ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​អ្នក​ស្លា.ប់​ដោយ​កូ​វី​ដ​-១៩​ឡើង​ជាង​កន្លះ​លាន ខណៈ​មួយ​ថ្ងៃ​ឆ្លង​ជិត​ពីរ​សែន​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​-១៩ ទូ​ទាំង​ពិភពលោក​បាន​កើនឡើង​ដល់ ៥០០.០០០ នាក់ កាលពី​ថ្ងៃអាទិត្យ ដោយ​មាន​ករណី​សរុប​កើនឡើង​ដល់​ជាង ១០​លាន​នាក់​នេះ​។ បើ​យោង​តាម​របាយការណ៍…

កូ​វី​ដ​-១៩ ៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​-១៩ ទូ​ទាំង​ពិភពលោក​បាន​កើនឡើង​ដល់ ៥០០.០០០ នាក់ កាលពី​ថ្ងៃអាទិត្យ ដោយ​មាន​ករណី​សរុប​កើនឡើង​ដល់​ជាង ១០​លាន​នាក់​នេះ​។ បើ​យោង​តាម​របាយការណ៍ សាកលវិទ្យាល័យ Johns Hopkins​។ អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​ប្រកាស​នូវ​កំណត់​ត្រា​ប្រចាំ​ថ្ងៃ​មួយទៀត នៅ​ក្នុង​ចំនួន​ករណី​ឆ្លង​វីរុស​ថ្មី​ដែល​ត្រូវ​បាន​បញ្ជាក់​នៅ​ទូ​ទាំង​ពិភពលោក​ពោល​គឺ​មាន​ចំនួន​ដល់​ទៅ​ជាង ១៨៩.០០០ នាក់ ក្នុង​រយៈពេល ២៤​ម៉ោង​។

អង្គការ​សុខភាព​ពិភពលោក ធ្វើ​កំណត់​ត្រា​មុន​មួ​យស​ប្តា​ហ៍​មុន​ជាង ១៨៣,០០០ ករណី​ដែល​បង្ហាញ​ថា ចំនួន​ករណី​នៅ​តែ​បន្ត​រីក​ចម្រើន​ទូ​ទាំង​ពិភពលោក​។ ប្រទេស​ប្រេ​ស៊ី​ល បាន​កត់ត្រា​ករណី​ថ្មី​ច្រើន​បំផុត​ក្នុង​រយៈពេល​មួយ​ថ្ងៃ​គឺ​មាន​ចំនួន​ជាង ៤៦.៨០០ បន្ទាប់​មក​សហរដ្ឋអាមេរិក មាន​ចំនួន​ជាង ៤៤.៤០០​នាក់​។ ឥណ្ឌា​មាន​ជិត ២​ម៉ឺន​នាក់​។ ករណី​ថ្មី​ចំនួន ១​លាន​ករណី​ត្រូវ​បាន​កត់ត្រា ក្នុង​រយៈពេល​តែ ៦​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ជំរុញ​ឲ្យ​មានការ​ភ័យ​ខ្លាច​កើនឡើង​នៃ​រលក​ទី​២៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ