ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម​ពាក្យសម្តីសោះ​! ប្តី​ហ៊ាន​ទាញ​ពូថៅ​វាយ​ក្បាល​ប្រពន្ធ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​ស្ត្រី​ម្នាក់​ត្រូវ​បុរស​ជា​ប្តី​វាយ​ចំនួន​២​ពូថៅ​ចំ​ក្បាល​ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ត្រូវ​បាន​សាច់ញាតិ​នាំ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត បន្ទាប់ពី​បុរសជា​ប្តី​ស្រវឹង​ស្រា និងឈ្លោះប្រកែកគ្នាជាមួយ​ប្រពន្ធ ។ ​ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​២៩ ​ខែមិថុនា​…

ខេត្តបន្ទាយមានជ័យ ៖ ​ស្ត្រី​ម្នាក់​ត្រូវ​បុរស​ជា​ប្តី​វាយ​ចំនួន​២​ពូថៅ​ចំ​ក្បាល​ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ត្រូវ​បាន​សាច់ញាតិ​នាំ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត បន្ទាប់ពី​បុរសជា​ប្តី​ស្រវឹង​ស្រា និងឈ្លោះប្រកែកគ្នាជាមួយ​ប្រពន្ធ ។

​ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​២៩ ​ខែមិថុនា​ ឆ្នាំ​២០២០ នៅ​ភូមិ​បឹង​ស្នោ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា​ ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​ធន លាង​ហាន​ អាយុ​៣៨​ឆ្នាំ ​និង​បុរស​ជា​ប្តី​ឈ្មោះ ស៊ិ​ន ស៊ី​សុ​ផាត ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ ។ គ្រួសារ​នេះ​​រស់នៅ​​ក្នុង​ភូមិ​ឃុំ​​កើតហេតុ​ខាងលើ ។

​លោក​អធិការ​បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ បុរស​ជា​ប្តី​បាន​ស្រវឹងស្រា និង​បង្ក​ជា​ជម្លោះ​ជា​មួយ​ប្រពន្ធ​ក៏​កើតជា​រឿង​ឈ្លោះប្រកែក​គ្នា ដោយ​សារប្តីស្រវឹងផងនោះ​ក៏​បាន​យក​ពូថៅ​វាយ​ទៅ​លើ​ប្រពន្ធ​ចំ​ក្បាល​ចំនួន​២​ពូថៅ បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម បន្ទាប់មក​ស្ត្រីរងគ្រោះជា​ប្រពន្ធ​ស្ទុះ​រត់​ទៅ​ឲ្យ​អ្នក​ជិតខាង​ជួយ និង​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រុង​ប៉ោយ​ប៉ែ​ត ។ ​ចំណែក​បុរស​ជា​ប្តី​ត្រូវ​បាន​ប្រជាពលរដ្ឋ មេ​ភូមិ​ និង​កម្លាំង​ប្រជា​ការពារ​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​នាំ​ខ្លួន​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​។

​លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា​​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ដៃដល់​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​​បាន​វាយ​ប្រពន្ធ​​ប្រាកដ​មែន ព្រោះតែ​ស្រា​វឹង​ស្រា​និង​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ ខឹង​ពេក​ក៏​ទាញ​ពូថៅ​វាយ​ទៅ​លើប្រពន្ធ បណ្តាល​ឱ្យ​រង​របួសធ្ងន់តែម្តង​។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព ​និង​ការ​ប្រព្រឹត្ត​ល្មើស​ជាក់ស្តែង ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ