ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ប៉ះ​លឿនពន្លះគ្នា​​! មួយគ្រឿង​ក្រឡាប់​ច្រើនត្រឡប់​ផ្ងារជើងទ្រមេឃ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ​ ៖ បុរស៤នាក់​ជិះក្នុង​រថយន្តម៉ាក​ព្រូស​មួយ​គ្រឿង​សង្ស័យបើកបរ​ក្នុង​ល្បឿន​លឿន​​ លុះ​មក​ដល់​ផ្លូវបំបែក​ជា​បួន​ ក៏​​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ទៀត ​បណ្ដាល​អោយ​​​រថយន្ត​ស៊េរីទំនើប​​​ក្រឡាប់​ជា​ច្រើន​ត្រឡប់​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​ ​ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​​ណាម្នាក់​ឡើយ​។ ហេតុការណ៍​​ខាងលើ​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០…

​រាជធានីភ្នំពេញ​ ៖ បុរស៤នាក់​ជិះក្នុង​រថយន្តម៉ាក​ព្រូស​មួយ​គ្រឿង​សង្ស័យបើកបរ​ក្នុង​ល្បឿន​លឿន​​ លុះ​មក​ដល់​ផ្លូវបំបែក​ជា​បួន​ ក៏​​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ទៀត ​បណ្ដាល​អោយ​​​រថយន្ត​ស៊េរីទំនើប​​​ក្រឡាប់​ជា​ច្រើន​ត្រឡប់​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​ ​ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​​ណាម្នាក់​ឡើយ​។

ហេតុការណ៍​​ខាងលើ​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ ចំណុច​ផ្លូវបែក​ជា​បួន​ ស្ថិត​នៅ​តាម​ដងផ្លូវ​លេខ​១៦៩ កែង​ផ្លូវ​លេខ​៦១៩ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ភាគី​​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាកព្រូស ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ ២BF-៥៨៤៨ បើកបរ​ដោយ បុរស​ម្នាក់ ​និង​បុរស​៣នាក់ទៀត​ជា​អ្នក​​រួម​ដំណើរ​​ មិនស្គាល់អត្តសញ្ញាណនោះទេ ។ ​ចំណែក​ភាគី​ខាង​​រថយន្ត​មួយ​គ្រឿងទៀត​ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ ២AR-៩៨៩៤ អ្នកបើកបរ​មិនស្គាល់អត្ត​សញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង ម៉ាកព្រូស ពណ៌​ស្ក បើកបរ​ដោយ​បុរស​ម្នាក់​ និង​បុរស​៣នាក់ទៀត​អ្នក​រួម​ដំណើរ​ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦១៩ ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន លុះមកដល់ចំណុចកើតហេតុ​ខាងលើ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​​ទៀត​ ពណ៌​ប្រផេះ កំពុង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៩ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​ដូច​គ្នា ក៏​ជ្រុល​បុក​​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​​ពណ៌ប្រផេះ ​ក្រឡាប់​ជា​ច្រើន​​ត្រឡប់​ផ្ងារ​ជើងទ្រ​មេឃ ​ភ្លាម​នោះ​បុរស​ទាំង​៤​នាក់​ដែលជិះក្នុង​រថយន្តម៉ាកព្រូស​បាន​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់ ឡើង​ជិះ​កង់​បី​គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ខណ្ឌដូនពេញ​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ និង​បាន​ទំនាក់ទំនង​បន្ត​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ឲ្យ​ចុះ​មក​វាស់វែង​ដើម្បី​យក​រថយន្ត​​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំធ្វើ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ