ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកចិនវាយ និង​ជាន់​ថៅកែរោងចក្រ​ផ្អឹបទៅលើឥដ្ឋការ៉ូ ព្រោះតែ​រឿងឡាន១

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្ដាល​ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​នគរបាល​ស្រុក​អង្គស្នួល​ចាប់ខ្លួន​ពាន់​ព​ន្ធ័​ករណី​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​ថៅកែរោងចក្រ​​ដែលជា​ជនជាតិ​ចិន​ដូច​គ្នា​ បន្ទាប់ពី​​គំរាម​យក​រថយន្ត​​មួយគ្រឿង​ម៉ាក​ព្រូស​ពី​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​មិន​ព្រម​ឱ្យ​​នោះ​។ ហេតុ​ការ​ណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​៧​និង​​១០នាទីយប់​​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​រោងចក្រ…

ខេត្ត​កណ្ដាល​ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​នគរបាល​ស្រុក​អង្គស្នួល​ចាប់ខ្លួន​ពាន់​ព​ន្ធ័​ករណី​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​ថៅកែរោងចក្រ​​ដែលជា​ជនជាតិ​ចិន​ដូច​គ្នា​ បន្ទាប់ពី​​គំរាម​យក​រថយន្ត​​មួយគ្រឿង​ម៉ាក​ព្រូស​ពី​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​មិន​ព្រម​ឱ្យ​​នោះ​។

ហេតុ​ការ​ណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​៧​និង​​១០នាទីយប់​​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​រោងចក្រ ជៀន​ស៊ូ អេ ប៊ី ស្ថិត​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ XIAO QIUHE ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ​ជា​ជនជាតិ​ចិនដីគោក មុខរបរ​ប្រធាន​ក្រុមហ៊ុន ជៀន​ស៊ូ​អេ​ប៊ី កាន់​លិខិតឆ្លងដែន លេខ​EH36422871​ ស្នាក់នៅភូមិឃុំកើតហេតុ​ខាងលើ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ DUAN YU XING ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន កាន់​លិខិតឆ្លងដែន​លេខ EH 7868093​ ស្នាក់នៅភូមិឃុំកើតហេតុ​ខាងលើ ។ សូម​បញ្ជាក់​ថា ជនសង្ស័យ​​ម្នាក់នេះ​ធ្លាប់​ប្លន់​លុយ​នៅ​ប្រទេស​ចិន ហើយ​ជាប់​ពន្ធនាគារ​ជាង​៤​ឆ្នាំ ។​

​តាម​ប្រភព​ដដែល​​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​បាន​ទទួលបញ្ជា​ពី​បងប្រុស​ឈ្មោះ ទាន់ យុង​ភីង ​ជា​ថៅកែ​រោងចក្រនៅ​ប្រទេស​ចិន ដើម្បី​ឱ្យ​មក​យក​សម្ភារ​នៅ​រោងចក្រ​កើតហេតុខាងលើ​ ​ខណៈ​បច្ចុប្បន្ន​ជន​រង​គ្រោះជា​អ្នកគ្រប់គ្រង ដើម្បី​យក​ទៅ​លក់​។

តាម​ប្រភពដដែល​បា​នបន្ត​ទៀតថា បន្ទាប់​មក ជនសង្ស័យ​បាន​មក​គំរាម​យក​រថយន្ត​ម៉ាក​ព្រូស​ពី​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​មិន​ព្រម​ឱ្យ​នោះ​​ទេ ភ្លាម​នោះ​ជនសង្ស័យ​ក៏​វាយ​ទៅ​លើ​ជន​រង​គ្រោះ​មួយ​ដៃ និង​ជាន់​ជន​រង​គ្រោះ​ផ្អឹប​ទៅ​លើ​ការ៉ូទៀត​ ​រួច​​យក​បាន​កូនសោ​រថយន្ត​ដើរ​ចេញពី​រោងចក្រ​ទៅ​ទិស​ខាងលិច​បាត់​​តែម្តង​។

​ក្រោយ​ពី​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម​ក៏​ចុះ​មក​កន្លែង​កើតហេតុ រួច​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​​បាន​ឱ្យ​ដឹង​ថា ខ្លួន​ពិតជា​បាន​វាយ​ជន​រង​គ្រោះ​មួយ​ដៃ និង​ជាន់​ជន​រង​គ្រោះ​ផ្ទប់​ទៅ​លើ​ការ៉ូ​ប្រាកដ​មែន ​ប៉ុន្តែ​​ចំពោះ​រថយន្ត ​ខ្លួន​មិន​បាន​យក​ទៅ​ទេ គឺ​យក​តែ​កូនសោ​ទុក​ប៉ុណ្ណោះ​ដើម្បី​កុំ​ឲ្យ​ជន​រង​គ្រោះ​ជិះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ