ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​សិប្បកម្ម​កែ​ច្នៃ​​ម្នាក់ខ្ទាតសាច់ជា​បំណែក ក្រោយ​​យក​ម៉ូ​ទ័​រ​អា​រ និង​កាត់គ្រាប់​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​ជា​ជាង​សិប្បកម្ម​កែ​ច្នៃ​​គ្រឿងយន្ត​បាន​យក​ម៉ូ​ទ័​រម​ក​អា​រ​និង​កាត់​កែ​ច្នៃ​គ្រាប់​​​ពុំស្គាល់​​មួយប្រភេទ​ បណ្តាល​អោយ​ផ្ទុះ​​បាត់បង់ជីវិត​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពីវេលាម៉ោង​​​​១២​និង​​៤៥នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ ​នៅ​ចំណុ​ច​ភូមិ​ត្រពាំង​ព្រលិត ឃុំ​ជ្រៃ​លាស់…

ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​ជា​ជាង​សិប្បកម្ម​កែ​ច្នៃ​​គ្រឿងយន្ត​បាន​យក​ម៉ូ​ទ័​រម​ក​អា​រ​និង​កាត់​កែ​ច្នៃ​គ្រាប់​​​ពុំស្គាល់​​មួយប្រភេទ​ បណ្តាល​អោយ​ផ្ទុះ​​បាត់បង់ជីវិត​យ៉ាង​អាណោចអាធ័ម ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពីវេលាម៉ោង​​​​១២​និង​​៤៥នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ ​នៅ​ចំណុ​ច​ភូមិ​ត្រពាំង​ព្រលិត ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ អុី​ សា​រិ​ន ហៅ ប៉ាត ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​ជាង​សិប្បកម្ម​កែ​ច្នៃ​​គ្រឿងយន្ត​កសិកម្ម មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្ត​កណ្តាល​។

តាម​ការ​បំភ្លឺ​ពី​កូនបង្កើត​របស់​ជន​រង​គ្រោះ​ឈ្មោះ យ​ន ថា​នុង អាយុ​២៥​ឆ្នាំ បាន​ឱ្យ​ដឹង​ថា​ នៅ​អំឡុង​ប្រហែល​ជាង​១០ឆ្នាំ​មុន​ ឪពុករបស់គាត់​បាន​បង្កើត​សិប្បកម្ម​កែ​ច្នៃ​​គ្រឿងយន្ត​កសិកម្ម​ជា​លក្ខ​ណៈ​គ្រួសារ ​លុះ​នៅវេលាថ្ងៃ​កើតហេតុ​ខាងលើ ​ឪពុករបស់គាត់​បាន​យក​គ្រាប់​​មួយ​ប្រភេទ​ពុំ​ស្គាល់នោះ​ទេ​ ​បន្ទាប់មក​​បាន​យក​ម៉ូ​ទ័​រម​ក​អា​រ និង​កាត់​កែ​ច្នៃ​នៅ​ក្នុង​រោង​សិប្បកម្ម​ ខ​ណៈ​​នោះ​ស្រាប់តែ​ផ្ទុះ​គ្រាប់​ ​បណ្ដាល​ឲ្យ​ត្រូវ​ជន​រង​គ្រោះ​បាត់បង់ជីវិតដោយដាច់​សាច់​ខ្ទាត​ជា​បំណែក​នៅ​ជុំវិញ​កន្លែង​កើតហេតុ ។

ក្រោយពេលកើតហេតុ សព​ជនរងគ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ