ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិក្រុងច្បារមន​ ផ្ទុះការតវ៉ា​ប្រឆាំងនឹងអាជ្ញាធរ​ជីក​កាយដីបឹងទួលគោក

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ​៖ ក្រុមអ្នកភូមិជាច្រើននាក់​ បានតវ៉ាប្រឆាំង​នឹងអាជ្ញាធរដែល​កាយដីបឹងទួលគោក​ ស្ថិតនៅក្នុងភូមិសំណង់ ​សង្កាត់រកាធំ​ ក្រុងច្បារមន ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តីក្រុមអ្នកភូមិឲ្យដឹងថា ​មូលហេតុដែលពួកគាត់​តវ៉ានៅរសៀលថ្ងៃទី២២​ ធ្នូ ២០១៤នេះ ​ព្រោះក្រុម​អ្នកភូមិបារម្ភ​ខ្លាចបាក់ផ្ទះ​របស់ពួកគាត់ចូលក្នុងបឹង​ ដោយសារតែអាជ្ញាធរ​ជីកយកអាចម៍ដី​ជ្រៅទៅៗ ។

យ៉ាងណាក៍ដោយ​ សេចក្តីរាយការណ៍​​នៅប៉ុន្មាននាទីមុននេះ​ ការតវ៉ាខាងលើ​ពុំមានអំពើហិង្សា​ណាមួយកើតឡើងទេ ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕