ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

BEST EXPRESS បង្កើតបណ្តាញចំនួន ៥ នៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេល ២ឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ២ ខែកក្កដា ២០២០ ៖ ដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លាតវៃ ឈានមុខគេរបស់ប្រទេសចិននិងខ្សែសង្វាក់របស់ក្រុមហ៊ុនបេស (លេខកូដ BEST)…

រាជធានីភ្នំពេញ, ថ្ងៃទី ២ ខែកក្កដា ២០២០ ៖ ដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លាតវៃ ឈានមុខគេរបស់ប្រទេសចិននិងខ្សែសង្វាក់របស់ក្រុមហ៊ុនបេស (លេខកូដ BEST) បេស អ៊ិចប្រេសកម្ពុជា បានបើកដំណើរការទូលំទូលាយក្នុងប្រទេសកម្ពុជាលើអាជីវ កម្មដឹកជញ្ជូន ។ ស្របជាមួយគ្នានេះដែរ បេស នឹងកសាងបន្ថែមទៀតនូវបណ្តាញ ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណេតឆ្លងដែនថ្មីរវាងចិន និងអាស៊ីអាគ្នេយ៍ដឹងអំពី «ការ ដឹកជញ្ជូនតាមសមុទ្រ តាមផ្លូវគោក និងតាមផ្លូវអាកាស» ។

This image has an empty alt attribute; its file name is WeChat%2BImage_20200701172515.jpg

ជាមួយគ្នានេះ ក្រុមហ៊ុន បេស ក៏បានប្រកាសថា អាជីវកម្មដឹកជញ្ជូននៅម៉ាឡេស៊ី និង សិង្ហបុរីត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ ។ នេះជាលើកទីមួយហើយដែល ក្រុមហ៊ុន បេស បានបង្កើតបណ្តាញមូលដ្ឋាននីយកម្មនៃប្រទេសចំនួន ៣ នៅអាស៊ី អាគ្នេយ៍ បន្ទាប់ពីខ្លួនបានដាក់ដំណើរការបណ្តាញនៅប្រទេសថៃ និងវៀតណាមក្នុងឆ្នាំ ២០១៩ ។
បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងប្រទេសថៃ និងវៀតណាម រួចមក ក្រុមហ៊ុន បេស បានពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងឆាប់រហ័សហើយអាជីវកម្មដឹកជញ្ជូនបានគ្របដណ្តប់ជាង ៧០% នៃឧបទ្វីបឥណ្ឌូចិន ដែលបម្រើដល់ប្រជាជនជាង ២១៥លាននាក់ ។

និយាយជារួម ក្រុមហ៊ុន បេស គ្រោងនឹងបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនធំៗចំនួន ៤ កន្លែង និងសាខាដឹកជញ្ជូនចំនួន ១០០កន្លែង ក្នុងរយៈពេល ៣ឆ្នាំ នៅក្នុងប្រទេស កម្ពុជា ហើយភ្នំពេញគឺជាមជ្ឈមណ្ឌលបញ្ជូនទំនិញគំរូធំជាងគេមួយដែលនឹងត្រូវបាន បំពាក់ដោយឧបករណ៍ថ្លឹងទំងន់ស្វ័យប្រវត្តិ និងម៉ាស៊ីនស្កេនបែងចែកទំនិញស្វ័យប្រវត្តិ ទំនើប ។

លោក Zhou Shaoning ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន បេស បានឮមានប្រសាសន៍ ថា «ក្រុមហ៊ុនបេសមានសមត្ថភាពរៀបចំហេដ្ឋារចនាសម្ព័ន្ធដឹក ជញ្ជូនខ្នាត ធំជាមួយនឹងបទពិសោធន៍ប្រតិបត្តិការយ៉ាងស្ទាត់ជំនាញប្រកបដោយគុណ សម្បត្តិផ្ទាល់ខ្លួននៅក្នុងបច្ចេកវិទ្យាក្នុងការគ្រប់គ្រង និងការធ្វើផែនការលើវិស័យដឹក ជញ្ជូន។ បេស អាចបង្កើតបណ្តាញដឹកជញ្ជូនលឿនរហ័សនៅអាស៊ីអាគ្នេយ៍ដោយផ្តល់ជូនអ្នកប្រើប្រាស់នូវសេវាដឹកជញ្ជូនរហ័សទាន់ចិត្តសុវត្ថិភាពនិងមានទំនុកចិត្តខ្ពស់» ។

«យើងសង្ឃឹមថា សេវាកម្មរបស់ បេស នឹងជួយដល់អតិថិជនរបស់ខ្លួននៅតំបន់អា ស៊ីអាគ្នេយ៍ ដើម្បីទទួលបាននូវការដឹកជញ្ជូនកាន់តែប្រសើរឡើងដែលអាចចូលរួម ជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ» ។

This image has an empty alt attribute; its file name is DSC02186.JPG

បន្ទាប់ពីបានបើកការបណ្តាញដឹកជញ្ជូននៅកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ថៃ និងវៀតណាម រួចមក លោក Zhou Shaoning បានឱ្យដឹងថា ផែនការបន្ទាប់របស់ក្រុមហ៊ុន បេសគឺ ចាប់ផ្តើមដំណើរការការផ្គត់ផ្គង់សេវាកម្មនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីននិង ប្រទេសផ្សេងទៀត ។ ដូច្នេះពាណិជ្ជករអាស៊ីអាគ្នេយ៍ គឺមានកាន់តែច្រើន ហើយអតិថិ ជនកាន់តែសប្បាយរីករាយនឹងគម្រោងសេវាកម្មដែលមានគុណភាពខ្ពស់មួយនេះ ។

ឥឡូវនេះ អាស៊ីអាគ្នេយ៍ គឺជាចំណុចពេញដ៏និយមសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិច ត្រូនិក ។ យោងតាមការចុះផ្សាយរបស់ Google ក្រុមហ៊ុន Temasek និង ក្រុមហ៊ុន Bain បានចេញរបាយការណ៍រួមគ្នាអំពី «សេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩» ដែលបានបង្ហាញថា ក្នុងឆ្នាំ ២០១៩ ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក នៅអាស៊ីអាគ្នេយ៍ ទឹកបា្រក់ប្រតិបត្តិការ (GMV) បានឈានដល់ ៣៨ពាន់លានដុល្លារ ហើយគេរំពឹងថា នៅឆ្នាំ ២០២៥ នឹងកើនឡើង ៣ ដងដល់ ១៥៣ពាន់លានដុល្លារ ។

This image has an empty alt attribute; its file name is DSC02154.JPG

ក្រុមហ៊ុន បេស ជំនាញក្នុងផ្នែកបច្ចេកវិទ្យា និងសេវាកម្មនាំចេញនូវភ័ស្តុភារ និង ដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិនទៅកាន់អាស៊ីអាគ្នេយ៍ដែលមិន ត្រឹមតែដឹងតម្លៃទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួយ៉ាងសកម្មផងដែរក្នុងការឆ្លើយ តបទៅនឹងការប្រើប្រាស់ពាណិជ្ជកម្មនិងផលិតកម្មក្នុងស្រុក ។

ក្រុមហ៊ុនបេស បាននាំមុខគេក្នុងការបើកទីផ្សារអាស៊ីអាគ្នេយ៍នៅប្រទេសថៃជាមួយ «បែបបទទំនិញធន់ស្រាល» ទទួលបានជោគជ័យក្នុងការស្រូបយកក្រុមនិយោជិតគ្រប់ ទិសទី ។ ស្របដូចគ្នានេះដែរ ការលើកកម្ពស់ភាពជាសហគ្រិន បានធ្វើឱ្យបណ្តាញ ដឹកជញ្ជូនរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសថៃជារៀងរាល់ ។ គិតត្រឹមចុងខែមីនា ឆ្នាំនេះ ក្រុមហ៊ុន បេស បានបង្កើតមជ្ឈមណ្ឌលចែកចាយចំនួន ៨ និងសាខាដឹកជញ្ជូនចំនួន៣៧៩ នៅក្នុងប្រទេសថៃ ដោយមានអ្នកដឹកជញ្ជូនជាង ២.០០០នាក់ ហើយសមត្ថភាពដឹកជញ្ជូនប្រចាំថ្ងៃអាចឈានដល់ចំនួន ៣០ម៉ឺនកញ្ចប់ ក្នុងមួយថ្ងៃ ។

This image has an empty alt attribute; its file name is WeChat%2BImage_20200701172455.jpg

ក្រុមហ៊ុន បេស បើកអាជីវកម្មលើកទី ២ នៅអាស៊ីអាគ្នេយ៍ក្នុងប្រទេសវៀតណាម ដែលបានគ្របដណ្ដប់លើតំបន់ ៩៨,៦ភាគរយ និងមានមជ្ឈមណ្ឌលចែកចាយចំនួន ៧និងសាខាដឹកជញ្ជូនចំនួន៣៦៧ដោយមានអ្នកដឹកជញ្ជូនជាង ២៥០០នាក់ ហើយ សមត្ថភាពដំណើរការដឹកជញ្ជូនប្រចាំថ្ងៃមានរហូតដល់ ២០ម៉ឺនកញ្ចប់ ។ នាពេល បច្ចុប្បន្ននេះទំនិញក្នុងទីក្រុងហូជីមិញ និងហាណូយត្រូវបានដឹកក្នុងថ្ងៃតែមួយ ។

ក្រុមហ៊ុន បេស ទទួលបានបទពិសោធជោគជ័យយ៉ាងសន្ធឹកសន្ធាប់នៅក្នុងប្រទេស ថៃ និងប្រទេសវៀតណាម ។ គំរូជោគជ័យនេះ «បែបបទទំនិញធន់ស្រាល» បានផ្ទេរ បន្តមកកាន់ប្រទេសកម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី ដោយមានទីក្រុងនិងតំបន់សំខាន់ៗ ផ្សេងទៀតដែលជាស្នូលក្នុងការបង្កើតបណ្តាញដឹកជញ្ជូនឲ្យកាន់តែច្រើនឡើងនៅ អាស៊ីអាគ្នេយ៍ ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងឱកាសពាក់កណ្ដាលឆ្នាំនេះ ក្រុមហ៊ុន បេស អុិចប្រេស កម្ពុជាបានបង្កើតប្រូម៉ូសិនដ៏ពិសេសដោយធ្វើការបញ្ចុះតម្លៃ ៥០% សម្រាប់ទំនិញក្រោម ៥ គីឡូក្រាម លើសេវាកម្មដឹកជញ្ជូនទូទាំងប្រទេសកម្ពុជា ៕ អត្ថបទសហការ

១០% ? ឬ ២០% ? ទេ! គឺ 5️⃣0️⃣%

១០% ? ឬ ២០% ? ទេ! គឺ 5️⃣0️⃣% ?? ទទួលបានសេវាកម្មដឹកជញ្ជូនល្អឥតខ្ចោះ ជាមួយនឹងការបញ្ចុះតម្លៃដែលមិនធ្លាប់មានពី បេស អ៊ិចប្រេស BEST Express Cambodia!!? ត្រឹមតែ 2️⃣5️⃣0️⃣0️⃣៛ ប៉ុណ្ណោះសម្រាប់ទំនិញក្រោម ៥kg ក្នុងទីក្រុងភ្នំពេញ? ត្រឹមតែ​ 4️⃣0️⃣0️⃣0️⃣៛​ ប៉ុណ្ណោះសម្រាប់ទំនិញក្រោម ៥kg តាមខេត្តនានា? ត្រឹមតែ​ 5️⃣0️⃣0️⃣0️⃣៛​ ប៉ុណ្ណោះសម្រាប់ទំនិញក្រោម ៥kg ទៅបន្ទាយមានជ័យ? ទៅទទួលកញ្ចប់បញ្ញើហើយដឹកជញ្ជូនដល់ផ្ទះរបស់អ្នក? សេវាកម្មប្រមូលប្រាក់ពីអតិថិជនដោយមានសុវត្ថិភាពបំផុត? បញ្ញើតែ១កញ្ចប់ក៏ទៅយកដល់ផ្ទះដែរ? ប្រូម៉ូសិនចាប់ផ្ដើមពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ៣១ កក្ដដា ឆ្នាំ២០២០!!ការរីកចម្រើននៃអាជីវកម្មរបស់អ្នក ជាភារកិច្ចរបស់ បេស អ៊ិចប្រេស!!

បាន​បង្ហោះ​ដោយ BEST Express Cambodia នៅ ព្រហស្បតិ៍ 2 កក្កដា 2020

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ