រាជធានីភ្នំពេញ៖Premier ERP Solutions ជាក្រុមហ៊ុនបច្ចេកវិទ្យាព័តមានមួយនៅកម្ពុជា កាលពីពេលថ្មីន កន្លងទៅនេះក្រុមហ៊ុនបានធ្វើការសហការជាមួយក្រុមហ៊ុន SAPដើម្បីនាំយកសេវាCloudដំបូងគេមកកម្ពុជាក្នុងគោលបំណងជួយកាត់បន្ថយការចំណាយនិងកំលាំងពលកម្មសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម នៅកម្ពុជា។
SAP ជាក្រុមហ៊ុនមានស្នាក់ការធំនៅ Walldorf, Germany និងក្រៅពីនេះ SAP មានវត្តមានជាង១៣០ប្រទេសនៅលើពិភពលោក ហើយត្រូវបានគេស្គាល់ថាSAP ជាសហគ្រាសផ្នែក Software និងសេវាកម្មទាក់ទងនឹងSoftware ឈានមុខគេនៅលើពិភពលោកផងដែរ។
លោក Villam Dots ប្រធានគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុនSAP បានឲ្យដឹងថាសព្វថ្ងៃ SAP បានផ្តល់សេវាកម្មCloudសម្រាប់អាជីវកម្មខ្នាតធំមានចំនួន១.២២២ក្រុមហ៊ុន និងអាជីវកម្មខ្នាតតូនិងមធ្យមមានចំនួន៤.៥៨៥ក្រុមហ៊ុនបាននិងកំពុងមានការពេញនិយមពីអតិថិជនព្រោះថាវាបានជួយឲ្យអាជីវកម្មមានការចំណាយតិច ចំណេញពេលវេលានិងកាត់បន្ថយកំលាំពលកម្មទៀតផង។
លោក ផៃ ចាន់ធូ ប្រធានក្រុមហ៊ុន Premier ERP Solutionsមានប្រសាសន៍ថា បច្ចុប្បន្នសេវាកម្មCloud ត្រូវបានគេនិយមប្រើប្រាស់នៅទូទាំងពិភពលោក ចំណែកនៅតំបន់អាស៊ីវិញមានប្រទេសជាច្រើនកំពុងប្រើប្រាស់ តែដោយឡែកសម្រាប់កម្ពុជាមានទីផ្សារកំពុងមានការរីកចម្រើននៅពុំទាន់មានសេវានេះនៅឡើយ ដោយមើលឃើញពីការខ្វះខាតបែបនេះទើបក្រុមហ៊ុន Premier ERP Solutions បានបង្កើតក្រុមហ៊ុននៅកម្ពុជាដើម្បីផ្តល់សេវាកម្មនេះដល់អាជីវកម្មខ្នាតតូចនិងមធ្យម។
លោកបន្ថែមថា ដើម្បីឲ្យក្រុមហ៊ុនអាជីវកម្មខ្នាតតូចនិងមធ្យមជាពិសេសសិស្សនិសិត្យបានយល់ច្បាស់អំពីសេវាកម្មនេះក្រុមហ៊ុននឹងរៀបចំធ្វើសិក្ខាសាលាឬវគ្គខ្លីៗដើម្បីពន្យល់និងបង្ហាញឲ្យកាន់តែច្បាស់ ព្រោះថានៅពេលកន្លងមកការយល់ដឹងអំពីសេវាកម្មនេះចំពោះក្រុមអាជីវកម្មខ្នាតតូចនិងមធ្យមរួមទាំងសិស្ស និស្សិតមានការយល់ដឹងហាក់នៅមានកម្រិតនៅឡើយ៕
ចែករំលែកព័តមាននេះ