដើម្បីគាំទ្រដល់ទំនិញសុទ្ធពិតព្រមទាំងធ្វើអោយអ្នកប្រើប្រាស់ទទួលបានទំនិញសុទ្ធល្អប្រើផងដែរ…

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចផ្នែកបង្ក្រាបទំនិញក្លែងក្លាយរួមជាមួយនឹងម្ចាស់ម៉ាកស្បែក ជើង «Gambol» បានចុះទៅកាន់ផ្សារអូរឡាំពិកដើម្បីរឹបអូស និងដកហូតផលិតផលក្លែង ក្លាយ ព្រមទាំងបានស្នើសុំអោយក្រុមអាជីវករទាំងឡាយដែលកំពុងធ្វើអាជីវកម្មលក់ ផលិតផលក្លែងក្លាយសូមបញ្ឈប់នូវការលក់ដូរបែបនេះដើម្បីគាំទ្រដល់ទំនិញសុទ្ធពិតព្រមទាំងធ្វើអោយអ្នកប្រើប្រាស់ទទួលបានទំនិញសុទ្ធល្អប្រើផងដែរ ។

បើតាមលោក ឡុង សុវិទ្យា មេធាវីតំណាងឱ្យក្រុមហ៊ុនផលិតផលស្បែកជើងម៉ាក «Gambol» បានអោយដឹងថា ក្រុមអាជីវករលក់ដូរតាមផ្សារ និងផ្ទះទាំងអស់ ត្រូវបង្កើនការ ប្រុងប្រយ័ត្នចំពោះជនទុច្ចរិតមួយចំនួនដែលបានក្លែងនូវផលិតផលរបស់ក្រុមហ៊ុនដែលមានច្បាប់កម្មសិទ្ធិបញ្ញាត្រឹមត្រូវ ហើយយកមកធ្វើអាជីវកម្មជាមួយអាជីវករ ដោយពួកគាត់ មិនបានដឹងមុនថារបស់ក្លែងក្លាយ ។ យ៉ាងណាក្ដី ក៏មានអាជីវករខ្លះបានដឹងហើយថា វាជា ទំនិញក្លែងក្លាយ តែនៅតែប្រព្រឹត្តិ និងបន្តចែកចាយទំនិញនោះទៅអ្នកលក់រាយរបស់ខ្លួន ដើម្បីផលប្រយោជន៍ ត្រូវបញ្ឈប់ជាបន្ទាន់ផងដែរ ។

តំណាងម្ចាស់ក្រុមហ៊ុនដដែលបានបន្តឱ្យដឹងទៀតថា បើអាជីវករនៅតែប្រព្រឹត្តបែបនេះ គឺជាការរំលោភដល់សិទ្ធិក្រុមហ៊ុន និងជាការប្រកបរបរទទួលទានមិនស្មោះត្រង់ ល្មើស នឹងច្បាប់ ដែលនាំឱ្យមានទោសទណ្ឌ ប្រឈមមុខនឹងនីតិវិធី ខណៈក្រុមហ៊ុនបានសហការ ជាមួយសមត្ថកិច្ចជំនាញចុះរកឃើញផលិតផលក្លែងជាបន្តបន្ទាប់ ជាក់ស្ដែងស្បែកជើង ម៉ាក «Gambol» ក្លែងក្លាយជាច្រើនត្រូវរកឃើញនៅតាមហាង និងតូបមួយចំនួននៅប្លុក ផ្សារអូរឡាំពិកកាលពីថ្ងៃទី ០១ ខែកក្កដា ២០២០ ។

ក្រុមអាជីវករដែលដាក់តាំងលក់នូវផលិតផលស្បែកជើងមាក «Gambol» នៅជុំវិញផ្សារអូរ ឡាំពិក បានអោយដឹងស្រដៀងគ្នាថា ពួកគាត់មិនបានដឹងថា វាជារបស់ពិត ឬក្លែងក្លាយ នោះទេ ខណៈផលិតផលទាំងនោះបានទទួលពីក្រុមឈ្មួញមួយក្រុមទៀតជាអ្នកយកមក បោះដុំ និងស្តុកទុកត្រៀមចែកចាយទៅអ្នកលក់រាយបន្ត ។

ក្រុមអាជីវករដែលបានលក់ស្បែកជើងក្លែងក្លាយទាំងនេះ ក៏បានធ្វើកិច្ចសន្យាជាមួយសមត្ថ កិច្ច និងម្ចាស់ម៉ាកយីហោនៃស្បែកជើង «Gambol» ដើម្បីបញ្ឈប់ការរកទទួលទាន ឬលក់ ផលិតផលក្លែងក្លាយបន្តទៅទៀតនៅថ្ងៃនោះផងដែរ ។

គួរបញ្ជាក់ថា នៅថ្ងៃទី ០១ កក្កដា ២០២០នេះ ខាងក្រុមហ៊ុនម្ចាស់យីហោស្បែកជើង «Gambol» បានសហការជាមួយសមត្ថកិច្ចក្នុងការចុះចាប់ផលិតផលស្បែកជើង «Gambol» ក្លែងក្លាយនៅបីទីតាំង រួមមាន ផ្សារអូរឫស្សី ផ្សារអូរឡាំពិក និងផ្សារលើខេត្តសៀមរាប ហើយទំនិញ ដែលចាប់បានត្រូវបានសមត្ថកិច្ចយករក្សាទុកដើម្បីចាត់ការបន្តផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ