ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ជំនួប​ជាមួយ​សម្តេច ស ខេ​ង នាយ​ក្រឹម​នាំ​លាភ​ដល់​មិត្ត​សិល្បករ​២​រូប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ នាយ​ក្រឹម បើ​ទោះជា​លើ​ឆាក​សម្តែង​ភាព​រីករាយ​អោយ​គេ​បាន​សើច ក៏​លោក​នៅ​តែ​យក​អារម្មណ៍​គិតគូ​បងប្អូន​សិល្បៈ ដែល​មានទុក្ខ​ព្រួយ​ទៅ​តាម​លទ្ធភាព​។ ជាក់​ស្តែង ពេល​នេះ​រូបភាព​ថ្មី​មួយ​ដែល នាយ​ក្រឹប…

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ នាយ​ក្រឹម បើ​ទោះជា​លើ​ឆាក​សម្តែង​ភាព​រីករាយ​អោយ​គេ​បាន​សើច ក៏​លោក​នៅ​តែ​យក​អារម្មណ៍​គិតគូ​បងប្អូន​សិល្បៈ ដែល​មានទុក្ខ​ព្រួយ​ទៅ​តាម​លទ្ធភាព​។ ជាក់​ស្តែង ពេល​នេះ​រូបភាព​ថ្មី​មួយ​ដែល នាយ​ក្រឹប បាន​ធ្វើ ក្រោយ​ពី​ជួប​ជំនួប​មួយ​ជាមួយ​ថ្នាក់ដឹកនាំ​លំដាប់​ប្រទេស​។ នៅ​លើ​បណ្តាញ​សង្គម​របស់ នាយ​ក្រឹម បាន​ធ្វើ​អោយ​គេ​ចាប់​អារ​ម្ម​ណ៏​ខ្លាំង បន្ទាប់​ពី​តារា​កំប្លែង​ជើង​ចាស់​មួយ​នេះ ធ្វើការ​បង្ហោះ​ខ្លឹមសារ​អរគុណ ថ្នាក់ដឹកនាំ ដែល​គិតគូ​សិល្បករ​។

ជា​ពិសេស​ដែល​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​នោះ ក្រោយ​ពី​ជំនួប​មួយ​ជាមួយ​សម្តេច ស ខេ​ង នាយ​ក្រឹម បាន​លាភ​ជ័យ​ទទួល​ប្រាក់​ជា​ច្រើន​ដុល្លារ​យក​មក​ជួយ​សិល្បករ​បាត់បង់​សមត្ថភាព សម្តែង​ដោយសារ​តែ​ជំងឺ​។

ក្នុង​បណ្តាញ​សង្គម​របស់​នាយ​ក្រឹម បាន​បង្ហោះ​កាលពី​ម្សិលមិញ ថ្ងៃ​ទី​២៩ មិថុនា ឆ្នាំ​២០២០​ថា « ថ្ងែ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ជំទាវ ញ៉ែ​ម សា​ខន ស ខេ​ង ព្រមទាំង​ក្រុម​គ្រួសារ បាន​ផ្ដល់​ថវិកា​ជួយ​ដល់​សិល្បករ តារាចំរៀង និង​តារា​កំប្លែង ដែល​បាត់បង់​សមត្ថភាព ១ .​លោក សួ​ស សង​វាចា (​ចំនួន​2000$) ២. លោក ឃុន ចាន់​ក្ដឹប (​ចំនួន​1000$) តាម​រយៈ ខ្ញុំបាទ អ៊ូ ប៉ុណ្ណា​រ៉ាត់ (​នាយ​ក្រឹម) បាន​យក​ទៅ​ឱ្យ​ដោយ​ផ្ទាល់​ដៃដល់​លោក​ទាំង​ពីរ​»​។

នាយ​ក្រឹប​បង្ហោះ​ទៀត​ថា ខ្ញុំបាទ សូម​ប្រសិទ្ធិ​ពរ​ជ័យ​ជូន​ដល់​សម្ដេច និង​លោក​ជំទាវ ព្រមទាំង​បុត្រាបុត្រី និង​ចៅប្រុស​ចៅស្រី​ជាទី​ស្រឡាញ់ ជួប​ប្រទះ​តែ​សច​ក្ដី​ចម្រុងចម្រើន សុខដុមរមនា វិបុល​សុខ​បវរ​មហាប្រសើរ សិរី​មង្គល និង​ប្រកបដោយ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

ក្នុង​នោះ​ដែរ លោក ហេង ឡុ​ង បាន​បង្ហោះ​ដែរ​ថា «​សូម​គោរព​ថ្លែងអំណរគុណ​សម្ដេច​ក្រឡា​ហោម ស ខេ​ង ព្រមទាំង​ក្រុម​គ្រួសារ ដែល​បាន​ឧបត្ថម្ភ​ថវិកា​ដល់​សិល្បករ​ដែល​បាត់បង់​សមត្ថ​ភាព លោក សួ​ស សង​វាចា ចំនួន ២០០០​ដុល្លារ និង នាយ​ក្តឹប ចំនួន​១០០០​ដុល្លា តាម​រយៈ​នាយ​ក្រឹម​។

សូម​ទេវតា និង​វត្ថុ​ស​ក្ត័​សិទ្ធ​ក្នុង​លោក តាម​ជួយ​ថែរក្សា​សម្ដេច បុត្រា បុត្រី ព្រមទាំង​ចៅប្រុស​ចៅ​ស្រី ប្រកបដោយ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។
ហើយ​​អ្នកគាំទ្រ តារា​២ ដួង​នេះ ពិតជា​សោកស្តាយ ដែល​អាកា​រៈ​ជំងឺ​រង​សម្ពាធ យូរ​ខែ​ហើយ​នៅ មិន​ទាន់​ស្បើយ​បាន​។ ម្ល៉ោះហើយ​ទើប​ធ្វើ​អោយ​មានការ​ចំណាយ​ច្រើន​លើ​ការ​ព្យាបាល និង​ជីវភាព​ប្រចាំ​ថ្ងៃ ខណៈ​មិន​បាន​ធ្វើ​អ្វី​សោះ​កើត​នោះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ