ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណតរថយន្ត​​៣​ទីតាំង​គ្រោងសាង​សង់​​​​ក្នុង​រាជធានីភ្នំពេញ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន​ឯកជន​មួយ​បាន​បង្ហាញ​ពី​គម្រោង​របស់​ខ្លួន​ថា នឹង​កសាង​ចំណតរថយន្ត​ចំនួន​៣​ទីតាំង នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​គម្រោង​នេះ​នឹង​ចំ​ណោ​យ​ទឹកប្រាក់​វិនិយោគ​ប្រមាណ​១៦០​លាន​ដុល្លារ អា​មេ​រិ​ក ក្នុង​នោះ​២​កន្លែង នៅ​តំបន់​រង្វង់​មូល​គួ​រ​ស្រូវ​ជាប់​ព្រំប្រទល់​ខេត្ត​កណ្តាល​មួយ​កន្លែង និង​នៅ​តំបន់​ផ្លូវជាតិ​លេខ​៦​មួយ​កន្លែង ​និង​កំពុង​រក​ទីតាំង​មួយ​កន្លែង​ទៀត​ដែល​ស្ថិត​នៅ​ជាយក្រុង​របស់​ក្រុមហ៊ុន​មួយ​​កន្លែង​​របស់​ប្រទេស​ចិន…

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន​ឯកជន​មួយ​បាន​បង្ហាញ​ពី​គម្រោង​របស់​ខ្លួន​ថា នឹង​កសាង​ចំណតរថយន្ត​ចំនួន​៣​ទីតាំង នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​គម្រោង​នេះ​នឹង​ចំ​ណោ​យ​ទឹកប្រាក់​វិនិយោគ​ប្រមាណ​១៦០​លាន​ដុល្លារ អា​មេ​រិ​ក ក្នុង​នោះ​២​កន្លែង នៅ​តំបន់​រង្វង់​មូល​គួ​រ​ស្រូវ​ជាប់​ព្រំប្រទល់​ខេត្ត​កណ្តាល​មួយ​កន្លែង និង​នៅ​តំបន់​ផ្លូវជាតិ​លេខ​៦​មួយ​កន្លែង ​និង​កំពុង​រក​ទីតាំង​មួយ​កន្លែង​ទៀត​ដែល​ស្ថិត​នៅ​ជាយក្រុង​របស់​ក្រុមហ៊ុន​មួយ​​កន្លែង​​របស់​ប្រទេស​ចិន ។

លោក​ឃួ​ង ស្រេង អភិ បាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង ស្វា​គម​ន៏​ចំពោះ​គោលបំណង​ខាងលើ​នេះ​ ព្រោះ​ស្រប​តាម​គោលបំណង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ត្រូវការ​ចំណតរថយន្ត​ជា​ចំណុច​អ​ាទិ​ភាព​ក្នុង​ទីក្រុង​សព្វថ្ងៃ​ដែល​ខ្វះ​ចំណត​។

គម្រោង​ខាងលើ​​នេះ​ត្រូវ​បាន​លេ​ី​ក​ឡេ​ី​ង​នៅ​ក្នុង​ជំនួប​សំណេះសំណាល​រវាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជាមួយ​តំណាង​ក្រុមហ៊ុន​Good car investment​ ប្រទេស​ទេស​ចិន ​តាម​រយៈលោកស្រី​ឧកញ៉ា​ចាន់ សុទ្ធា នៅ​សាលា​រាជធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃ​ទី​៣០​ មិថុនា​ ឆ្នាំ​២០២០​នេះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ