ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹម រ​ដ្ឋា រំលេច​មួយ​ឈុត​ធ្វើ​ឱ្យ​អ្នក​ដល់​គូ ចង់​រៀប​ការ​តែ​ម្តង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​បង្ហាញ​ម៉ូ​ដ និង​សម្តែង​រាង​ស្វែ​ល កញ្ញា ទឹម រ​ដ្ឋា កំពុង​ធ្វើ​ឱ្យ​គ ឯង​ជក់ចិត្ត​ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ច្នៃ​បែប​ទំនើប​ទម្រង់​មង្គលការ​។ កញ្ញា​ទទួល​បានការ​លើក​សរសើរ…

រាជធានី​ភ្នំពេញ ៖ តារា​បង្ហាញ​ម៉ូ​ដ និង​សម្តែង​រាង​ស្វែ​ល កញ្ញា ទឹម រ​ដ្ឋា កំពុង​ធ្វើ​ឱ្យ​គ ឯង​ជក់ចិត្ត​ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ច្នៃ​បែប​ទំនើប​ទម្រង់​មង្គលការ​។ កញ្ញា​ទទួល​បានការ​លើក​សរសើរ ជា​ពិសេស​បណ្តា​គូស្នេហ៍​មួយ​ចំនួន​បានឃើញ​ហើយ​នៅ​មិន​សុខ​នោះ​ទេ​ចង់​រៀប​ការ​តែ​ម្តង​។

កញ្ញា ទឹម រ​ដ្ឋា បាន​ទៅ​ទឹកដី​អង្គរ​អច្ឆរិយៈ ដើម្បី​ថតរូប Pre-wedding ជាមួយ​បុរស​សង្ហារ​ម្នាក់ តែ​តាម​រូបថត​បុរស​សង្ហារ​ដែល​ថត​ជាមួយ​ម៉ូ​ដែល​ដ៏​ស្រស់​សោភា​នេះ មិនមែន​ជា​គូស្នេហ៍​បរទេស​ដែល​នាង​តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​អ៊ី​ន​ស្រា្ត​ក្រាម​នោះ​ទេ ដូច្នេះ​កុំ​ចង់​ច្រឡំ​ថា នាង​រៀប​ការ​ឆាប់​ៗ​។

ទឹម រ​ដ្ឋា ត្រូវ​បាន​គេ​ប្រាប់​ថា គ្រង​ឈុត​ដ៏​អស្ចារ្យ​មួយ​ឈ្មោះ​ថា «​កេងកង​កម្ពុជា​» ជា​ការ​ច្នៃ​ឡើង​របស់​សំអាងការ​មួយ​យក​លំនាំ​តាម​សត្វ​កេងកង ដែល​ជា​ប្រភេទ​សត្វ​កម្រ​ក្នុង​ប្រទេស​កម្ពុជា ជា​សត្វ​គំរូ​មេបា​ស្មោះស្ម័គ្រ​នឹង​គ្នា​។

នេះ​ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​ដែល កញ្ញា ទឹម រ​ដ្ឋា និង​បុរស​សង្ហារ​ម្នាក់​ផ្សេង​ទៀត ដែល​គ្រប់​គ្នា​ពុំដែល​ស្គាល់ នាំ​គ្នា​ទៅ​ថតរូប Pre-wedding ដល់​ប្រាង្គ​ប្រាសាទ​អង្គរ​នៅ​ពេល​នេះ ព្រោះ​ធម្មតា​មហាជន​តែង​ឃើញ​នាង​បណ្តើរគ្នា​ជាមួយ​គូស្នេហ៍​បរទេស​ចេញ​តាម​កម្មវិធី​ជា​ញឹកញាប់​។

ទឹម រ​ដ្ឋា ធ្លាប់​ប្រាប់​ឲ្យ​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ដឹង​ថា នាង​ជាមួយ​គូស្នេហ៍​បរទេស​របស់​នាង​ស្រលាញ់​គ្នា​ណាស់ ហើយ​គូស្នេហ៍​នាង​ជា​មនុស្ស​ចិត្ត​ទូលាយ ស្រលាញ់ យកចិត្តទុកដាក់​ជាមួយ​នាង តែ ទឹម រ​ដ្ឋា ក៏​ធ្លាប់​ទម្លាយ​ឲ្យ​ដឹង​ថា នាង​ជាមួយ​គូស្នេហ៍​នៅ​មិន​ទាន់​មាន​គម្រោង​រៀប​ការ​នៅឡើយ​ទេ ពោល​គឺ​ចង់​នៅ​មើលចិត្ត​គ្នា​ឲ្យ​យូរ​ជាង​នេះ​បន្តិច ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ